លោកឧកញ៉ា ហេង បូរិន៖«គុណភាពនៃជីវិតរបស់អ្នកទៅមុខឬថយក្រោយ គឺអាស្រ័យលេីមនុស្សជុំវិញខ្លួនរបស់អ្នក»
ភ្នំពេញ៖ លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី បានមានប្រសាសន៍ថា «គុណភាពនៃជីវិតរបស់អ្នកទៅមុខឬថយក្រោយ គឺអាស្រ័យលេីមនុស្សជុំវិញខ្លួនរបស់អ្នក»។
សាររបស់អ្នកជំនួញខាងលើនេះ អប់រំថា កុំនៅក្បែរៗមិត្តភ័ក្តិដែលច្រណែនឈ្នានីសនឹងអ្នក អ្នកស្រឡាញ់និងចាត់ទុកគេដូចជាមិត្តភ័ក្ដិ ប៉ុន្តែគេគិតអ្នកដូចជាសត្រូវ ដូចពាក្យចាស់ថាសត្រូវងាយទប់ទល់ តែមិត្តភ័ក្ដិផង សត្រូវផង ពិបាកទប់ទល់ បេីយេីងមិនបែងចែកឱ្យច្បាស់លាស់ ។ ដូច្នេះ អ្នកត្រូវមានការប្រយ័ត្នប្រយែងចំពោះអ្នកជុំវិញខ្លួនអ្នក គុណភាពនៃជីវិតរបស់អ្នកទៅមុខឬថយក្រោយ គឺអាស្រ័យលេីមនុស្សជុំវិញខ្លួនរបស់អ្នក»។
លោកឧកញ៉ា ហេង បូរិន មុននឹងមានថ្ងៃនេះ លោកធ្លាប់ជួបរឿងជាច្រើន តាំងពីឆ្នាំ១៩៩០ ជាកុមារភាព...








