ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីនៅកម្ពុជា ជួបពិភាក្សាផ្តោតលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីនៅកម្ពុជា ជួបពិភាក្សាផ្តោតលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា ភាគីទាំងពីរបានពិភាក្សាលើចំណុចដែលពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចពិភាក្សានេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។ លោកបណ្ឌិត អ៊ិត សំហេង បានរំលឹកឡើងវិញនូវទំនាក់ទំនងការទូតល្អជាយូរមកហើយរវាងកម្ពុជា-អូស្រ្តាលី ដោយបានប្រារព្ធខួបអនុស្សាវរីយ៍៧០ឆ្នាំ កាលពីឆ្នាំមុន ពិតជាបានធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី មានភាពស្និទស្នាល បង្កើនចំណងទាក់ទងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់នូវជំនួយជាថវិកា និងបច្ចេកទេសដល់កម្ពុជា...
ឧកញ៉ា ឡូវ ហ៊ឺង និងឧកញ៉ា អែល សារ៉ុម យកអំណោយ បណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋទីទល់ក្រ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឧកញ៉ា ឡូវ ហ៊ឺង និងឧកញ៉ា អែល សារ៉ុម យកអំណោយ បណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋទីទល់ក្រ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

សង្គម និងកម្សាន្ត
  កំពង់ចាម៖ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងឧកញ៉ា អែល សារ៉ុម សមាជិកគណះកម្មាធិការបក្ស ខ៦ ចំណុះគណះកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងលោក ពូន វណ្ណា និងអាជ្ងាធរស្រុកស្រីសន្ធរ បាននាំយកមកនូវអំណោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី មានសារ៉ុង ប្រហុក និងថវិកាចំនួន១៥០០ដុល្លា ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ៤៤១គ្រួសារក្នុងភូមិខ្ទឹង(Phoum Kteng) ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានបញ្ជាក់ថា អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តាមរយះ លោកឧកញ៉ា ឡូវ ហ៊ឺង កំពុងបន្តស្ថាបនាធ្វើឲ្យមានសមិទ្ធិផលជាច្រើនបានកើតឡើងដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំង បន្តចុះជួយ ប្រជាពលរដ្ឋទីទ័លក្រដែលមានជំងឺ ន...
ស្រ្តីវ័យ២១ឆ្នាំជាមន្ត្រីនគរបាលខណ្ឌព្រែកព្នៅ​បាញ់សម្លាប់ខ្លួនឯង

ស្រ្តីវ័យ២១ឆ្នាំជាមន្ត្រីនគរបាលខណ្ឌព្រែកព្នៅ​បាញ់សម្លាប់ខ្លួនឯង

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្ត្រីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ឈ្មោះ វី ស្រីវ៉ែន ភេទស្រី អាយុ២១ឆ្នាំ អត្តលេខ 91377 បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយច្បាប់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ខ្លឹមសារក្នុងលិខិតបណ្តាំចុងក្រោយរបស់ស្ត្រីនគរបាលរូបនោះរៀបរាប់ថា “កូនសូមទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះកូនខ្ចីពីបងអូន គេមិនជាប់ពាក់ព័ន្ធទេ យកកាំភ្លើងឲ្យគាត់វិញផង កូនសូមទោស ហើយមិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឲ្យអស់លុយ ។ កូនលាហើយប៉ាម៉ាក់ជាមនុស្សល្អ លាប្អូនទាំង៤នាក់ ។ កុង ចៅសូមទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង” ។ បន្ទាប់ពីកើតឡើង សមត្ថកិច្ចបានចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគ...
ពិធីបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣

ពិធីបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ពិធីបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នៅរោងភាពយន្ត លេជេន អូឡាំព្យា កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ លោក ហាប់ ទូច រដ្ឋលខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តការណ៍ដ៏ សំខាន់មួយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយ អំពីកម្ពុជាទៅកាន់ពិភពលោក សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស ស្របតាមចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ លោករដ្ឋលខាធិការ បានថ្លែងអំណរគុណ ចំពោះការឧបត្ថម្ភគាំទ្ររបស់ ស្ថានទូត អូស្រ្តាលី ស្ថានទូ ត អង់គ្លេស ទីភ្នាក់ងាស្វី សដើម្បីអភិវឌ្ឍន៍និង សហប្រតិ បត្តិ ការប្រចាំនៅ កម្ពុជា សប្បុរស ជន និងដៃគូ សហការទាំងអស់ ដើម្បីឱ្យមហោស្រព ភាពយន្ត អន្តរជាតិ នេះ អាច ដំណើរការទៅបានប្រកបដោយជោគជ័យ៕...
សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាញបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧»

សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាញបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្លែង ក្នុងពិធី អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់នៅ ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣នេះ  សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាញបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ។ ការថ្លែងដូច្នោះ របស់សម្តេចេជោ ខណៈអ្នកនាង មាស សុខសោភា បានលុប​បទចម្រៀងនេះចេញពីហ្វេសប៊ុក និងយូធូប និងបានសូមទោសពីកំហុសរបស់ខ្លួនទៅហើយ។​ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា សូមកុំឱ្យរឿងបទចម្រៀងមួយបទដែលត្រូវបានដកចេញទៅហើយ ក្លាយទៅជារឿងយកមកជជែកគ្នាក្នុងបណ្ដាញសង្គមតទៅទៀតអី។ ជាមួយនឹងអបអរសាទរចំពោះនិស្សិតជ័យលាភី និងអាណាព្យាបាលជ័យភីទាំងអស់នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរនិស្សិតទាំងអស់ទទួលបាននូវភាពជោគជ័យ និងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕...
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា« កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ»

