ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សូមអរគុណបងប្អូនដែលមានឈ្មោះថា យុវជនតេជោដែលតែងតែផ្តល់រូបថត

សង្គម និងកម្សាន្ត
សូមអរគុណបងប្អូនដែលមានឈ្មោះថា យុវជនតេជោដែលតែងតែផ្តល់រូបថត កាលពីដំណាក់កាលចរចាស្វែងរកសន្តិភាពមកដល់ខ្ញុំរយៈmessenger Facebook ។ រូបថតទាំងនេះខ្ញុំពិតជាមិនដែលបានឃើញ និងមិនដឹងថាថតពេលណា?នៅកន្លែង ណា?និងអ្នកណាជាអ្នកថត?នោះឡើយ៕
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង ព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដី ថុយ ស្ថិតនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ របាយការណ៍បានឱ្យដឹងថា អគារសាលាបឋមសិក្សាថ្មីទាំង៣ ចំនួន៣ខ្នងនេះ គឺស្មើនឹង៩បន្ទប់ រួមទាំងបន្ទប់សិស្ស បន្ទប់ទីចាត់ការ និងបណ្ទប់បណ្ណាល័យ។ ពិធីសម្ពោធសមិទ្ធិផលក្នុងវិស័យអប់រំនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ នៃរដ្ឋបាលស្រុកបាភ្នំ អភិបាលអភិបាលរងខេត្តព្រៃវែង អភិបាលក្រុងស្រុកទាំង១៣ កងកម្លាំងទាំងបី មន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋក...
សម្តេច ទៀ បាញ់ ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានចូលរួមពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២

សម្តេច ទៀ បាញ់ ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានចូលរួមពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២សម្តេច ទៀ បាញ់ ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិកម្ពុជា  បានចូលរួមពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅទីក្រុងបាងកក។ ពិធីនេះ មានគណៈប្រតិភូការពារជាតិនៃបណ្តាប្រទេសនៅក្នុងតំបន់ និងលើពិភពលោកចំនួន៤០ប្រទេសចូលរួម បានបង្ហាញពីការរីកចម្រើនបច្ចេកទេសនៃវិស័យឧស្សាហកម្មយោធានៅលើពិភពលោកសម្រាប់វិស័យការពារជាតិឆ្នាំ២០២២។ តាមរយៈការតាំងពិព័រណ៍នេះ បានធ្វើឱ្យគណៈប្រតិភូយោធា បណ្តាក្រុមហ៊ុន និងប្រតិបត្តិករផលិតសម្ភារៈឧស្សាហកម្មយោធាមានឱកាសជួបពិភាក្សាការងារ និងចែករំលែកបទពិសោធន៍បច្ចេកវិទ្យាថ្មីៗទៅវិញទៅមក។...
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទស្សនកិច្ចស្វែងយល់ពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទស្សនកិច្ចស្វែងយល់ពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍

សេដ្ឋកិច្ច និងវិនិយោគ
(តាកែវ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សមាគមមិត្តយើង ចង្វាក់ផលិតកម្មផលិតផលកែច្នៃចេញពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានចុះទស្សនកិច្ចស្វែងយល់ពី ឧកញ៉ា គួច សុខលី ប្រតិភូសមាគមមិត្តយើងទទួលបន្ទុកសាធារណរដ្ឋកូរ៉េ និងជាម្ចាស់ភាគហ៊ុន កសិដ្ឋានគីរីសួគ៍ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន កសិដ្ឋានគិរីសួគ៍ គឺជាកសិដ្ឋានទឹកដោះគោទំនើបដំបូងគេនៅកម្ពុជា ដែលមានប្រតិបត្តិការពេញលេញលើផ្ទៃដី ៣០០ហិកតា ក្នុងនោះមានផ្ទៃដីដាំស្មៅសម្រាប់សត្វគោជាង ១ ០០០ក្បាល និងរោងចក្រផលិតផល និងកែច្នៃទឹកដោះគោដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។ កសិដ្ឋានមានបុគ្គលិកចំនួន ១១០នាក់ (បរទេស ៤នាក់) ដែលកំពុងបម្រើការងារ និងទទួលយកចំណេះដឹងបច្ចេកទេស និងវិជ្ជាជីវៈថ្មីៗពីជំនាញការបរទេស (អ៊ីស្រាអែល) ដើម្បីចូលរួមផលិតកម្មក...
កឃើញអ្នកឆ្លងថ្មី 08 នាក់ (ក្នុងសហគមន៍ 08 នាក់) ជាសះស្បើយ 17 នាក់ និងស្លាប់ គ្មាន  គិតត្រឹមព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

