ការនាំចូលសត្វជ្រូករស់និងសាច់បង្កកខុសច្បាប់កំពុងតែធ្វើឲ្យ ផលិតកម្មក្នុងស្រុកជួបបញ្ហាកកស្ទះយ៉ាងខ្លាំង
ភ្នំពេញ៖ ពលរដ្ឋអ្នកចិញ្ចឹមសត្វជ្រូកនៅតាមបណ្តាកសិដ្ឋាននិងសមាគមអ្នកចិញ្ចឹមសត្វបានបង្ហើបថា សព្វថ្ងៃនេះបញ្ហាប្រឈមធំគឺ ការនាំចូលសត្វជ្រូករស់និងសាច់ជ្រូកបង្កកខុសច្បាប់ពីប្រទេសជិតខាងបាននិងកំពុងតែធ្វើឲ្យ ផលិតកម្មចិញ្ចឹមក្នុងស្រុកកំពុងតែជួបបញ្ហាកកស្ទះយ៉ាងខ្លាំង។
សមាគមអ្នកចិញ្ចឹមសត្វនិងកសិករថ្មីៗនេះបានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នពាក់ព័ន្ធជួយចាត់វិធានការជាបន្ទាន់ នៅតាមបណ្តាច្រកសំខាន់ៗតាមព្រំដែនជាប់ប្រទេសជិតខាង ដែលកំពុងតែកើតមានភាពមិនប្រក្រតីនេះ។
លោក តាន់ ផាន៉ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានថ្លែងបញ្ជាក់នៅថ្ងៃទី២១ខែវិច្ឆិកានេះថា បច្ចុប្បន្ននេះ ផលិតកម្មចិញ្ចឹមសត្វជ្រូករស់នៅកម្ពុជាកំពុងតែកកស្ទះយ៉ាងខ្លាំងមែន ខណៈដែលមួយរយៈមុនរាជរដ្ឋាភិបាលបានបញ្ជារឲ្យមានកា...








