ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើនាយករដ្ឋមន្រ្តីគុយបាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគប្រទេសទំាងពីរឲ្យរីកចម្រើនឡើង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើនាយករដ្ឋមន្រ្តីគុយបាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគប្រទេសទំាងពីរឲ្យរីកចម្រើនឡើង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី៥ ខែតុលាឆ្នាំ២០២២ បានអនុញ្ញាតឲ្យ លោក​ ម៉ានូអែល ម៉ារ៉េរ៉ូ គ្រូស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបានិងគណៈប្រតិភូចូលជូបសម្តែងការគួរសមនៅពេលដែលលោក​​បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា។ សម្តេចបានចាត់ទុកវត្តមានរបស់ នាយករដ្ឋមន្រ្តីនៅពេលនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការជំរុញសន្ទុះកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ឱ្យបានកាន់តែប្រសើរថែមមួយកំរិតទៀតស្របតាមបរិបទតំបន់ និងសកលលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ។ ជាមួយគ្នានេះសម្តេចបានស្នើលោក​នាយករដ្ឋមន្រ្តីជួយជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចនិងការវិនិយោគរវាងប្រទេសទំាងពីរដែលនៅមានកម្រិតឲ្យមានការរីកចម្រើនប្រសើរឡើង។ នៅក្នុងឱកាសនោះ លោក​ ម៉ានូអែល ម៉ារ៉េរ៉ូ គ្រូស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីនៃប្រទេសគុយបា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីនៃប្រទេសគុយបា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ លោក Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋគុយបា នាពេលនេះ នឹងបានបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ច​សង្គម អប់រំ សុខាភិបាល និងវប្បធម៌ រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ៕...
កម្លាំងប្រដាប់អាវុធខេត្តតាកែវបួននាក់ កាងបទល្មើសនេសាទខុសច្បាប់នៅព្រំដែនវៀតណាម ប្រមូលលុយរាប់រយលាន

កម្លាំងប្រដាប់អាវុធខេត្តតាកែវបួននាក់ កាងបទល្មើសនេសាទខុសច្បាប់នៅព្រំដែនវៀតណាម ប្រមូលលុយរាប់រយលាន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
តាកែវ៖ កងកម្លាំងប្រដាប់អាវុធបួននាក់ កំពុងកាងបទល្មើសនេសាទខុសច្បាប់នៅតាមព្រំដែនទឹកកម្ពុជា-វៀតណាម ដោយតម្រូវឲ្យបង់ប្រាក់ដើម្បីចូលនេសាទដោយប្រើឧប្បករណ៍ហាមឃាត់ក្នុងតំបន់អភិរក្សនារដូវបិទនេសាទនេះ។ ក្រុមមន្ត្រីកងរាជអាវុធហត្ថ ដែលកាងបទល្មើសនេសាទនេះ ត្រូវបានប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា មានឈ្មោះ បូ និងឈ្មោះ ម៉េង មិនស្គាល់អង្គភាព, ឈ្មោះ សុខ លេះ ជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តតាកែវ និងឈ្មោះ រឹម មេបញ្ជាការនគរបាលការពារព្រំដែន កងអនុសេនាតូចទី១។ ប្រជាពលរដ្ឋ បានបញ្ជាក់ថា មន្ត្រីទាំងបួននាក់ចេញមុខកាងដាច់សម្រាប់ប្រជានេសាទ ដែលបង់លុយឲ្យពួកខ្លួនតាមកំណត់។ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ក្រុមអ្នកសារព័ត៌មាន បានចុះទៅព្រំដែនជាប់ប្រទេសវៀតណាម គឺស្រុកកោះអណ្តែត, ស្រុកបូរីជលសារ និងស្រុកអង្គរបូរី ក្នុងភូមិសាស្ត្រខេត្តតាកែវ សង្កេតឃើញមានបទល្មើសនេសាទយ៉ាងច្រើនមានទាំងជនជាតិវៀតណាមផងដែរ ដែលចូលមកនេសាទក្នុងដែនទឹករបស់កម្ពុជា។ ប្រជ...
នាយករដ្ឋមន្ត្រីគុយបា បំពេញទស្សនកិច្ចផ្លូវការបីថ្ងៃ នៅកម្ពុជា

នាយករដ្ឋមន្ត្រីគុយបា បំពេញទស្សនកិច្ចផ្លូវការបីថ្ងៃ នៅកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទស្សនកិច្ចលើកទី១របស់លោកនាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ធ្វើឡើងប្រមាណពីរសប្តាហ៍បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្ត្រីក៏នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធ...
មន្ត្រីស៊ើបអង្កេត ក.ប.ប.បន្តវិធានការលើស្ថានីយ ដេប៉ូ ប្រេងឥន្ធនៈប្រកបអាជីវកម្មមិនសុចរិតចំពោះអ្នកប្រើប្រាស់ បានមន្ត្រីជំនាញពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

