ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អាជ្ញាធរមូលដ្ឋានបកស្រាយខ្លឹមសារលិខិតរបស់សាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានតាមចិត្ត ជនបំពាននៅតែបន្តសកម្មភាព

អាជ្ញាធរមូលដ្ឋានបកស្រាយខ្លឹមសារលិខិតរបស់សាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានតាមចិត្ត ជនបំពាននៅតែបន្តសកម្មភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បាត់ដំបង៖ អាជ្ញាធរមូលដ្ឋាន នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្តបកស្រាយបញ្ច្រាស់គ្នាអំពីខ្លឹមសាររួមក្នុងស្មារតីប្រជុំ និងសេចក្តីជូនដំណឹងរបស់សាលាស្រុក ខណៈជនបំពាននៅតែបន្តសកម្មភាពរំលោភ។ ទង្វើបំពាននេះកើតឡើងបន្តទៀត នាព្រឹកថ្ងៃទី១២ និងព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារបុរសម្នាក់បានធ្វើសកម្មភាពភ្ជួររាស់ឈូសឆាយលើដីជាកម្មសិទ្ធិក្រុមហ៊ុន អេហ្រ្គីខ័លឈ័រ ហ្រ្គីន ហ្វៀល នៅត្រង់ចំណុចប្លុកតាសេក ស្ដិតនៅក្នុងឃុំដូនបា ស្រុកគាស់ក្រឡា ខេត្តបាត់ដំបង ដែលកំពុងមានទំនាស់ និងមិនទាន់ដោះស្រាយចប់សព្វគ្រប់។ នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ​ បានដឹកនាំប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកបានសម្តែងការគាំទ្រគោលជំហរបស់ភាគីតំណាងក្រុមហ៊ុន ក...
សម្ដេចតេជោ ហ៊ុន សែន និងព្រះមហាក្សត្រ នៃប្រ៊ុយណេ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា

សម្ដេចតេជោ ហ៊ុន សែន និងព្រះមហាក្សត្រ នៃប្រ៊ុយណេ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: បន្ទាប់ពីជំនួបទ្វេភាគីរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌីន វ៉ាឌូឡា ហ៍ ព្រះមហាក្សត្រ នៃប្រ៊ុយណេដារូស្សាឡាម នៅទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានយាង និង អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិ បាលនៃព្រះចៅ ស៊ុល តង់ ព្រុយ ណេ ដារូស្សា ឡាម ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី។ ក្នុងឱកាសព្រះអង្គយាងមកបំពេញរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ៕...
លោក វ៉ិត ធារិទ្ធិ ម្ចាស់កសិដ្ឋានផលិតពូជត្រី ៧មករា  ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន

លោក វ៉ិត ធារិទ្ធិ ម្ចាស់កសិដ្ឋានផលិតពូជត្រី ៧មករា ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក វ៉ិត ធារិទ្ធិ ម្ចាស់កសិដ្ឋានផលិតពូជត្រី ៧មករា  ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលបានទទួលជោគជ័ យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអា ស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រ ធាន, កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធ ផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។ ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេច តេជោ ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណា...
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ »

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ »

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៅពេលនេះ បានអញ្ជើញកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ » ចា ប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសនឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។ តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំG20​ សម្តេចតេជោនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោ លដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត​ Covid-19។ ក្នុងកំឡុងពេលស្នាក់នៅឥណ្ឌូនេស៊ី  សម្តេចតេជោ នឹងជួបជាមួយបណ្ដារមេដឹកនាំមួយចំនួននៅទីនោះផងដែរ។ សូមអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថ កិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុ...
លោកឧកញ៉ា ឡូវ  ហ៊ឹង  ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ សូមគោរពសម្តែងការអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ សូមគោរពសម្តែងការអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន  និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រ ធាន, កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធ ផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។ ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេច តេជោ ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំ...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  បន្ទាប់ពីជួបជាមួយនឹងនាយករដ្ឋមន្ត្រីនូវរស ហ្សេឡង់ រួចហើយ សម្ដេចអគ្គមហាសេនា បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Anton io Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងជំនួបនោះសម្ដេចតេជោ និង លោក Antoni o Guterres បានពិភាក្សាគ្នាលើប្រធានបទចំនួន ៣ រួមមាន៖ ទី១) កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ទី២) ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការអង្គការស ហប្រជាជាតិ និងប្រធានបទ ទី៣) គឺការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា។ ប្រធានបទទី១លោកបានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ លោកក៏បានបន្តដែរថា ចំពោះទស្សនៈរបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន-យូអិន គឺទទួលបានជោគជ័យយ៉ាងខ្លាំង ។ ប្...
សម្តេចតេជោ ហ៊ុន  សែន “មានមូលហេតុ២ ដែលធ្វើឱ្យមេដឹកនាំសំខាន់ៗមកប្រជុំនៅកម្ពុជា”

សម្តេចតេជោ ហ៊ុន សែន “មានមូលហេតុ២ ដែលធ្វើឱ្យមេដឹកនាំសំខាន់ៗមកប្រជុំនៅកម្ពុជា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធា នអាស៊ានប្តូរវេន ឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០ ២២នេះបានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលជុំវិញកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើជាម្ចាស់ផ្ទះ។សន្និសីទសារព័ត៌មាននេះផងដែរ មានការចូលរួមពីបណ្ដាញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង៥០ស្ថាប័ន។ ជាកិច្ចចាប់ផ្ដើម សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្នុងនាមជាប្រធានអាស៊ាន សម្តេចបានសម្តែងការពេញចិត្តចំពោះដំណើរការកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ។ ក្នុងនោះ សម្ដេចក៏បានអរគុណដល់បណ្ដាមេដឹកនាំអាស៊ានទាំវអស់ និងប្រទេសជាដៃគូ អង្គការអន្តរជាតិនានា ដែលបានអញ្ជើញធ្វើដំណើរមកកាន់ប្រទេសកម្ពុជានារយៈពេលនៃកិច្ចប្រជុំនេះ។ សម្តេចតេជោក៏បានថ្វាយនូវភាពជ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំកំពូលប្រារព្ធខួបទំនាក់ទំនងអាស៊ាន-កាណាដា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំកំពូលប្រារព្ធខួបទំនាក់ទំនងអាស៊ាន-កាណាដា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ធ្វើជាសហប្រធានជាមួយនឹង លោក ចាសស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា ក្នុងកិច្ចប្រជុំកំពូលប្រារព្ ធខួបទំនាក់ទំនងអាស៊ាន-កាណាដា ដែលធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។ ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ចំនូវសំណើកាណាដា ចំពោះការពង្រីកទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ឱ្យទៅជាដៃគូយុទ្ធសាស្ត្រ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាទិសដៅដ៏ប្រសើរសម្រាប់ជំរុញទំនាក់ទំនងកិច្ចសន្ទនា អាស៊ាននិងកាណាដា ឲ្យកាន់តែស្អិតរមួត និងកាន់តែស៉ីជម្រៅ។ ជាក់ស្តែង ការបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីអាស៊ាន-កាណាដា នៅពេលថ្...
ថៅកែក្រុមហ៊ុន វរៈប៊ុន ថាំ “ខំអភិវឌ្ឍន៍នៅកោះស្ដេច សង់ផ្ទះលើសមុទ្រនិងសង់កំពង់ផែថ្ម ប៉ុន្តែគ្មានច្បាប់អនុញ្ញាត”

ថៅកែក្រុមហ៊ុន វរៈប៊ុន ថាំ “ខំអភិវឌ្ឍន៍នៅកោះស្ដេច សង់ផ្ទះលើសមុទ្រនិងសង់កំពង់ផែថ្ម ប៉ុន្តែគ្មានច្បាប់អនុញ្ញាត”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស មួយរយៈបាននិងកំពុងសម្ងំធ្វើរីសត រួចសាងសង់ជាបឹងកាឡូនៅលើកោះស្ដេច ហើយបានសង់កំពង់ផែថ្មបានច្រើនភាគរយហើយ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តចុះផ្អាកសកម្មភាព ដោយសារតែមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ។ ក្រុមពលរដ្ឋនៅទីនោះបាននិយាយថា  ការអភិវឌ្ឍន៍របស់ក្នុងក្រុមហ៊ុន និងអ្នកមានលុយដែលមានងារជាឧកញ៉ាគឺជារឿងល្អសម្រាប់ប្រទេសជាតិ ប៉ុន្តែត្រូវគោរពច្បាប់ផង មិនមែនធ្វើហើយទាំងបំពានច្បាប់នោះទេ។ កន្លងមកមានពលរដ្ឋនិងអ្នករកស៊ីទីនោះបានដាក់ការសង្ស័យថា ហេតុអ្វីការអភិវឌ្ឍន៍របស់លោកឧកញ៉ា សួរ វីរៈ ប៉ុណ្ណឹងដែរ មិនមានច្បាប់ ឬមួយលោកអាងមានអំណាចអាចធ្វើអ្វីបានតាមអំពើចិត្ត។ ប្រជាពលរដ្ឋបានស្នើឲ្យ អភិបាលខេត្តកោះកុង លោកស្រី  មិថុនា  ប៊ូថង និងអាជ្ញាធរខេត្តគួរតែចាត់វិធានការ ដើម្បីកុំឲ្យបញ្ហានៃការវិនិយោគនេះក្លាយជាមេរៀនឬទម្លាប់មិនល្អសម្រាប់សង្គជាតិ និងអ្នកផ្សេងទៀត។ ជុំវិ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃកិច្ចប្រជុំកំពូលអាស៊ាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃកិច្ចប្រជុំកំពូលអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នៅរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះបានអញ្ជើញទទួលស្វាគមន៍ និងរៀបចំពិធីលៀងសាយភោជន៍ ជូនដល់ប្រមុខរដ្ឋ។ ប្រមុខរដ្ឋាភិបាលថ្នាក់ដឹកនាំអាស៊ាន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ពិធីលៀងសាយភោជន៍នេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណ៌ជ្រោយចង្វារ (OCIC)។ នៅក្នុងឱកាសនោះផងដែរសម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ានបានអញ្ជើញឡើងថ្លែងនូវសុន្ទរកថាចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យសំខាន់ៗដូចខាងក្រោម៖ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វត្តមានមេដឹកនាំអាស៊ាន និងពិភពលោក នៅកម្ពុជានាពេលនេះ បង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្...