ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សមាជិកគណបក្សភ្លើងទៀន៤រូបនៅខេត្តតាកែវចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិកគណបក្សភ្លើងទៀន៤រូបនៅខេត្តតាកែវចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
(តាកែវ)៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀននិងសមាជិក នៅខេត្តតាកែវចំនួន៤រូប បានសម្រេចស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រ ជាជនកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ការចូលរួមជីវិភាពនយោបាយនេះគឺធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស សម្តេចតេជោ ហ៊ុន  សែន ប្រធានគណបក្ស។ ជាមួយគ្នា(លោកគ្រូ​ មា​)បានលើកឡើងថា ការចូលរួមរបស់គណបក្សភ្លើងទៀនទាំង៤រូបនេះ គឺមកពីនយោ បាយមេដឹកនាំភ្លើងទៀន ដើរតាមគន្លងអតីតមេបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ៣ជំនាន់។ ឯកឧត្ដម​ បណ្ឌិត លី សាម៉េត បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងបុិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានតែគណបក្សប្រជាជនទេ គឺមានគោល នយោបាយច្បាស់លាស់ និងបម្រើ ប្រជាពលរដ្ឋបិតប្រាកដ។ ការចុះចូលរ...
លោកបណ្ឌិត លី សាម៉េត(លោកគ្រូមា)ជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយមកពីគណបក្សភ្លើងទៀននិងប្រកាសបញ្ចូលសមាជិកថ្មី

លោកបណ្ឌិត លី សាម៉េត(លោកគ្រូមា)ជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយមកពីគណបក្សភ្លើងទៀននិងប្រកាសបញ្ចូលសមាជិកថ្មី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ធំ៖ ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោកបណ្ឌិត ថោង ខុន  សមាជិកគណៈកម្ម ការកណ្តាលនិងជាអនុប្រធានទី១ ក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ សមា ជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈ កម្មាធិការគណបក្សខេត្តនិងជាអភិបាលខេត្ត លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេសសម្តេចតេជោ ចុះជួយ កសាងពង្រឹងសមា ជិកបក្ស។ នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) និងថ្នាក់ដឹកនាំបានចុះជួបសំណេះ សំណាលជាមួយបងប្អូនកូនក្មួយ មកពីគណបក្សភ្លើងទៀន និងបានប្រកាសបញ្ចូលសមាជិកថ្មីកាល ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ។ ពិធីនេះគឺធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេ ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានបញ្ចូល...
តំណាងពលរដ្ឋ៤នាក់ស្នើសុំអន្តរាគមន៍ពីអភិបាលរាជធានីភ្នំពេញនិងចៅហ្វាយខណ្ឌបន្ទាប់ពីទទួលរងនូវបណ្ដឹងជុំទិស

តំណាងពលរដ្ឋ៤នាក់ស្នើសុំអន្តរាគមន៍ពីអភិបាលរាជធានីភ្នំពេញនិងចៅហ្វាយខណ្ឌបន្ទាប់ពីទទួលរងនូវបណ្ដឹងជុំទិស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ  តំណាងពលរដ្ឋ៤នាក់ បាន​ឲ្យដឹងថា ក្រុមហ៊ុនសេវេនអេនជី (7NG) របស់ឧកញ៉ា ស្រី សុធា បានផ្ដល់សិទ្ធិឱ្យកូនចៅ និងបក្ខពួកខ្លួន ប្ដឹងតំណាងប្រជាពលរដ្ឋចំនួន៤នាក់រស់នៅក្នុងបុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹងសង្កាត់​​​ចោមចៅ២ ខណ្ឌពោធិសែនជ័យ ទៅតុលាការ ដោយមានពាក្យបណ្ដឹងយ៉ាងហោចណាស់១៣ពាក្យបណ្ដឹង ជាពិសេសបានគំរាមផ្ដាច់សេដ្ឋ​កិច្ចតាមរយៈការមិនជួលតូបឱ្យលក់ដូរបន្តទៀត។ ពលរដ្ឋខាងលើ​បាន​និយាយថា កិច្ចខិតខំប្រឹងប្រែងការពារថែរក្សប្រយោជន៍​សាធារណៈ ពួកគាត់ទាំង៤​នាក់បាននាំគ្នាដាក់ពាក្យ ស្នើសុំបទអន្តរាគមន៍ ទៅលោកអភិបាល រាជធានីភ្នំពេញ និងលោកអភិបាល ខណ្ឌពោធិសែនជ័យ ឱ្យជួយធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការដែលមានពាក្យបណ្ដឹងជុំទិសនោះមកនៅចំពោះមុខអាជ្ញាធរវិញ។ ប្រជាពលរដ្ឋរស់នៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ យ៉ាងតិច៥៩៨នាក់ បានផ្តល់សិទ្ធិឱ្យតំណាង៤នាក់ធ្វើការដោះស្រាយតាម​​ផ្លូវច្បាប់ពីរឿងការលក់ដីចំណតរថយន្តក្រុង នៃស...
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅ​​ទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅ​​ទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖​​លោក​​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូអមដំណើរ ទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាស្ថិតនៅក្នុង ឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកាលពី​សៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។​ លោក​​រដ្ឋមន្ត្រី បានអញ្ជើញចូលរួមស្ដាប់បទបង្ហាញអំពីការបង្កាត់ពូជកៅស៊ូ ការជ្រើសរើសក្លូន (Clone) និងផលិតកម្មដំណាំកៅស៊ូ ដែលមានលក្ខណៈខុសៗគ្នា។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការសាកល្បង​ចៀរជ័រកៅស៊ូដោយផ្ទាល់ដើម្បីមើលលំហូរជ័រ ហើយបានណែនាំឱ្យធ្វើការសិក្សាពីផលិតកម្ម ដំណើរការដាំដុះកៅស៊ូ ការរំញោចនៃប្រភេទពូជនីមួយៗ ជាពិសេសប្រសិទ្ធភាពនៃដំណាំគម្របដី និងជីនៅចន្លោះដើមកៅស៊ូ។ មួយវិញទៀត ត្រូវពិនិត្យមើលលើលទ្ធផលចៀរជ័រប្រចាំឆ្នាំ តម្លៃទីផ្សារ និងគិតគូរពីកំលាំងពលកម្មផងដែរ។ ជាកិច្ចបន្ទាប់ លោក​​បានចូលពិនិត្យក្នុងមន្ទីរពិសោធន៍ ដើម្បីពិនិត្យមើលការវិភាគជ័រកៅស៊ូជាក់ស្តែង...
លោក ចេង ស្រុង បានចូលរួម ពិធីបិទផ្សាយប្រកាសទិន្នន័យជាសាធារណៈនៃការវិនិច្ឆ័យដីធ្លីភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