មន្ត្រីស៊ើបអង្កេត ក.ប.ប.បន្តវិធានការលើស្ថានីយ ដេប៉ូ ប្រេងឥន្ធនៈប្រកបអាជីវកម្មមិនសុចរិតចំពោះអ្នកប្រើប្រាស់ បានមន្ត្រីជំនាញពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ធំ)៖ស្ថិតក្នុងភូមិសាស្ត្រស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ស្ថាននីយ ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងត្រូវបានមន្ត្រី ក.ប.ប.ប្រចាំនៅខេត្តខាងលើធ្វើការត្រួតពិនិត្យដោយបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន២ ប្រកបអាជីវកម្មមិនស្មោះត្រង់តាមរយៈការព្យាយាមកេងបន្លំពីអ្នកប្រើប្រាស់។ ដេប៉ូប្រេងឥន្ធនៈទាំងពីរត្រូវបានមន្ត្រីជំនាញពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងបានឱ្យធ្វើកិច្ចសន្យាកែ តម្រូវភ្លាមៗ។...
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីបើ កមហា សន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនៅថ្ងៃទី៤ខែតុលា ឆ្នាំ២០ ២២។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីមានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។...
នគរបាលខេត្តបាត់ដំបង ចាប់ខ្លួនកូនប្រធានភូមិគោករកា ស្រុកគាស់ក្រឡ ពាក់ព័ន្ធគ្រឿងញៀន

នគរបាលខេត្តបាត់ដំបង ចាប់ខ្លួនកូនប្រធានភូមិគោករកា ស្រុកគាស់ក្រឡ ពាក់ព័ន្ធគ្រឿងញៀន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បាត់ដំបង៖ នគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសម្នាក់ ជាកូនប្រសាររបស់លោកប្រធានភូមិគោករកា ឃុំដូនបា ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់។ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៀន រិទ្ទ តែនគរបាលសរសេរថា ឈ្មោះ សៀន ចាន់ ត្រូវបានចាប់ខ្លួននៅចំណុចព្រៃទង ភូមិគោករកា ឃុំដូនបា ស្រុកគាស់​ក្រឡ ខេត្តបាត់ដំបង​ ដោយអនុវត្តតាមយោបល់ដឹកនាំ​របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​។ របាយការណ៍បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា «លោកវរសេ​នីយ៍ឯក​ ប៉ាង​ ហៀង​ អធិការនគ​រ​បាលស្រុកគាស់ក្រឡ​ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿង​ញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សា​ទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករ​ណី ក្នុងបទល្មើស...
សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំចំនួនបី នៅស្រុកកំចាយមារ ខេត្តព្រៃវែង។ ជាកិច្ចចាប់ផ្តើម សម្ដេចក្រឡាហោម បានថ្លែងអរគុណចំពោះ អស់លោក លោកស្រី ជាឥស្សរជនថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃរដ្ឋបាលខេត្តព្រៃវែង ដែលឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងកម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់ទាក់ទងនឹងការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងបី នៃស្រុកកំចាយមារ នាពេលនេះ។ សម្ដេច ក៏បានថ្លែងការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងបីឃុំ ដែលបានស្ម័គ្រចិត្តអញ្ជើញមកចូលរួមតាមការអញ្ជើញរបស់សមាគមដើម្បីមកពិនិត្យ និងព្យាបាលជំងឺនៅថ្ងៃនេះ ព្រមទាំងកោតសរសើរចំពោះសមាគមគ្រូពេទ្យស្ម័...
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដារាជនៅថ្ងៃទី៣ខែតុលានេះថា រដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ។ ការរីកចម្រើនរបស់វិស័យឯកជន បានជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធផងដែរ។ សម្តេចពិតជាមានមោទនភាពចំពោះការសម្រេចចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំ និងការផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃមួយផ្នែកសម្រាប់ការសិក្សា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលនយោបាយនៃវិស័យអប់រំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺរុញសាលារៀនអោយទៅដល់ជនបទ និងបានកំណត់ថា ឃុំ១យ៉ាងតិចត្រូវមានអនុវិទ្យាល័យ១ ហើយបច្ចុប្បន្ននេះឃុំខ្លះ មានវិទ្យាល័យច្រើនជាង១ទៀតផង ដែលបានបណ្ដុះបណ្ដាលសិស្សានុសិស្សគ្រប់ទីកន្លែង មិនមានខ្វះខាតសាលារៀនដូចពីអតីតកាលទៀតឡើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា ក្នុងឋា...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីនិងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨ ៦៦ នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីខាងលើបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២ ០២ ០-២០២១។ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូ បករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដានាថ្ងៃនេះ នឹងបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថានវ៉ាន់ដា ដែលបានជម្នះលើការលំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការផ្តល...