ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពូនភ្នំ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សរុបចំនួន ១៣៩នាក់ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៧អង្គ ជូនយាយជីតាជី និងអាចារ្យចំនួន ៤០នាក់ លោកយាយលោកតាជាពុទ្ធបរិស័ទ ៥០នាក់ ព្រមទាំងប្រជាការពារ ៤៥នាក់ នៅវត្តពូនភ្នំ ស្ថិតក្នុងសង្កាត់សំរោងក្រោម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ។
ទេយ្យទាន និងបវរណាបច្ច័យដែលបានប្រគេនរួមមាន៖ ទៀនព្រះវស្សា៩គូ សាដក៩ឈុត ស្ករស១កេសធំ កាហ្វេ១កេសធំ អង្ករ (៥០គីឡូក្រាម) ១៥បាវ មី២៨កេស ទឹកបរិសុទ្ធ៣២កេស ទឹកផ្លែឈើ២៨កេស ត្រីខកំប៉ុង ២៨យួរ ទឹកត្រី១៤យួរ ទឹកស៊ីអ៊ីវ១៤យួរ បច្ច័យកសាងវត្ត និងបច្ច័យផ្សេងៗមួយចំនួនទៀត។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទានទាំងនេះ គឺជាការរួម...







