ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ ​​ចុះពិនិត្យ តាមដានការប្រមូលផល និងតម្លៃស្រូវរបស់បងប្អូនប្រជាកសិករនៅខេត្តបន្ទាយមានជ័យ

លោក ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ ​​ចុះពិនិត្យ តាមដានការប្រមូលផល និងតម្លៃស្រូវរបស់បងប្អូនប្រជាកសិករនៅខេត្តបន្ទាយមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបន្ទាយមានជ័យ៖ លោក​​ ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយតំណាងអគ្គនាយកដ្ឋាកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២២នេះ​ បានបន្តដំណើរចុះពិនិត្យ តាមដានការប្រមូលផល និងតម្លៃស្រូវរបស់បងប្អូនប្រជាកសិករនៅស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលបានពិនិត្យឃើញថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលផលស្រូវកណ្តាលអនុវត្តបាន៨៦% នៃផ្ទៃដីសរុបចំនួន ១០៨,៦២២ហិកតា។ ជាមួយគ្នានេះ តាមរយៈកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធកន្លងមក ប្រជាកសិករមានសេចក្តីរីករាយដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ពួកគាត់ជាពិសេសការរក្សាបាននៅស្ថេរភាពតម្លៃស្រូវ។ ជាសំណូមពរប្រជាកសិករបានស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកពិនិត្យ និងដាក់ចេញនៅវិធានការតម្លៃស្រូវឱ្យបានមុនរដូវច្រូតកាត់ ហើយសំណូមពរឱ...
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្...
អគ្គនាយកដ្ឋាន «ក.ប.ប.» បានចូលរួមតាំងបង្ហាញផលិតផលហាឡាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧

អគ្គនាយកដ្ឋាន «ក.ប.ប.» បានចូលរួមតាំងបង្ហាញផលិតផលហាឡាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកោះកុង)៖ អគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅទីរួមខេត្តកោះកុង ដោយអគ្គនាយកដ្ឋាន ក.ប.ប. បានរចនាផ្ទាំងរូបភាពបង្ហាញពីតួនាទីភារកិច្ច និងសកម្មភាពរបស់ខ្លួន បង្ហាញអំពីច្បាប់ដែលអគ្គនាយកដ្ឋាន កំពុងធ្វើការអនុវត្ត រួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ លិខិតបទដ្ឋានគ​តិយុត្តក្រោមច្បាប់ និងផ្ទាំងខិតប័ណ្ណអប់រំជាច្រើនទៀត ក្នុងគោលបំណងបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសិទ្ធិក្នុងការទទួលបានការការពារដោយច្បាប់ និងយន្តការបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងករណីមានបទល្មើសកើតឡើង។ ទន្ទឹមនឹងនេះផងដែរ អគ្គនាយកដ្ឋាន ក.ប.ប. ដែលមាននាយកដ្ឋានកិច្ច...
ឧត្តមសេនីយ៍ត្រី អ៊ែល សិទ្ធិគ្រីយ៉ា ផ្ញើសារជូនពរ ចំពោះលោកឧត្តមសេនីយ៍ទោ គឿន ភិរម្យ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ

ឧត្តមសេនីយ៍ត្រី អ៊ែល សិទ្ធិគ្រីយ៉ា ផ្ញើសារជូនពរ ចំពោះលោកឧត្តមសេនីយ៍ទោ គឿន ភិរម្យ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកឧត្តមសេនីយ៍ត្រី អ៊ែល សិទ្ធិគ្រីយ៉ា បានចេញសារ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវប្រសើរ ជូនចំពោះ ឧត្តមសេនីយ៍ទោ គឿន ភិរម្យ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើត ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ត្រី ផ្ញើសារថា" ខ្ញុំបាទសូមគោរពជូនពរលោក ឧត្តមសេនីយទោ គឿន ភិរម្យ​ ទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រជ្ញាឈ្លាសវៃ អាយុយឺនយូរ ជាពិសេសសូមឲ្យឈ្នះអស់មារសត្រូវទាំងឡាយសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ "។ សូមគោរពជូនពរពីខ្ញុំបាទ ឧត្តមសេនីយត្រី អែល សិទ្ធិគ្រីយ៉ា...
ចិន​អាច​ស្វែងរក​ការ​រារាំង​អាមេរិក​ពី​ការ​ជំរុញ​ឱ្យ​បង្កើត​យន្តការ​មួយ​ដោយ​ប្រើ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​បាន​បង្កក​ដើម្បី​ជួយ​កសាង​អ៊ុយក្រែន​ឡើងវិញ​

