ឯកឧត្ដមបណ្ឌិត កៅ ថាច គាំទ្រ និងជំរុញក្រុមហ៊ុនអាមេរិក Maple Leaf Farms ឱ្យពន្លឿនការវិនិយោគខ្សែចង្វាក់ផលិតកម្មចិញ្ចឹមទា «White Pekin Duck» នៅកម្ពុជា
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នេះបានអនុញ្ញាតជូនតំណាងក្រុមហ៊ុន Maple Leaf Farms ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការសម្របសម្រួលពីការិយាល័យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck» យ៉ាងពេញលេញ។ គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម ការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតប្រតិភូ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគ...








