លោកឧកញ៉ា គួច ម៉េងលី «ចេញមុខប្រតិកម្មនារីដ៏ស្រស់ស្អាតម្នាក់ ដែលបានសុំលោកត្រឹមថតរូបទុកជាអនុស្សាវរីយ៍ រួចបែរជាបង្ហោះលើហ្វេសប៊ុក
ភ្នំពេញ៖ ក្រោយពីមានការបែកធ្លាយរូបភាពដ៏កម្រចំនួន២សន្លឹក ដែលត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុករួចមក ឥឡូវនេះស្រាប់ តែលោកគ្រូបណ្តុះបណ្តាលវិថីឆ្ពោះទៅរកភាពជោគជ័យម្នាក់គឺ ឈ្មោះ លោកឧកញ៉ា គួច ម៉េងលី គឺជាស្ថាបនិកក្រុមហ៊ុន Mengly J. Quach នៅថ្ងៃទី១៨ខែវិច្ឆិកានេះ បានប្រតិកម្មខ្លាំងៗនិងស្រ្តីស្អាតម្នាក់ ដែលបានសុំលោកត្រឹមថតរូបទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីជួបជុំគ្រួសារនិងមិត្តភក្តិលោកនាពេលថ្មីៗនេះ បែរជានាងយករូបនេះទៅបង្ហោះផ្អើលពេញសង្គមហ្វេសប៊ុក ។
ការបង្ហោះនេះក៏មានការសរសើរផង និងការរិះគន់ផង ដោយសារតែលោកឧកញ៉ារូបនេះគឺជា បុគ្គលជោគជ័យ ដែលកំពុងតែមានឈ្មោះបោះសម្លេងក្នុងសង្គមនិងក្នុងជីវិតជំនួយនៅកម្ពុជា ។ ប៉ុន្តែនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ការិយាល័យសារព័ត៌មាន ដេលីខ្មែរ បានព្យាយាមសុំការបញ្ជាក់ពីលោកឧកញ៉ា គួច ម៉េងលី ជុំវិញទំនាក់ទំនងរវាងលោក និងនារីដ៏ស្រស់ស្អាតុមួយនេះ ...








