សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសទីម័រខាងកើត
អាមេរិក: នៅទីស្នាក់ការអង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២នេះទបាន ទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម José Ramos Horta ធានាធិបតីនៃសាធារណៈរដ្ឋទីម័ខាងកើត។
នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយ ដែលបានជួបឯកឧត្តមប្រធានាធិបតីនាពេលនេះ។
ក្នុងជំនួបនេះ សម្តេចតេជោ និងលោកប្រធានាធិបតីទីម័រខាងកើត បានបង្ហាញនូវក្តីរីករាយបានជួបគ្នាជាថ្មី។
សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតសម្តែងការអបអរសាទរចំពោះជោគជ័យលើការបោះឆ្នោតរបស់លោក រ៉ាម៉ូស ហ័រតា ផងដែរ។
បន្ទាប់ពីការស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាលហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពាក់ព័ន្ធការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេស ទីម័រ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុង រយៈពេលប្រមាណ១០ឆ្នាំមកនេះ ពោលចាប់តាំងពីកម្ពុជាធ្...








