ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រកឃើញអ្នកឆ្លងថ្មី 09 នាក់ (ក្នុងសហគមន៍ 09 នាក់) ជាសះស្បើយ 34 នាក់ និងស្លាប់ គ្មាន  គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

រកឃើញអ្នកឆ្លងថ្មី 09 នាក់ (ក្នុងសហគមន៍ 09 នាក់) ជាសះស្បើយ 34 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

ជំងឺកូវីដ១៩
រកឃើញអ្នកឆ្លងថ្មី 09 នាក់ (ក្នុងសហគមន៍ 09 នាក់) ជាសះស្បើយ 34 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭 - អ្នកឆ្លងសរុប= 137,629 នាក់ - អ្នកជាសះស្បើយ= 134,454 នាក់ - អ្នកស្លាប់= 3,056 នាក់
លោក សុខ សុភ័ក្ត្រ ចូលរួមជំនួបពិភាក្សាការងារ​ទ្វេភាគី ជាមួយប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស

លោក សុខ សុភ័ក្ត្រ ចូលរួមជំនួបពិភាក្សាការងារ​ទ្វេភាគី ជាមួយប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖លោក សុខ សុភ័ក្ត្រ ចូលរួមជំនួបពិភាក្សាការងារ​ទ្វេភាគី ជាមួយប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី ឆ្លៀត​ក្នុង​ឱ​កាសវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ស្ថាប័ន UN-ESCAP និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសិង្ហបុរី ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន​ជួប​ពិភាក្សាការងារ​ទ្វេភាគី​ជា​មួយ​ ​លោក Albert Park ប្រធាន​ក្រុម​សេដ្ឋកិច្ច​វិទូ ប្រចាំ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​ក្នុង​គោល​បំណង​​ផ្លាស់​ប្ដូរ​យោបល់​លើ​​​វឌ្ឍន​ភាព​ថ្មីៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគនៅកម្ពុជា។ ឯកឧត្តម​រដ្ឋ​លេខាធិការ​ បាន​គូស​បញ្ជាក់​ថា ​ការ​នាំ​ចេញ​ទំ​និញ​​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ពិ​ភព​លោក​​ក្នុង​ឆ្នាំ​២០២១ បាន​កើន​ឡើង​​​ប្រមាណ ១៩,៣ ប៊ីលាន ដុល្លារអាម៉េរិក ​ក្នុងអត...
លោក គួច ចំរើន  អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជុំទី ២ តាមប្រព័ន្ធអនឡាញ Zoom ស្តីពី សេដ្ឋកិច្ចឌីជីថល

លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជុំទី ២ តាមប្រព័ន្ធអនឡាញ Zoom ស្តីពី សេដ្ឋកិច្ចឌីជីថល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ:  លោក គួច ចំរើន  អភិបាលនៃគណ:អភិ បាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះ យោបល់ជុំទី ២ តាមប្រព័ន្ធអនឡាញ Zoom ស្តីពី សេដ្ឋកិច្ចឌីជីថល ជាមួយក្រុមការងារវិទ្យាស្ថាន She nzhen (UPDIS) ដែលរៀបចំឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)។ កិច្ចប្រជុំនេះរៀបចំឡើងកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២ ០២២ នៅសាលប្រជុំធំ កសស លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះ សីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជុំទី ២ តាមប្រព័ន្ធអនឡាញ Zoom។ ប្រធានបទសំខាន់គឺលើកឡើងស្តីពី សេដ្ឋកិច្ចឌីជីថល ជាមួយក្រុមការងារវិទ្យាស្ថាន Shenzhen (UPDIS) និងអាជ្ញាធរពាក់ព័ន្ធ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។...
លោក មីន កុម្ភះ កូនប្រុសបង្កើត នាយឧត្តមសេនីយ៍ យន្ត មីន  ត្រូវបានតែងតាំងជាអភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ

លោក មីន កុម្ភះ កូនប្រុសបង្កើត នាយឧត្តមសេនីយ៍ យន្ត មីន ត្រូវបានតែងតាំងជាអភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ :  លោក មីន កុម្ភះ ជាកូនប្រុសបង្កើតនាយឧត្តមសេនីយ៍ យន្ត មីន  រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតអភិបាលខេត្តព្រះសីហនុ ដែលមានប្រជាប្រិយនោះ  ត្រូវបានតែងតាំងជា អភិបាលរងនៃគណអភិបាលខេត្តព្រះសីហនុ ហើយនេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ពិធីប្រកាសចូលកាន់តំណែង​អភិបាលរង​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ថ្មី ចំនួន​ ៤រូប​ ៖ទី ១-លោក ឯម ភាព ២-លោក មីន កុម្ភ: ​៣-លោក អ៊ី សុខឡេង4-លោក  យូសុះ សូឡៃម៉ាន ដែលរៀបចំឡើងនៅថ្ងៃទី៣១​ សីហា​ ២០២២នេះ។...
ក្រសួងកិច្ចការនារីប្រកាសសោកស្តាយ និងថ្កោលទោសចំពោះសកម្មភាពប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពសិចស៊ីជ្រុសហួសហេតុ

ក្រសួងកិច្ចការនារីប្រកាសសោកស្តាយ និងថ្កោលទោសចំពោះសកម្មភាពប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពសិចស៊ីជ្រុសហួសហេតុ

