ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកស្រីអភិបាលខណ្ឌដង្កោ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនរដ្ឋចំនួន ៣០០ប័ណ្ណ

លោកស្រីអភិបាលខណ្ឌដង្កោ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនរដ្ឋចំនួន ៣០០ប័ណ្ណ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ  ។​ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣០០ប័ណ្ណ រស់នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣៕  ...
បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងសមិទ្ធផលនានាវត្តមុនីរង្សី (ហៅវត្តថ្មី)ខេត្តកំពង់ធំ

បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងសមិទ្ធផលនានាវត្តមុនីរង្សី (ហៅវត្តថ្មី)ខេត្តកំពង់ធំ

សង្គម និងកម្សាន្ត
កំពង់ធំ​៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។ លោកបណ្ឌិត សូមចូលរួមត្រេកអរ ចំពោះព្រះវិហារថ្មី និងសមិទ្ធផលជាច្រើនក្នុងវត្តមុនីរង្សី ហៅវត្តថ្មី ដែលត្រូវបានសម្ពោធឆ្លងនាពេលនេះ ក្រោមម្លប់នៃសុខសន្តិភាព និងស្នាមញញឹមរីករាយ របស់ព្រះចៅអធិការ ព្រះតេជគុណព្រះសង្ឃ គណៈកម្មការ-អាចារ្យវត្ត និងពុទ្ធបរិស័ទ ជិតឆ្ងាយ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជានិច្ចកាលសម្តេចតេជោនាយករដ្ឋមន្ត្រី តែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ប្រជាជន ជាពិសេសការខិតខំកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យចរន្តសេដ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១មិថុនា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១មិថុនា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍កុមារ គ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» និងខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «យុត្តិធ៌មសង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ» ដែលពិធីបានរៀបចំឡើងនៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន​ សំអន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍ របស់កុមារ ដោយ...
លោក ជា សុមេធី និងលោក​ ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ក្រុងព្រៃវែង

លោក ជា សុមេធី និងលោក​ ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ក្រុងព្រៃវែង

សង្គម និងកម្សាន្ត
ព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោក​ ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក​​ ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង  អស់លោក លោកស្រីថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាមួយមន្ត្រីរាជការក្រុងព...
ប្រធានាធិបតីអ៊ុយក្រែន ជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់

ប្រធានាធិបតីអ៊ុយក្រែន ជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់

សង្គម និងកម្សាន្ត
 ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សា អំពីការពង្រឹងសមត្ថភាព ការពារ របស់អ៊ុយក្រែន បន្ថែមទៀត។       បញ្ហានៃការជំរុញការការពារដែនអាកាស របស់អ៊ុយក្រែន ត្រូវបានលើកឡើងក្នុងអំឡុងពេល កិច្ចពិភាក្សានោះ លោក ហ្សេឡិនស្គី បានសរសេរនៅលើបណ្ដាញ Twitter ដោយពណ៌នាការសន្ទនាថាជា “ខ្លឹមសារសំខាន់”។   លោក ហ្សេឡិនស្គី បានលើកឡើងថា លោកបានអរគុណ Scholz សម្រាប់ការអនុវត្តកញ្ចប់ ការពារសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៣ពាន់លានអឺរ៉ូ (ប្រហែល ៣,២២ ពាន់លានដុល្លារអាមេរិក) ។ មេដឹកនាំទាំងពីរបានពិភាក្សា អំពីការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់លោក ហ្សេឡិនស្គី ទៅកាន់ប្រទេសអាល្លឺម៉ង់ និងសម្របសម្រួលតួនាទីរបស់ពួកគេ នៅមុនថ្ងៃនៃព្រឹត្តិការណ៍អន...
បញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ខេត្តព្រៃវែង

បញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ខេត្តព្រៃវែង

សង្គម និងកម្សាន្ត
ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច បានឱ្យដឹងថា វត្តបឹងដោល ស្ថិតនៅភូមិបឹងដោល បានកសាងឡើងក្នុងរជ្ជកាលព្រះបាទនរោត្តម នៅឆ្នាំ១៨៩០ ស្ថិតលើដីទួលមួយកន្លែងដែលមានទំហំជិត ២ហិកតា ដោយចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ មន្ត្រីរាជការសម័យនោះ ដោយមាន ភិក្ខុ ព្រះនាម ចឺម ជាអ្នកដឹកនាំកសាងដំបូង។ នៅឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត វត្តនេះត្រូវបានពួកខ្មែរក្រហម យកធ្វើជាកន្លែងផ្សំថ្នាំឱសថបុរាណ រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទក៏រៀបចំប...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៣ នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៣ នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៣ នៅក្នុងខេត្តស្វាយរៀងពី និងខេត្តព្រះសីហនុមួយ ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។ ២- “XINKAIDA LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្...
ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គយាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញហើយ

ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គយាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញហើយ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញដោយព្រះរាជសុវត្ថិភាព នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គបានយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌារួចមក។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តមកដល់់របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីជនខ្ពស់ក្នុងរដ្ឋាភិបាលជាច្រើនរូប ៕...
រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចាត់ឲ្យក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលឡើងវិញច្រាំងស្ទឹងមង្គលបុរី

រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចាត់ឲ្យក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលឡើងវិញច្រាំងស្ទឹងមង្គលបុរី

សង្គម និងកម្សាន្ត
បាត់ដំបង៖ លោក ចាន់​ យុត្ថា​ រដ្ឋលេខាធិការ ក្រសួងធនធានទឹក​ និងឧតុនិយម​ និងក្រុមការ​ងារគម្រោង WAT4CAM នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានចុះពិនិត្យការដ្ឋានជួសជុលច្រាំងស្ទឹងមង្គលបុរី ត្រង់ចំណុចផ្នែកខាងក្រោមសំណង់កាត់ស្ទឹង តាហែន ស្ថិតនៅក្នុងឃុំតាហែន ស្រុកបរវេល ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា ច្រាំងស្ទឹងមង្គលបុរី បានទទួលរងនូវការខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងទៅ ។ ដើម្បីជៀសវាងការ​ប៉ះពាល់ដល់តួសំណង់មេ ។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការជួសជុលឡើងវិញជាបន្ទាន់។ នៅក្នុងកំឡុងពេលចាប់ផ្ដើមសាងសង់បាតគ្រឹះសំណង់ លំហូរទឹកស្ទឹងមង្គលបុរីត្រូវបានកាត់ផ្ដាច់ ប៉ុន្តែដើម្បីជៀសវាងនូវការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅផ្នែកខា...