ចិន​អាច​ស្វែងរក​ការ​រារាំង​អាមេរិក​ពី​ការ​ជំរុញ​ឱ្យ​បង្កើត​យន្តការ​មួយ​ដោយ​ប្រើ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​បាន​បង្កក​ដើម្បី​ជួយ​កសាង​អ៊ុយក្រែន​ឡើងវិញ​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ចិន​អាច​ស្វែងរក​ការ​រារាំង​អាមេរិក​ពី​ការ​ជំរុញ​ឱ្យ​បង្កើត​យន្តការ​មួយ​ដោយ​ប្រើ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​បាន​បង្កក​ដើម្បី​ជួយ​កសាង​អ៊ុយក្រែន​ឡើងវិញ​នៅ​ចុងបញ្ចប់​នៃ​សង្រ្គាម។ អ្នកនយោបាយអាមេរិកបាននឹងកំពុងស្នើសុំផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែនជាមួយនឹងទ្រព្យសម្បត្តិធនាគាររុស្ស៊ីដែលបានបង្កក ប៉ុន្តែត្រូវបានព្រមានអំពីផលវិបាកដែលអាចកើតមាននៅខាងក្រោយជ្រុង។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បាននិយាយថា វិធានការនេះអាចជំរុញឱ្យប្រទេសចិនរុញថយក្រោយ ដើម្បីជៀសវាងការបង្កើតគំរូដ៏គ្រោះថ្នាក់ដែលគំរាមកំហែងដល់ទុនបម្រុងប្រាក់ដុល្លាររបស់ខ្លួន។ អ្នកកាសែត Dominic Lawson បានកត់សម្គាល់ថា ការជំរុញទៅមុខជាមួយនឹងសំណើនឹងបង្កឱ្យមាន "បញ្ហាសម្រាប់ប្រាក់ដុល្លារ" ខណៈដែលគាត់ក៏បានព្រមានផងដែរ ពីវិធានការរបស់អង្គការសហប្រជាជាតិក្នុងការបង្ខំឱ្យរុស្ស៊ីបង់ប្រាក់សំណងនឹងមិ...
លោក​​ឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ចូលរួម​អបអរសាទរឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ត្រូវបាន​​ផ្តល់គោរមងា«អ្នកឧកញ៉ា»

លោក​​ឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ចូលរួម​អបអរសាទរឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ត្រូវបាន​​ផ្តល់គោរមងា«អ្នកឧកញ៉ា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម​សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងលោកជំទាវ ចេញសារ​​សម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វ ព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងាជា «អ្នកឧកញ៉ា»។ លោកឧកញ៉ាផ្ញើសារ​​ថា « សូមគោរពជូនពរអ្នកឧកញ៉ាទាំងពីរ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យគ្រប់កិច្ចការ។ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូនអ្នកឧកញ៉ា ព្រមទាំងបុត្រ និងចៅៗ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ នាំយកទេយ្យវត្ថុប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ នាំយកទេយ្យវត្ថុប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ឆ្នាំង៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សូមជម្រាបថា វត្តទួលសំបុកគ្រៀលនេះ គឺជាវត្តស្ថិតនៅតំបន់ដាច់ស្រយាលមួយ ហើយទើបនឹងកសាងឡើងបានរយៈពេល០៣ឆ្នាំតែប៉ុណ្ណោះ ដែលមានការខ្វះខាតហេដ្ឋា រចនាសម្ព័ន្ធទីអារាមជាច្រើនសម្រាប់បម្រើសេចក្តីត្រូវការរបស់ព្រះសង្ឃនៅទីនេះ ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះគឺជាការរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃបានមួយរយៈពេលធំផងដែរ ជាពិសេសក្នុងវិបត្តិកូវិដ-១៩នេះ។ នៅថ្ងៃនេះ ក្រៅពីការប្រគេនទេវត្ថុដល់ព្រះសង្ឃនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានរៀបចំជាចង្ហាន់ប្រគេនព្រះសង្ឃ១២អង្គ និងរៀបចំអាហារមួយពេលសម្រាប់លោ...
អគ្គនាយកដ្ឋាន ក.ប.ប. បន្តពង្រឹងសមត្ថភាពមន្ត្រីមន្ទីរពិសោធន៍នៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត

