ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ៩រូបនៅខេត្តកំពង់ធំចូលរួមរស់ជាផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ៩រូបនៅខេត្តកំពង់ធំចូលរួមរស់ជាផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈ ឯកឧត្តម ដួង ដារា ជំនួយការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា​ជនកម្ពុជា បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ៩រូបនៅខេត្តកំពង់ធំ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយកាលពីថ្ងៃទី ១២ខែមករាឆ្នាំ២០២៣។​​     យោងតាមរយៈ ឯកឧត្តម ដួង ដារា បានឲ្យដឹងថា ការសុំចូលរួមជីវភាពនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទាននេះ គឺ ដោយពួកគេយល់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបម្រើជាតិ ប្រជាជន និងមាតុភូមិពិតប្រាកដក។ ការចុះចូលរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទាននេះ គឺទី១ លោក ម៉ៅ សុផាន់ណា អនុប្រធានគណបក្សភ្លើង...
ក្រុមហ៊ុន អេមរុរាយស៍ចុះកិច្ចសន្យាកសិកម្មជាយន្តការបង្កើននិរន្តរភាព និងបរិយាបន្ន សម្រាប់កសិករខ្នាតតូចតាមបណ្តាខេត្តមានសក្តានុពល

ក្រុមហ៊ុន អេមរុរាយស៍ចុះកិច្ចសន្យាកសិកម្មជាយន្តការបង្កើននិរន្តរភាព និងបរិយាបន្ន សម្រាប់កសិករខ្នាតតូចតាមបណ្តាខេត្តមានសក្តានុពល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:ក្រុមហ៊ុន អេមរុរាយស៍- កិច្ចសន្យាកសិកម្មជាយន្តការបង្កើននិរន្តរភាព និងបរិយាបន្ន សម្រាប់កសិករខ្នាតតូច តាមរយៈការអនុវត្តកសិកម្ម ឈរលើគោលការណ៍ការពារបរិស្ថាន និងភាពធន់នៃអាកា សធាតុ"។ អស់រយៈពេលជិតមួយទសវត្សរ៍នៃការអនុវត្តគំរូអាជីវកម្មផ្តោតចម្បងលើកិច្ចសន្យាកសិកម្មរវាង Amru Rice ជាមួយសហគមន៍កសិកម្មដែលមានមូលដ្ឋាននៅតាមបណ្តាខេត្តមានសក្តានុពលលើការផលិតស្រូវសរីរាង្គ កសិករខ្នាតតូចប្រមាណជាង៣ ម៉ឺនគ្រួសារបានទទួលនូវជីវភាពប្រសើរឡើងប្រកបដោយនិរន្តរភាព។ តាមរយៈការធានាទីផ្សារ និងស្ថិរភាពប្រាក់ចំណូលតាមរយៈផលិតកម្មស្រូវសរីរាង្គ សមស្របតាមគោលដៅរបស់ Amru Rice ក្នុងការបង្កើនសមត្ថ ភាពនៃការនាំចេញអង្ករ និងធានាគុណភាពខ្ពស់ សុវត្ថិភាព និងអនុលោមតាមប្រព័ន្ធអភិបាលកិច្ចផ្ទៃក្នុង និងចូលរួមចំណែកដល់យុទ្ធសាស្រ្តរយៈពេលយូរអង្វែង។ លលសពីនេះ សម្រាប់ អព្យាក្រឹតភាពកាបូន (Car bon Neutrality) ដែលដាក់ចេញដោយរាជរដ្ឋាភិ បាលកម្ពុជា តាមរយៈ...
តុលាការកំពូលជម្រះបណ្តឹងសារទុក្ខ អតីតអនុប្រធានមន្ទីរបរិស្ថានម្នាក់ ពាក់ព័ន្ធនឹងការ កាប់គាស់រុករានដីព្រៃ ៥ហិតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅខេត្តកំពង់ឆ្នាំង

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខ អតីតអនុប្រធានមន្ទីរបរិស្ថានម្នាក់ ពាក់ព័ន្ធនឹងការ កាប់គាស់រុករានដីព្រៃ ៥ហិតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១៨ខែ មករា ឆ្នាំ ២០២៣  បានធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទម្នាក់ ដែល ជាអតីតអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងជាប់ពាក់ព័ន្ធបទល្មើស កាប់គាស់រុករានដីព្រៃ និង ឈូសឆាយដីព្រៃ ចំនួនប្រមាណ ៥ហិកតា ធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ប្រព្រឹត្ត នៅចំណុចអន្លង់បរវៀត ( ថ្មក្រាល ) នៅភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០១៩ ។ សវនាការនេះ ដឹកនាំដោយលោក ចៅក្រមជីវ កេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង លោកព្រះរាជអាជ្ញា ប៉ែន សារ៉ាត់ គឺជា តំណាងមហាអយ្យការ អមតុលាការកំពូល។ យោងតាមឯកសាររបស់តុលាការ បានដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ បឿ ប៊ុនថន ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរមុនជាប់ចោទ គឺ ជាអតីតអនុប្រធានមន្ទីរ បរិស្ថានខេត្តកំពង់ឆ្នាំង។ នៅក្នុងសំណុំរឿងក្តីនេះ  ជនជាប់ចោទ ឈ្មោះ បឿ ប៊ុនថន ត្រូវបានសាលាដំបូងខេត្ត កំពង់ឆ្នាំ...
ឧកញ៉ា ហេង បូរិន មាន​​អាំងប៉ាវប្រូម៉ូសិនចូលឆ្នាំចិនបង់មួយខែចាប់ពី 249$ ប៉ុណ្ណោះ!

