ឧត្តមសេនីយ៍ផ្កាយ៣ម្នាក់កងពលតូចលេខ៧០ រងការចោទថា បានឈូសឆាយយកដីជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ នៅអង្គភាពកងពលតូចលេខ៧០ ត្រូវបានពលរដ្ឋជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី ចោទប្រកាន់ថា បានដាក់គ្រឿងឈូសឆាយរំលោភយកដីធ្លីរបស់ពួកគាត់កំពុងអាស្រ័យផលយ៉ាងអយុត្តិធម៌ ។
ប្រជាពលពលរដ្ឋជនជាតិដើមភាគតិច រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន នោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកឧត្តមសេនីយ៍ផ្កាយ៣ ហាក់ ម៉ៅ ជាមេបញ្ជាការរងកងពលតូចថ្មើជើង៧០ បានដាក់កូនចៅ និងគ្រឿងចក្រឈូសឆាយរំលោភយកដីធ្លីរបស់ពួកគាត់កំពុងរស់នៅ និងអាស្រ័យផលទាំងបំពាន ។
ក្រុមសហគមន៍ជនជាតិដើមភាគតិច បានបន្តទៀតថា ក្រុមកូនចៅរបស់លោកផ្កាយ៣ដ៏មានឥទ្ធិពលបានប្រើប្រាស់គ្រឿងចក្រ និងរថយន្តសុទ្ធតែពាក់ស្លាកលេខអង្គភាពកងទ័ព (ង៧០) ទៀតផង ។ ពួកគាត់បន្តថា ក្រុមទាហានកូនចៅលោក ហាក់ ម៉ៅ តែងតែលួចធ្វើសកម្មភាពផ្សេងៗនាពេលយប់ព្រោះគ្មានពលរដ្ឋមកតវ៉ា ។ បើពេលថ្ងៃឲ្យស្ងាត់គ្រឿងចក្រធ្វើសកម្មភាពជីករណ្តៅសម្រាប់ទុកត្រៀមតាមផែនការរបស់ពួកគេ...








