ពីរនាក់ប្ដី-ប្រពន្ធបានស្លាប់ សង្ស័យពុលសត្វកំភេមខ្មោច
ភ្នំពេញ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់សាធារណជន កុំពិសារ ឬបរិភោគ រុក្ខជាតិ និងសត្វល្អិតដែលមិនស្គាល់ធ្លាប់ពីមុនមក បន្ទាប់ពីប្ដី-ប្រពន្ធពីរនាក់បានស្លាប់ ក្រោយសង្ស័យពុលសត្វកំភេមខ្មោច។
តាមរយៈសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី១០ សីហា បានឲ្យដឹងថា មានរុក្ខជាតិ និងសត្វល្អិតមួយចំនួនពេលយកមកបរិភោគអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ឬបណ្តាលឲ្យបាត់បង់អាយុជីវិត។
មន្ទីរសុខាភិបាល បានគូសបញ្ជាក់អំពាវនាវដល់សាធារណជនទាំងអស់កុំពិសារ ឬបរិភោគ រុក្ខជាតិ ឬសត្វល្អិតដែលយើងមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមក ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់លោកអ្នកយ៉ាងធ្ងន់ធ្ងរ និងអាចបណ្ដាលឲ្យបាត់បង់អាយុជីវិត។
មន្ទីរសុខាភិបាល បានឲ្យដឹងថា " ជាក់ស្ដែងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ២នាក់ ប្តី-ប្រពន្ធ រស់នៅក្នុងភូមិស្រែអែមត្បូង ឃុំកន្ទួត ស្រុកជាំក...








