ឯកឧត្តម ហេង សួរ បញ្ចូលថ្មីចំនួន ១ ៤២៣នាក់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាមបង្ហាញពីការសម្រេចចិត្តជ្រើសរើសយកគណបក្ស ដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាព ក្រុងកំពង់ចាម ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” សរុបចំនួន ១ ៤២៣នាក់ (ស្រី ៣៩៤នាក់) មកពីឃុំចំនួន ៣នៃស្រុកកំពង់សៀមរួមមាន ឃុំក្រឡាចំនួន ៨៣៥នាក់ ឃុំអូរស្វាយ ៣៤៥នាក់ និងឃុំវិហារធំ ២៤៣នាក់ ដែលធ្វើឱ្យសមាជិកគណបក្សសរុបកើនឡើងដល់ជិត ៨លាននាក់។
ឯកឧត្តមបានអបអរសាទរ ស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ "ផ្អែកតាមហេតុផលជាក់ស្តែង"ចូលរួមកសាងជីវភាពជាមួយនឹងមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តនេះប្រៀបដូចការជ្រើសរើសយក "កៅអីដែកដ៏ស្អាតរឹងមាំ" មិនងាយពុកផុយមកអង្គុយជាបង្អែក និងជាការឆ្លើយតបទៅនឹងសច្ចធម៌ជ...








