ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកឧកញ៉ា អ៊ឹង លីហេង ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារជា «អ្នកឧកញ៉ា»

លោកឧកញ៉ា អ៊ឹង លីហេង ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារជា «អ្នកឧកញ៉ា»

សង្គម និងកម្សាន្ត
ភ្នំពេញ: លោកឧកញ៉ា អ៊ឹង លីហេង ដែលទើបតែត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។ ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត ដោយមិនខ្លាចនឿយហត់របស់អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ការប្រទាននេះពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់អ្នកឧកញ៉ា និងក្រុមគ្រួសារ។ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ ក្នុងលោកតាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូនអ្នកឧកញ៉ា និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...
សម្តេចតេជោ៖ នយោបាយអ្នកជាប់ឆ្នោតថ្មីរបស់ថៃ មិនបានធ្វើនាយករដ្ឋមន្រ្តីថៃផង គំរាមបណ្តេញពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ចេញពីប្រទេសរបស់ខ្លួន

សម្តេចតេជោ៖ នយោបាយអ្នកជាប់ឆ្នោតថ្មីរបស់ថៃ មិនបានធ្វើនាយករដ្ឋមន្រ្តីថៃផង គំរាមបណ្តេញពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ចេញពីប្រទេសរបស់ខ្លួន

សង្គម និងកម្សាន្ត
  កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នយោបាយរបស់អ្នកជាប់ឆ្នោតថ្មីរបស់ប្រទេសថៃមួយរូប មិនទាន់នឹងបានធ្វើជានាយករដ្ឋមន្រ្តីថៃផង បែរជាចេញសារគំរាមបណ្តេញពលករខ្មែរ ពលករឡាវ និងពលករមីយ៉ាន់ម៉ា ចេញពីប្រទេសខ្លួនទៅហើយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បញ្ជាក់ថា នយោបាយបែបនេះ អាចនឹងធ្វើឲ្យរោងចក្រ សហគ្រាសរបស់ថៃមួយចំនួននឹងដួលរលំផង ៕...
សម្តេចតេជោ៖ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ

សម្តេចតេជោ៖ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ

សង្គម និងកម្សាន្ត
  កណ្តាល៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ទៀតថា រហូតមក ដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ សម្ដេចតេជោ បានលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល  នាព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះទេថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀតផង។សម្តេចតេជោ បានរំពឹងថា រោងចក្រសហគ្រាសនីមួយៗនឹងក្លាយទៅជាកន្លែងសុខសាន្ត និងសំបូរសប្បាយ ដោយពុំមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងមិនមែនជាកន្លែងប្រណាំងម៉ូតូ។ សម្តេចតេជោបានប្រាប់ដល់កម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តងតែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករ តាមរយៈ ធ្វើការញុះញង់ និងអំពាវនាវឲ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឲ្យបរទេសមកធ...
វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

សង្គម និងកម្សាន្ត
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ  កាលពីចុងខែឧសភាឆ្នាំ២០២៣ នេះ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ក្រុមហ៊ុន Evergreen Shipping Services (Cambodia) ក្នុងគោលបំណងដើម្បីសិក្សាអំពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមជ្ឈមណ្ឌល ចែកចាយ ឈានមុខ គេនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន  នឹង កំពុងខិតខំបង្កើនគុណភាព សេវាកម្ម ឲ្យកាន់តែប្រសើរឡើង ។ តាមរយៈ ការបំពាក់ បន្ថែម នូវ គ្រឿងចក្រ ទំនើបៗ ការពង្រឹង សមត្ថភាព និយោជិត កម្មករ ព្រមទាំង ការបំពាក់ ប្រព័ន្ធ ស្វ័យប្រវត្តិ សំដៅ បង្កើន ល្បឿន ប្រតិបត្តិការ និង កាត់បន្ថយ ហានិភ័យ នានា ក៏ ដូច ជា ពេលវេលា របស់ អតិថិជន និង អ្នកប្រើប្រាស់ ផែ ។ លោក លូ គឹមឈន់ បានឲ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នេះមាន ទីតាំ...
ជប៉ុន និងអាមេរិក សន្យាពង្រឹងសមត្ថភាពការពារជាតិ រួមទាំងសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការវាយលុកគោលដៅក្នុងទឹកដីសត្រូវ

ជប៉ុន និងអាមេរិក សន្យាពង្រឹងសមត្ថភាពការពារជាតិ រួមទាំងសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការវាយលុកគោលដៅក្នុងទឹកដីសត្រូវ

សង្គម និងកម្សាន្ត
  តូក្យូ ជប៉ុន ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានសន្យាថា នឹងពង្រឹងសមត្ថភាពការពារជាតិ របស់ប្រជាជាតិអាស៊ី រួមទាំងសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការវាយលុកគោលដៅក្នុងទឹកដីសត្រូវ ជាមួយនឹងការអភិវឌ្ឍន៍អាវុធ ដែលកំពុងបន្តរបស់កូរ៉េខាងជើង បង្កការគំរាមកំហែងសន្តិសុខដល់តំបន់។   រដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមព្រៀងគ្នានៅទីក្រុងតូក្យូថា ប្រទេសទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ របស់ពួកគេជាមួយកូរ៉េខាងត្បូង និងអូស្ត្រាលី មួយថ្ងៃបន្ទាប់ពីការបាញ់បង្ហោះ ផ្កាយរណបរបស់កូរ៉េខាងជើង បរាជ័យ ជាក់ស្តែងដោយប្រើបច្ចេកវិទ្យា មីស៊ីលផ្លោងប្រឆាំងទណ្ឌកម្ម។   លោក Austin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា មួយជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេថា “សហរដ្ឋអាមេរិក នឹងចាត់វិធានការចាំបាច់ទាំងអស់” ដើម្បីការពារសន្តិស...
សម្ដេចតេជោ ហ៊ុន សែន ជួបជាមួយកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងខេត្តកណ្ដាល

