បុរសម្នាក់ត្រូវយុវជនមិនស្គាល់មុខ កាប់ ដាច់ក្បាលពីខ្លួន និង ត្រូវស្លាប់យ៉ាងអាណោចអាធ័ម នៅខណ្ឌដង្កោ
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានយុវជនមិនស្គាល់មុខ កាប់សម្លាប់ និង ដាច់ក្បាលពី ខ្លួន ហើយត្រូវបានសន្តិសុខ ម្នាក់ បានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ នៅកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីឃាតកម្មខាងលើនេះ បានកើតឡើង កាលពី ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ នៅ កន្លែង លាង រថយន្ត ទុក ចោល មួយ កន្លែង ស្ថិត នៅ ក្នុង ភូមិ ថ្មី សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
មន្ត្រីនគរបាលខ័ណ្ឌដង្កោបាននិយាយថា: សពជនរងគ្រោះ មិនទាន់ត្រូវបាន ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយសារតែ ជនរងគ្រោះ មិនមាន អត្តសញ្ញាណប័ណ្ណ ឬ ឯកសារ នៅនឹងខ្លួន។
សាកសព មានអាយុប្រហែល ជាងវ៣០ឆ្នាំ ស្លៀកខោខ្លីព៍ណខ្មៅនិងពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ និង នៅក្បែរខ្លួនសពមានដាវ សាំម៉ូរ៉ៃមួយដើមផងដែរ។
មន្រ្ដីនគរបាលបាននិយាយថា: ឥឡូវនេះ, សាកសពរបស់ជនរងគ្រោះ ត្ត្រូវបានកម្លាំងនគរបាល នា...