អគ្គនាយកដ្ឋាន ក.ប.ប. បន្តពង្រឹងសមត្ថភាពមន្ត្រីមន្ទីរពិសោធន៍នៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ ក្រោមការណែនាំនិងលើកទឹកចិត្តពី លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការបន្តពង្រឹងសមត្ថភាពមន្ត្រីមន្ទីរពិសោធន៍នៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ដែលមានមន្ទីរពិសោធន៍ខ្នាតតូច នាថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ពិធីនេះ ក្រោមការសម្របសម្រួលពីលោកប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ លោកប្រធានសាខា ក.ប.ប. ខេត្តកំពត បានដឹកនាំមន្ត្រីរបស់ខ្លួន បានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់មន្ត្រី ក្នុងការធ្វើតេស្តិ៍នៅលើឧបករណ៍ថ្មីដែលអាចពិនិត្យរកឃើញនូវសារធាតុគីមីដែលមាននៅលើបន្លែនិងផ្លែឈើ ក្នុងទិសដៅបន្តត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញហូបចុក ដើម្បីបន្តធានាឱ្យបាននូវការការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងមន្ទីរពិសោធន៍ខ្នាតតូច​ តន់​ ហន់ ស្ថិតក្នុងខេត្តកំពតដោយមានការចូលរួមពីសំណាក...
មន្ត្រីនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងអ្នកជំនាញការអូស្រ្តាលីបានទទួលជួបជាមួយដើមបណ្តឹងពាក់ព័ន្ធនឹងគ្រោងការណ៍លក់បែបពីរ៉ាមីត​ (Pyramid scheme)

មន្ត្រីនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងអ្នកជំនាញការអូស្រ្តាលីបានទទួលជួបជាមួយដើមបណ្តឹងពាក់ព័ន្ធនឹងគ្រោងការណ៍លក់បែបពីរ៉ាមីត​ (Pyramid scheme)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ ស្ថិតក្នុងអគារអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងអ្នកជំនាញការអូស្រ្តាលីបានទទួលជួបជាមួយដើមបណ្តឹងពាក់ព័ន្ធនឹងគ្រោងការណ៍លក់បែបពីរ៉ាមីត​ (Pyramid scheme)។ គោលបំណងនៃជំនួប​គឺដើម្បីសាកសួរប្រមូលព័ត៌មានពីសាក្សី និងបន្តអនុវត្តនីតិវិធីក្នុងការស៊ើបអង្កេតចំពោះករណីដែលអាចជាគ្រោងការណ៍លក់បែបពីរ៉ាមីត​។...
លោក ដាំ សិទ្ធិ អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

លោក ដាំ សិទ្ធិ អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​ នៃអតីតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ លោក ដាំ សិទ្ធិ បានបញ្ជាក់ជូនសម្តេចតេជោ​ ហ៊ុន​ សែន​ យ៉ាងដូច្នេះថា "ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ"៕​...