ឧកញ៉ា ហេង បូរិន មាន​​អាំងប៉ាវប្រូម៉ូសិនចូលឆ្នាំចិនបង់មួយខែចាប់ពី 249$ ប៉ុណ្ណោះ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ហេង បូរិន មាន ប្រម៉ូសិនពិសេសផ្ដល់ជូនសម្រាប់អតិថិជន ត្រឹមតែ១០នាក់ដំបូងតែប៉ុណ្ណោះ។ អ្វីដែលអស្ចារ្យនោះ បុរី ​ហេង​ បូរិន​បាន​ផ្ដល់​ជូន​អាំងប៉ាវ​យ៉ាង​សន្ធឹកសន្ធាប់​មាន​ដូច​ជា​: – ម៉ូតូ​ Scopy – ទូរស័ព្ទ​ដៃ​ iPhone 14 Pro Max – ទូទឹកកក​ – ទូរទស្សន៍​ – រួច​ជា​មួយ​កាដូ​ជា​ច្រើន​ផ្សេង​ទៀត​ ជាងនេះទៀតនោះ ក៏​​មានការ​បញ្ចុះតម្លៃ​ដ៏​ពិសេស​ ព្រម​ទាំង​លក្ខខ័ណ្ឌ​បង់​ប្រាក់​ងាយស្រួល​ បង់​ត្រឹម​តែ​ 249$/1ខែ​ លោក​អ្នក​និង​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ភ្លាមៗ។ ​​បុរី​ ហេង​ បូរិន​ និង​ធ្វើ​អោយ​ក្តី​ស្រមៃ​លោក​ក្លាយ​ជា​ការ​ពិត​ (ផ្ទះ​សាងសង់​ជិត​រួច​រាល់​មិន​ពិបាក​រង់​ចាំ​)។ គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់ក្រុមហ៊ុន អភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។ គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៣ហិចតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតន...
លោក ខៀវ កាញារីទ្ធ ជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែលបោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ

លោក ខៀវ កាញារីទ្ធ ជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែលបោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីល្ងាច​​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រគល់ពាន់រង្វាន់ដល់ការប្រកួតប្រជែងស្នាដៃរចនាម៉ូតផ្ទះប្រជាជនគំរូនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយលោកបានជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែល បោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ និងបរទេសដើម្បីងាយស្វែងយល់។ ចំពោះ ជ័យលាភីលេខ១ គឺទទួលបាន លិខិតសរសើរមួយ ថវិកាចំនួន ៨លានរៀល លេខ២ ទទួលបានថវិកាចំនួន ៦លានរៀល លិខិតសរសើរមួយ និងជ័យលាភីទី៣ ទទួលបានថវិកាចំនួន២លានរៀល និងលិខិតសរសើរមួយ ។ តាមរយៈស្នាដៃនៃ ការរចនាម៉ូតផ្ទះបែបខ្មែរ របស់ក្រុមនិស្សិតទាំង៥៣ក្រុម គឺមានគំនិតប្លែកៗពីគ្នា ហេតុនេះ គួរតែមានការបោះពុម្ភជាសៀវភៅ ដើម្បីរក្សាជាសម្បត្តិរដ្ឋរបស់កម្ពុជា។ លោករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា៖ «ឃើញរបៀបដែលក្មួយៗម្នាក់ៗរចនាឡើង និងពន្យល់ពីលក្ខណៈរបស់ផ្ទះ មានខ្យល់ចេញចូល និងត...
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ស្រុកកោះសូទីន ខេត្តកំពង់ចាម សូមគាំទ្រវិធានការផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្តីថ្លៃថ្នូរបក្សប្រជាជន

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ស្រុកកោះសូទីន ខេត្តកំពង់ចាម សូមគាំទ្រវិធានការផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្តីថ្លៃថ្នូរបក្សប្រជាជន

