ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២ ៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានអញ្ជើញជួ បជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ ដឹកនាំដោយ លោក ដាតុ ប៉ាឌុកា សឺរី ហាជី អាវ៉ាង ហាល់ប៊ី ប៊ីន ហាជី ម៉ូដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof) រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រីប្រ៊ុយណេដារ៉ូសាឡាម។ លោក យូសូហ្វ ជំនួសមុខអោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូបានគោរពសម្តែងនូវការអបអរសា ទរជូនចំពោះសម្តេចតេជោដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័ យយ៉ាងត្រចះត្រចង់។ លោក យូសូហ្វ ក៏បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបាននិងកំពុងរៀបចំនិងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូបានយ៉ាងល្អ ហើយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូកំពុងដំ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានជួបជាមួយប្រធានរដ្ឋសភាម៉ារ៉ុក រួចហើយ ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារជាបន្តទៀត ជាមួយលោក Gregory W. Meeks ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម Gregory W. Meeks បានគោរពសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ជាពិសេស នៅពេលដែលពិភពលោកកំពុងមានបញ្ហាតានតឹងខាងភូមិសាស្ត្រនយោបាយ។ លោកបានបន្តថា ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កេតឃើញ កម្ពុជា បានដឹកនាំកិច្ចប្រជុំខាងលើបានដោយជោគជ័យ ដែលឆ្លុះបញ្ចាំងនូវភាពជាអ្នកដឹកនាំ ដែលអ្នកដទៃទៀតពិបាកនឹងធ្វើដូច ហើយដំណើររបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាយប៉ា...
លោក ឌិត ទីណា ជួបម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត

លោក ឌិត ទីណា ជួបម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ------------------------------------------------- កំពត: បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយលោកអភិបាល នៃគណៈអភិបាលខេត្តកំពត រួចមក លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរជាមួយក្រុមការងារ និង គណៈ ប្រតិភូអមដំណើរ ជួបសំណេះសំណាលជាមួយ បងប្អូនម្ចាស់ចម្ការទុរេន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្រ្តី មានក្តីសោមនស្សរីករាយដោយបានភ្លក់រជាតិទុរេនកំពតដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្ត ព្រមទាំងផ្តល់ការកោតសរសើរអំពីរសជាតិ និងគុណភាព របស់ទុរេនខេត្តកំពត។ ទន្ទឹមនឹងនេះ លោកបានពន្យល់ប្រាប់បងប្អូនអំពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម ដើម្បីបង្កើតបាននូវ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួម ក្នុងសន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួម ក្នុងសន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិ ជ្ជកម្ម នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០ ២២នេះបានអញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបា ល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រា ប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ពិធីនេះ ក្រោមអធិបតីភាពអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី លោក H.E Andreas Zurbrugg, អនុប្រធានបេសកកម្ម នៃស្ថានទូតអូស្ត្រាលី។ លោកចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តំណាង លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពា ...
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីការពារជាតិចិន នឹង​​ជូបគ្នានៅសៀមរាប

រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីការពារជាតិចិន នឹង​​ជូបគ្នានៅសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Loy Austin និងរដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe គ្រោងនឹងជូបគ្នានៅកណ្តាលក្រុងសៀមរាបនៅថ្ងៃស្អែកទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបញ្ហាមួយចំនួនជុំវិញបញ្ហាតំបន់និងអន្តរជាតិ។ ជំនួបនេះធ្វើឡើងចំពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំចុងក្រោយនៅឆ្នាំ២០២២របស់រដ្ឋមន្រ្តីការពារជាតិអាស៊ាននិងដៃគូប្រទេសអ្នកមាននិងមហាអំណាច៨ទៀតរួមទាំងអាម៉េរិក ចិន រុស្សុី ឥណ្ឌា ជប៉ុន និងអូស្រ្តាលី ។ នៅក្នុងវេទិកាការពារជាតិកាលពីពេលកន្លងមកនៅប្រទេសសិង្ហបុរី លោក Austin បានថ្លែងថា "ការកើនឡើងជាលំដាប់នៃសកម្មភាពយោធា បែបបង្កហេតុនិងអស្ថិរភាពនៅជិតកោះតៃវ៉ាន់” ជាការគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងវិបុលភាពក្នុងតំបន់។ លោក Wei បានតបវិញថា សហរដ្ឋអាម៉េរិកទៅវិញទេ ជាអ្នកកំពុងព្យាយាមបង្វែរបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យប្រឆាំងទៅនឹងទីក្រុងប៉េកាំង ហើយកំពុងស្វែងរកផលប្រយ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមជំរាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃសកម្មភាពកំចាត់មីននៅកម្ពុជា។ ពិធីបិទសន្និបាត នាព្រឹកនេះមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃសកម្មភាពកំចាត់មីននៅកម្ពុជា។ ពិធីបិទសន្និបាត នាព្រឹកស្អែកនេះនេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំក...
ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត

ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចិន ជំរុញ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​ចោទ​ប្រកាន់​គ្មានការទទួល​ខុស​ត្រូវ លើ​បញ្ហាសន្តិសុខ​ ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលឆ្លើយសំណួរ ស្តីពីការអះអាងថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អ្នកស៊ើបការណ៍ និងពួក Hacker ពីប្រទេសចិន និងកន្លែងផ្សេងទៀតពីការចូលប្រើការស្រាវជ្រាវសិក្សាលើបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន។ លោកស្រី​បាន​បន្ត​ថា រដ្ឋាភិបាល​ចិន​តែងតែ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​ការ​លួច​ចូល និង​បំពាន​បច្ចេកវិទ្យា​ព័ត៌មាន។ ដោយកត់សម្គាល់ថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមា...
ការនាំចូលសត្វជ្រូករស់និងសាច់បង្កកខុសច្បាប់កំពុងតែធ្វើ​ឲ្យ​​ ​ផលិតកម្ម​​ក្នុងស្រុក​​ជួប​បញ្ហា​​កកស្ទះយ៉ាងខ្លាំង​

ការនាំចូលសត្វជ្រូករស់និងសាច់បង្កកខុសច្បាប់កំពុងតែធ្វើ​ឲ្យ​​ ​ផលិតកម្ម​​ក្នុងស្រុក​​ជួប​បញ្ហា​​កកស្ទះយ៉ាងខ្លាំង​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ពលរដ្ឋ​អ្នក​ចិញ្ចឹម​សត្វជ្រូកនៅតាម​បណ្តាកសិដ្ឋាន​​និងសមាគមអ្នក​ចិញ្ចឹម​សត្វ​​បានបង្ហើបថា ​សព្វថ្ងៃនេះ​បញ្ហាប្រឈមធំគឺ ការនាំចូលសត្វជ្រូករស់និងសាច់ជ្រូកបង្កកខុសច្បាប់ពីប្រទេស​​ជិត​ខាង​បាន​និង​​កំពុងតែធ្វើ​ឲ្យ​​ ​ផលិតកម្មចិញ្ចឹម​​ក្នុងស្រុក​​កំពុងតែជួប​បញ្ហា​​កកស្ទះយ៉ាងខ្លាំង​។​​ សមាគមអ្នក​ចិញ្ចឹមសត្វនិង​កសិករ​ថ្មីៗនេះបាន​​ស្នើសុំឲ្យ​រាជរដ្ឋាភិបាលកម្ពុជា​​ ស្ថាប័នពាក់ព័ន្ធ​​ជួយ​ចាត់វិធានការ​ជាបន្ទាន់ នៅតាមបណ្តាច្រក​សំខាន់ៗតាម​ព្រំដែន​ជាប់ប្រទេសជិតខាង​​ ដែលកំពុងតែ​​កើតមានភាពមិន​ប្រក្រតីនេះ​។​​ លោក តាន់ ផាន៉ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ​និ​ងផលិត​កម្មសត្វបាន​ថ្លែងបញ្ជាក់នៅថ្ងៃទី២១ខែវិច្ឆិកានេះថា  បច្ចុប្បន្ន​នេះ ​ផលិតកម្មចិញ្ចឹម​​សត្វជ្រូករស់នៅកម្ពុជាកំពុង​តែកកស្ទះយ៉ាងខ្លាំង​មែន ខណៈដែលមួយរយៈ​មុន​រាជរដ្ឋាភិបាល​​​បាន​បញ្ជារឲ្យ​មានកា...