សង្គម និងកម្សាន្ត
ក្រសួងកិច្ចការនារីប្រកាសសោកស្តាយ និងថ្កោលទោសចំពោះសកម្មភាពប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពសិចស៊ីជ្រុសហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ ព្រមទាំងបង្ហាញគំរូមិនល្អដល់សង្គម។
រកឃើញអ្នកឆ្លងថ្មី 24 នាក់ (ក្នុងសហគមន៍ 24 នាក់) ជាសះស្បើយ 26 នាក់ និងស្លាប់ គ្មាន  គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ 🇰🇭

រកឃើញអ្នកឆ្លងថ្មី 24 នាក់ (ក្នុងសហគមន៍ 24 នាក់) ជាសះស្បើយ 26 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ 🇰🇭

ជំងឺកូវីដ១៩
រកឃើញអ្នកឆ្លងថ្មី 24 នាក់ (ក្នុងសហគមន៍ 24 នាក់) ជាសះស្បើយ 26 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ 🇰🇭 - អ្នកឆ្លងសរុប= 137,620 នាក់ - អ្នកជាសះស្បើយ= 134,420 នាក់ - អ្នកស្លាប់= 3,056 នាក់
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ភ្នំពញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថ...
នាយករដ្ឋមន្ដ្រីថាមិនឆ្លើយតបនឹងលោកខឹម វាសនាព្រោះមិនចង់ធ្លាក់ក្នុងអន្ទាក់នយោបាយ

នាយករដ្ឋមន្ដ្រីថាមិនឆ្លើយតបនឹងលោកខឹម វាសនាព្រោះមិនចង់ធ្លាក់ក្នុងអន្ទាក់នយោបាយ

នយោបាយ
លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានលើកឡើងថា លោកមិនបានឆ្លើយតបនឹងលោកខឹម វាសនា ដែលហ៊ានទាំងប្រើពាក្យជេរប្រមាថរូបលោកថែមទៀតនោះ ដោយសារតែលោកមិនចង់ធ្លាក់ចូលក្នុងអន្ទាក់នយោបាយលោកខឹម វាសនា។ លោកថាអ្វីដែលលោកខឹម វាសនាចង់បាន គឺចង់ផ្ទេររឿងអបិយជំនឿទៅជារឿងនយោបាយ ដោយចង់ឱ្យរដ្ឋាភិបាលប្រើកម្លាំងចាប់ខ្លួនលោក នោះនឹងធ្លាក់ចូលអន្ទាក់នយោបាយតែម្ដង។ ដូច្នេះទើបលោកបានបញ្ជាឱ្យកងកម្លាំងទាំងអស់សូមកុំធ្វើអន្ដរាគមន៍ឱ្យសោះ។ លោកនាយករដ្ឋមន្ដ្រីថ្លែងបែបនេះនៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរនៅភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ម្យ៉ាងវិញទៀតប្រមុខរាជរដ្ឋាភិបាលបន្ដថា មូលហេតុដែលមិនធ្វើសកម្មភាពក្នុងពេលកន្លងមក ក៏ព្រោះតែលោកខឹម វាសនាមិនបានអំពាវនាវឱ្យពលរដ្ឋងើបឡើងផ្ដួលរំលំរដ្ឋាភិបាល មិនបានអំពាវនាវឱ្យកងទ័ពងាកប្រឆាំងរដ្ឋាភិបាល និងមិនបានស្នើឱ្យបរទេសកាត់ជំនួយពីកម្ពុជា ដូចបុគ្គលមួយចំនួននោះទេ។ ផ្ទុយទៅវិញលោកខឹម វាសនាត្រឹមតែនិយាយទ...
លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សហរដ្ឋអាម៉េរិក

លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សហរដ្ឋអាម៉េរិក

សេដ្ឋកិច្ច និងវិនិយោគ
លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សហរដ្ឋអាម៉េរិក (ភ្នំពេញ)៖  នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយ លោកជំទាវ Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិកប្រចាំរដ្ឋ West Virginia ក្នុងគោលបំណង ឈ្វេងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ព្រមទាំងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងការផ្តល់នូវវ៉ាក់សាំងប...
មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញមិនអនុលោមដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ១៨១.២៦គីឡូក្រាម

មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញមិនអនុលោមដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ១៨១.២៦គីឡូក្រាម

សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញមិនអនុលោមដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ១៨១.២៦គីឡូក្រាម ទំនិញមិនអនុលោមដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ១៨១.២៦គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូត នាថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តត្បូងឃ្មុំ និងខេត្តកំពត បានចុះប្រតិបត្តិការត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារ គោលបំណងដើម្បី៖ - ធានាឱ្យបាននូវការការពារ រារាំង ទប់ស្កាត់អំពើមិនសុចរិតចំពោះបុគ្គលធ្វើធុរកិច្ច - ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ជាពិសេសការពារនូវសិទ្ធិជូនអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា - ស្រាវជ្រាវរកនូវផលិតផលដែលបានហាមឃាត់ធ្វើចរាចរលើទីផ្សារ - និងផលិតផលផ្សេងទៀតដែលមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ឬមិនមានសុចរិតភាពនៅលើទីផ្សារ។ យោងទៅតាមលទ្ធនៃការចុះត្រួតពិនិត្យ មន្រ...