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា« កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំងផ្នែករឹង និងផ្នែកទន់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាន៍បន្តទៀតថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវ ដែលទី១គឺបានបើកឱកាសឱ្យវិស័យឯកជនអាចចូលរួមវិនិយោគលើវិស័យអប់រំនៅកម្ពុជា ក្នុងនោះបានចូលរួមទាំងនៅកម្រិតមតេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សារាប់សិបគ្រឹះស្ថានសិក្សាអប់រំ។ ទី២ គ្រឹះស្ថានសិក្សារបស់រដ្ឋបើកឱកាសឱ្យនិស្សិតចូលរៀនបង់ថ្លៃ ដែលអាចទាញយកថវិកាទាំងនេះមកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន និងឧបត្ថម្ភដល់គ្រូបង្រៀន និងសាស្រ្ដាចារ្យក្នុងការបណ្តុះបណ្តាលសិស្សនិស្សិត។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញដោយក្តីមោទនភាពដែលបានឃើញស្រ្ដីរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ បានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចសង្គម និងគ្រួសារ ក្នុងនោះក៏មានស្រ្ដីមួយចំនួនកំពុងក្លាយជាអ្នកដឹកនាំអាជី...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាក​លវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្​រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចជាថ្មីម្ដងទៀតនៅថ្ងៃនេះ។ សម្ដេចតេជោក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីនៅថ្ងៃនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរម្លឹកថា បើគិតចាប់ពីឆ្នាំ ១៩៧៦ សម្ដេចបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន២២លើកហើយ ដែលជាចំនួនច្រើនជាងគេបើធៀបនឹងបណ្ដាសាកលវិទ្យាល័យដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កត្តាសន្ដិភាពបានធ្វើឱ្យប្...
ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ ធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣ ។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់​រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីដែលនឹងត្រូវទទួល​សញ្ញា​បត្រ​​មានចំនួនសរុប ៥,៦១០នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ភាគរយ)។ ក្នុង​នោះ និស្សិតថ្នាក់បរិញ្ញាបត្រ ៥,៤២៣នាក់ (នារី ២,៨៨០នាក់) និងនិស្សិត​​ថ្នាក់​បរិញ្ញា​បត្រជាន់ខ្ពស់ ១៨៧នាក់ (នារី ៧២នាក់)។ តាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោម​និស្សិត​​ជ័យលាភី ដែលទទួលសញ្ញាប...
លោក រ័ត្ន ស្រ៊ាង បានអញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ

លោក រ័ត្ន ស្រ៊ាង បានអញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ

សង្គម និងកម្សាន្ត
ភ្នំពេញ: នៅបរិវេណវត្តកែវមុនី សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការ ងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស នៅព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា។ ពោធីនេះ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំងឯកឧត្តម លោក លោកស្រី ក្រុមការងារអមដំណើរ គណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិសរុបរួមមានចំនួន ៩១៦នាក់។ លោក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និង ការគិតគូរអំពីសុខទុក្ខ...
ឃាត់ខ្លួន​ជនបរទេសនិងខ្មែរជាង​៣០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ​នៅក្លឹប Kabu kicho ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឃាត់ខ្លួន​ជនបរទេសនិងខ្មែរជាង​៣០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ​នៅក្លឹប Kabu kicho ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

សង្គម និងកម្សាន្ត
ភ្នំពេញ: សេចក្តីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួន ជនបរទេ ស និងខ្មែរមួយក្រុមនៅក្នុងក្លឹបរាត្រីមួយក្នុងរាជធានីភ្នំពេញឈ្មោះ ក្លឹប Kabu kicho កាលពីថ្ងៃសុក្រទី២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២ ទាបភ្លឺ ។ សេចក្តីរាយការណ៍ឲ្យដឹងថា  មានមនុស្ស ៣២ នាក់ ក្នុងនោះមានស្ត្រី ១៥ នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលនៅម៉ោង ២ ទៀបភ្លឺនេះ នៅក្លឹប Kabu kicho ស្ថិតនៅ ផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ គណៈបញ្ជាការឯកភាពខណ្ឌចំការមនបាន រឹបអូសបានថ្នាំញៀនប្រភេទម្សៅ និងគ្រីស្តាល់មួយចំនួនធំ បន្ទាប់មកអាជ្ញាធរ​ក៏​បាន​បិទ​ទីតាំង ហើយ​បានបញ្ជូនខ្លួនជនសង្ស័យទៅឃុំខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ។ សូមជម្រាបថា ទីតាំងក្លឹបកម្សាន្ត ឈ្មោះ ក្លឹប Kabu kicho ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមននេះ  គឺ ជារបស់ជនជាតិជប៉ុន ដែលវិនិយោគបើកទីតាំងកម្សាន្តន...