កឃើញអ្នកឆ្លងថ្មី 08 នាក់ (ក្នុងសហគមន៍ 08 នាក់) ជាសះស្បើយ 17 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

ជំងឺកូវីដ១៩
រកឃើញអ្នកឆ្លងថ្មី 08 នាក់ (ក្នុងសហគមន៍ 08 នាក់) ជាសះស្បើយ 17 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭 - អ្នកឆ្លងសរុប= 137,673 នាក់ - អ្នកជាសះស្បើយ= 134,471 នាក់ - អ្នកស្លាប់= 3,056 នាក់
មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃរដ្ឋបាលខេត្តបាត់ដំបង

មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃរដ្ឋបាលខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
(ខេត្តបាត់ដំបង)៖  មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃរដ្ឋបាលខេត្តបាត់ដំបង និងមានវត្តមានដ៏ខ្ពង់ខ្ពស់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ​  លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការត្រួតពិនិត្យ ផលិតផល«ណែម» ដាក់លក់នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ និងបរិវេណក្រុងបាត់ដំបង។ ក្នុងបេសកកម្មនេះ មន្ត្រីជំនាញ ក.ប.ប. បានយកសំណាកគំរូសរុបចំនួន ២០គំរូ ក្នុងនោះរួមមាន ណែមសាច់ត្រី ណែមស្បែកជ្រូក និងសង្វាក់សាច់ត្រី យកមកវិភាគលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីបូរ៉ាក់ និងសារធាតុគីមីហាមឃាត់ផ្សេងទៀត។ យោងតាមការវិភាគយ៉ាងល្អិតល្អន់ និងជាលទ្ធផលល្អប្រសើរ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមីណាមួយ នៅលើផលិតផលទាំងនោះទេ។...
«ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំវគ្គបណ្តុះបណ្តាល

«ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំវគ្គបណ្តុះបណ្តាល

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចែករំលែកបទពិសោធន៍ពី គណៈកម្មាធិការ ប្រកួតប្រជែងកូរ៉េ (KFTC) (រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួង ពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និង ទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចែករំលែកបទពិសោធន៍ពីគណៈកម្មាធិការ ប្រកួតប្រជែងកូរ៉េ (KFTC) នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋាន ក.ប.ប.។ វគ្គបណ្តុះបណ្តលនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព...
លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២

សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន តាមប្រព័ន្ធវីដេអូ … (ភ្នំពេញ)៖ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Ministers’ Special Meeting) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានអង្គប្រជុំ បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបណ្ត...
លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន Transmarine Logistics (Cambodia) Ltd.

លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន Transmarine Logistics (Cambodia) Ltd.

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ:  លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោក លូ គឹមឈន់ ប្រតិ ភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន Transmarine Logistics (Cambodia) Ltd. ដែលជាភ្នាក់ងារក្នុងស្រុករបស់ក្រុមហ៊ុន Gold Star Line Ltd. ស្តីពី ការចូលចតនាវាថ្មី នៅ កសស។...
រកឃើញអ្នកឆ្លងថ្មី 09 នាក់ (ក្នុងសហគមន៍ 09 នាក់) ជាសះស្បើយ 34 នាក់ និងស្លាប់ គ្មាន  គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

រកឃើញអ្នកឆ្លងថ្មី 09 នាក់ (ក្នុងសហគមន៍ 09 នាក់) ជាសះស្បើយ 34 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

ជំងឺកូវីដ១៩
រកឃើញអ្នកឆ្លងថ្មី 09 នាក់ (ក្នុងសហគមន៍ 09 នាក់) ជាសះស្បើយ 34 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭 - អ្នកឆ្លងសរុប= 137,629 នាក់ - អ្នកជាសះស្បើយ= 134,454 នាក់ - អ្នកស្លាប់= 3,056 នាក់