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ស្រុកកោះសូទីន ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នា២០២៣នេះ បានចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍ និងវិធានការផ្លូវច្បាប់នានារបស់គណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា​។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានការថ្លែងការណ៍របស់ខ្លួន ដោយប្រមាថកាតទាន និងចោទប្រកាន់ទាំងបំពានខុសពីការពិតមកលើគណបក្សប្រជាជនកម្ពុជា ដែលជាទង្វើមិនអាចទទួលយកបានឡើយ។ ដូច្នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទីន ខេត្តកំពង់ចាម សូមសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចមានចាត់វិធានការផ្លូវច្បាប់ចំពោះគណបក្សភ្លើងទៀន និងគ្រប់បុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់។ ឯកឧត្តមប្រធានក្រុមការ...
សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ សូមគាំទ្រវិធានការផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្តីថ្លៃថ្នូរបក្សប្រជាជន

សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ សូមគាំទ្រវិធានការផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្តីថ្លៃថ្នូរបក្សប្រជាជន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នៅថ្ងៃទី១៩ ខែមករា ឆ្នា២០២៣ បានចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍ និងវិធានការផ្លូវច្បាប់នានារបស់គណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា​។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានការថ្លែងការណ៍របស់ខ្លួន ដោយប្រមាថកាតទាន និងចោទប្រកាន់ទាំងបំពានខុសពីការពិតមកលើគណបក្សប្រជាជនកម្ពុជា ដែលជាទង្វើមិនអាចទទួលយកបានឡើយ។ ដូច្នេះ សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ សូមសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចមានចាត់វិធានការផ្លូវច្បាប់ចំពោះគណបក្សភ្លើងទៀន និងគ្រប់បុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់។ ឯកឧត្តមប្រធានបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នេះថា «យើងខ្ញុំទាំងអស់គា្ន សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងលើប្រសាសន៍របស់សម្តេចអគ្គ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក​ José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដេ ក្នុងអំឡុងពេលប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក​ José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដេ ក្នុងអំឡុងពេលប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅ​​​បានជួបពិភាក្សាការងារមួយចំនួនជាមួយ លោក​​ José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដេ។ ក្នុងជំនួបទ្វេភាគីនេះ លោក​​រដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរចំពោះការប្រកាសជាផ្លូវការចំពោះការចូលជាសមាជិករបស់ប្រទេសទីម័រឡេស្ដេក្នុងអាស៊ាន ដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ជាមួយនោះដែរ លោក​​រដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការតាំងចិត្តខ្ពស់របស់កម្ពុជានៅក្នុងដំណើរការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ទីម័រឡេស្ដេផងដែរ ជាពិសេសការគាំទ្ររបស់កម្ពុជាក្នុងដំណើរការចរចានានា ដើម្បីទីម័រឡេស្ដេអាចចូលជា...
សម្តេចតេជោ ហ៊ុន​ សែន បានព្រមានចាត់វិធានការច្បាប់រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន​ សែន បានព្រមានចាត់វិធានការច្បាប់រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់​ក្នុងពេល​អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីថ្ងៃទី១៩ខែកមរានេះថា ​ សូមកុំចាត់ទុកគ្រប់រឿងរបស់អ្នកនយោបាយ ជារឿងនយោបាយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីព្រមានចាត់វិធានការច្បាប់ រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ទៀតថា សំណុំរឿងលោក ថាច់ សេដ្ឋា មិនជាប់ពាក់ព័ន្ធនឹងនយោ​បាយទេ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅគណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់វិធានការច្បាប់ ដើម្បីការពារភាពស្អាតស្អំ។ សម្តេចក៏បានណែនាំអោយមេធាវីរាជរដ្ឋាភិបាល ពិនិត្យសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សប្រជាជនកម្ពុជាគំរាមកំហែងបក្សខ្លួន ដែលចេញផ្សាយការពារម្សិលមិញនេះ។ សម្តេចតេជោក៏បានហាមជនបរទេសកុំអោយលូកដៃក្នុងបទល្មើសរបស់អ...
បង្គាមានបញ្ចូលសារធាតុ CMC (ចាហួយ) ប្រមាណ ១៨០គីឡូក្រាម ត្រូវបានមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បង្ក្រាបបាននៅរាជធានីភ្នំពេញ

បង្គាមានបញ្ចូលសារធាតុ CMC (ចាហួយ) ប្រមាណ ១៨០គីឡូក្រាម ត្រូវបានមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បង្ក្រាបបាននៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អនុវត្តអនុសាសន៍ណែនាំរបស់ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំ​ណងដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខ លោក​​ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានណែនាំមន្រ្តីក្រោមឱវាទ ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យបណ្តា ទីផ្សារនៅទូទាំងប្រទេស។ ក្នុងប្រតិបត្តិការនោះគឺ ដើម្បីទប់ស្កាត់ការចរាចរទំនិញមិនមានអនុលោមភាព ពិសេសម្ហូបអាហារ។ ជាក់ស្តែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុ គីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ។ យោងលទ្ធផលវិភាគបឋមដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូផលិតផលចំនួន...