ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យអាជីវកម្មដាំដំណាំបន្លែ កាហ្វេ អាវ៉ូកាចេរ (ប៊័រ) ម្រេច និងទុរេន នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់
ស្រុកវាលវែង, ខេត្តពោធិ៍សាត់៖ ថ្ងៃសៅរ៍ទី២៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានចុះពិនិត្យអាជីវកម្មដាំដំណាំបន្លែ កាហ្វេ អាវ៉ូកាចេរ (ប៊័រ) ម្រេច និងទុរេន នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកឥណទាន គាំទ្រដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ជាពិសេស ការប្រមូលទិញ សម្រាប់បម្រើការកែច្នៃជាផលិតផលកសិកម្មប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ។...