លោក ចេង ស្រុង បានចូលរួម ពិធីបិទផ្សាយប្រកាសទិន្នន័យជាសាធារណៈនៃការវិនិច្ឆ័យដីធ្លីភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្រុកព្រៃនប់:  លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្នុងនាមមន្ទីរជំនាញ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣នេះបានរៀបចំពិធីបិទផ្សាយប្រកាសទិន្នន័យជាសាធារណៈនៃការវិនិច្ឆ័យដីធ្លីភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិទីនេះមានការ ចូលរួមពី លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធាគណៈកម្មការរដ្ឋបាលសុរិយោដី តំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាមួយវត្តមានលោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សមត្ថកិច្ច មន្ត្រីមូលដ្ឋានស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមច្រើនកុះករ ៕...
នាយឧត្តមសេនីយ៍ យន្ត មីន “ពិតជាមានមោទកភាពជាខ្លាំងដែលបានសំរេចនូវផែនការកសាងនិងធ្វើឡើងវិញនូវទីលានសពយុទ្ធជនពលីនិងមរណះហើយបានយកមកបញ្ចុះនៅទីនេះនាក្នុងសម័យសង្គ្រាមសុីវិលនៅកម្ពុជា”

នាយឧត្តមសេនីយ៍ យន្ត មីន “ពិតជាមានមោទកភាពជាខ្លាំងដែលបានសំរេចនូវផែនការកសាងនិងធ្វើឡើងវិញនូវទីលានសពយុទ្ធជនពលីនិងមរណះហើយបានយកមកបញ្ចុះនៅទីនេះនាក្នុងសម័យសង្គ្រាមសុីវិលនៅកម្ពុជា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នាយឧត្តមសេនីយ៍ យន្ត មីន  រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា  ខែមករា ឆ្នាំ២០២៣នេះ លោកពិតជាមានមោទកភាពជាខ្លាំងដែលបានសំរេចនូវផែនការកសាងនិងធ្វើឡើងវិញនូវទីលានសពយុទ្ធជនយើងដែលបានពលីនិងមរ ណះហើយបានយកមកបញ្ចុះនៅទីនេះនាចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៨ ក្នុងសម័យសង្គ្រាមសុី វិលនៅកម្ពុជា។ នាយឧត្តមសេនីយ៍ បានលើកឡើងថា "ខ្ញុំបានដុត ធូបហើយប្រាប់ដល់ពួកមិត្តខ្ញុំទាំងអស់ថាមិត្តទាំងអស់គ្នាដែលបានធ្វើពលីកម្មនេះពិតជាមានតម្លៃ បានដូចបំណងយើងហើយ"។ ពេលនេះប្រទេសជាតិមានសន្តិភាពនិងសំបូរសប្បា យណាស់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមហារដ្ឋបុរសខ្មែរដែល៥០០ឆ្នាំចុងក្រោយនេះព្រះបង្កើតមកម្នាក់ដើម្បីបង្រួបបង្រួមដឹកនាំប្រទេសខ្មែរយើង ហើយមានសម្តេចពិជ័យសេនា និងថ្នាក់ដឹកនាំយើងជាច្រើនទៀតជាសេនាធិការ។ លោកបានដឹកនាំប្រទេសជាតិយើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចំរើន ដូចបងប្អូនឃើញហើយនាឆ្នាំ២០២២នេះ ក្នុងនាមប្រធានអាស៊ានសម្តេ...
ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ចាត់តំណាងសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា

ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ចាត់តំណាងសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ តែងតែបរិចាកថវិកាផ្ទាល់ខ្លួន របស់លោកឧបត្ថម្ភ ដល់មន្ត្រីជួបការលំបាកគ្រប់ៗគ្នា ជាក់ស្ដែងនៅ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ លោកបានចាត់បញ្ជូន លោកវរសេនីយ៍ទោ យ៉ូន សាមាន និងលោកវរសេនីយ៍ត្រី សឿង សុខេន តំណាងប៉ុស្តិ៍ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា នាយរងផ្នែក ដែលបានលម្ហែមាតុភាព កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១:១៥នាទី ។ លោកស្រី ញ៉ាន លីដា សម្រាកនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ឃាង សុឃឿន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៨ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានសុខភាពល្អប្រសើរ ក្នុងការចុះសួរសុខទុក្ខនេះ លោកនាយរងប៉ុស្តិ៍ បាននាំយកនូវថវិកា ភេសជ្ជៈនិងគ្រឿងឧប ភោគ បរិភោគមួយចំនួនដែលជា ជំនួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ ជូនដល់លោកស្រីរួមមាន៖ ថវិកាចំនួន ២...
មន្ត្រីផែនការខេត្តរតនគិរីប្ដឹងទៅសម្ដេចតេជោ ហ៊ុន សែន ឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធប្រធានមន្ទីរផែនការខេត្ត

មន្ត្រីផែនការខេត្តរតនគិរីប្ដឹងទៅសម្ដេចតេជោ ហ៊ុន សែន ឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធប្រធានមន្ទីរផែនការខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្ដាល៖ លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីក្រោមឱវាទបានដាក់ពាក្យប្ដឹងទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើ​សុំ​ឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមពាក្យបណ្ដឹងអនាមិកដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ។ ខ្លឹមសារនៃកម្មវត្ថុក្នុងពាក្យបណ្ដឹងអនាមិកបានលើកពីប្រធានមន្ទីរផែនការខេត្តរតនគិរីមានខ្លឹមសារ​ថា៖ ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងក្នុងពាក្យបណ្ដឹងអនាមិកខាងលើ សារព័ត៌មាន ដេលីខ្មែរ​​  ពុំអាចសុំការបញ្ជាក់ពីលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរីបាននោះទេ ។  ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ចំនួន ៦,៧៩១នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ចំនួន ៦,៧៩១នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន៦,៧៩១នាក់ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មកពី ៤សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជានាថ្ងៃនេះ។សម្តេចតេជោ មានប្រសាសន៍កោតសរសើរក្រុមប្រឹក្សា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ CUS ដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ បើគ្មានធនធានមនុស្សទេ គឺយើងមិនអាចធ្វើអ្វីបានឡើយ ដូច្នេះត្រូវប្រឹងប្រែងបណ្តុះបណ្តាលធនធានម...
តុលាការសម្រេចឃុំខ្លួន ស្រី្តមេតុងទីន ឈ្មោះ ឡុង វ៉ានី ដាក់ពន្ធនាគារ បណ្តោះអាសន្ន នៅគុកព្រៃស ជាប់ពាក់ព័ន្ធនឹង ករណីឆបោក និង ចេញសែកស្អុយ ជិត៣០ម៉ឺនដុល្លារអាមេរិក

តុលាការសម្រេចឃុំខ្លួន ស្រី្តមេតុងទីន ឈ្មោះ ឡុង វ៉ានី ដាក់ពន្ធនាគារ បណ្តោះអាសន្ន នៅគុកព្រៃស ជាប់ពាក់ព័ន្ធនឹង ករណីឆបោក និង ចេញសែកស្អុយ ជិត៣០ម៉ឺនដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ លោក កី ម៉ានេរ៉ា នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួន ស្រី្តមេតុងទីនម្នាក់ ដាក់ពន្ធនាគារព្រៃស( មណ្ឌលកែប្រែអប់រំ២ ឬ ម២) ជាបណ្តោះអាសន្ន បន្ទាប់ពី តំណាងអយ្យការ គឺលោក សឿ ឡងឌី ជា ព្រះរាជអាជ្ញារង អមអយ្យការអមសាលាដំបូងបានធ្វើការចោទប្រកាន់លើជនត្រូវចោទពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន ជាប់ពន្ ធនាគារនឹងករណីឆបោក និងចាយសែកស្អុយដែលមានទឹកប្រាក់ ជិត ៣០ ម៉ឺនដុល្លារដុល្លារអាមេរិក ប្រព្រឹត្ត កាលពីដើមខែ មករា ឆ្នាំ ២០២៣នេះ។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់លោកចៅក្រមស៊ើបសួរ បានឱ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរ ពាណិជ្ជករ និង មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៣ ត...