ទីប្រឹក្សាសម្តេចតេជោ ឧកញ៉ា ឡូវ ហ៊ឺង ជួយថវិកានិងសង់ផ្ទះចំនួន០៥ខ្នងដល់កុមារកំព្រា ចាស់ជរា នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
កំពង់ចាម៖ ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្រ្តី ឧកញ៉ា ឡូវ ហ៊ឺង បានជួយថវិកាសាងសង់ផ្ទះចំនួន០៥ខ្នង ដល់កុមារកំព្រា ចាស់ជរានៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិចិ្ឆកា ឆ្នាំ២០២២។
លោកឧកញ៉ា ឡូវ ហ៊ឺង បាន រួមដំណើរដោយ លោក សេង ហួលាង បាននាំនូវអំណោយឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន១៦០០០ដុល្លា(មួយម៉ឺនប្រាំមួយពាន់ដុល្លា)សម្រាប់សាងសង់ផ្ទះចំនួន០៥ខ្នងផ្តល់អោយ កុមារកំព្រាចាស់ជរា និងគ្រួសារទីទ័លក្រ ។
លោកឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថា ការសាងសង់ផ្ទះដល់បងប្អូនក្រីក្រនេះ គឺបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានស្រង់ស្ថិតិច្បាស់លាស់ និងមើលឃើញថាពួកគាត់ពិតជាក្រីក្រប្រាកដមែន ហើយការធ្វើនេះនឹងចំណាយថវិកាអស់ចំនួន១៦០០០ដុល្លារអាមេរិក។
ក្រៅពីធ្វើផ្ទះជូនដល់បងប្អូនក្រីក្រនៅភូមិខាងលើនេះ ក៏បានផ្តល់ថវិកាមួយចំនួនទៀតសម្រាប់ជួសជុលប្រព័ន្ធលួរ ជួសជុលផ្លូវល...