សម្ដេចតេជោ ហ៊ុន សែន ជួបជាមួយកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងខេត្តកណ្ដាល

សង្គម និងកម្សាន្ត
កណ្តាល៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក្រ នៅក្នុងខេត្តកណ្តាល។ នេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទ...
សម្តេចហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី

សម្តេចហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា នៅរសៀលថ្ងៃសុក្រទី២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សពឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហា ឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី ដែលត្រូវជាបិតាបង្កើតលោក ចាយ បូរិន អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានសព​ ផ្ទះលេខ៥៥ ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតចំពោះមរណភាពរបស់​ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ​ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី ដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសពទាំងអស់​ ក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុ...
អ៊ុយក្រែន ត្រូវការសមាជិកភាព ជាមួយអង្គការ ណាតូនិងអឺរ៉ុបឲ្យបាននៅក្នុងឆ្នាំនេះ

អ៊ុយក្រែន ត្រូវការសមាជិកភាព ជាមួយអង្គការ ណាតូនិងអឺរ៉ុបឲ្យបាននៅក្នុងឆ្នាំនេះ

សង្គម និងកម្សាន្ត
 ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកពិត ជានឹងត្រូវការសមាជិកភាព ជាមួយនឹងអង្គការនិងប្លុកធំទាំង២ គឺណាតូនិងអឺរ៉ុបឲ្យបាននៅក្នុងឆ្នាំនេះ។ យោងតាមការចេញ ផ្សាយរបស់ RT លោក Zelensky បានព្រមានថា ប្រសិនបើមិន អាចធ្វើបានជោគជ័យ ក្នុងពេលនោះទេ លោកខាងលិច នឹងបាត់បង់អ៊ុយក្រែនដំបូងគេ ហើយបន្ទាប់មកក៏បន្តបាត់បង់ ប្រទេសផ្សេងទៀត ដូចជាម៉ូដុលវ៉ា ប្រទេសហ្សកហ្ស៊ី និងប្រទេសបេឡារុស្ស ជាមិនខាន។ លោក​ Zelensky បានពោលបែបនេះថា ប្រទេសរុស្សីខ្លាចជាងគេគឺ អង្គការណាតូហើយរុស្សី ព្យាយាមលេបត្របាក់តែប្រទេសណា ដែលស្ថិតនៅខាងក្រៅ ដែនរង្វាន់ព្រំដែន ការពាររបស់ណាតូប៉ុណ្ណោះ ឬក៏នឹងបង្កជម្លោះនៅទីនោះឲ្យនៅជាប់គាំង ដូចជាទៅនឹង Transnistria ជាដើម។ លោក Zelensky ក៏បានពន្យល់ទៀតដែរថា គ្រប់​ប្រទេស​នៅ​អឺរ៉ុបទាំងអស់ ​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​រុស្ស៊ី គួរតែទទួលបានសិទ្...
 ពលករខ្មែរនៅថៃ ២៥៥នាក់ ជាអតីតសមាជិកបក្សប្រឆាំង បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

 ពលករខ្មែរនៅថៃ ២៥៥នាក់ ជាអតីតសមាជិកបក្សប្រឆាំង បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

សង្គម និងកម្សាន្ត
បាងកក៖ ពលករខ្មែរនៅប្រទេសថៃ ចំនួន២៥៥នាក់ ជាអតីតសមាជិកបក្សប្រឆាំង បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំពោះសមាជិកបក្សថ្មី​ គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។ ការប្រកាសបញ្ចូលសមាជិកថ្មី២៥៥នាក់ជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដែរ។ ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក កាលពីថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។ ក្នុងឱកាសនោះ លោក ធុច ដាលីន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មីទាំង​ ២៥៥នាក់ ព្រមទាំងលើកទឹកចិត្តដល់សមាជិកត្រូវបន្តកសាងសមាជិកប...
រដ្ឋមន្ត្រីក្រសួងការងារ៖ យកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងការងារ៖ យកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារនៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ពន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ លោក បណ្ឌិត អ៊ិត សំហេង បានឲ្យដឹងបែបនេះក្នុងសិក្ខាសាលាស្តីពី «ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច» នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ។ លោករដ្ឋមន្ត្រីបានបន្តថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុប ហើយការងារដែលបានបង្កើតនាពេលបច្ចុប្បន្ននេះ ជាការងារក្នុងវិស័យឧស្សាហកម្មបែបទំនើប មានតម្លៃបន្ថែម និងផលិតភាពខ្ពស...