ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើជាអធិបតីភាពក្នុងការដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សានិងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូនទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចជាលើកចុងក្រោយ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៥ និងមន្រ្តីជំនាញជាច្រើនរូប សរុបចំនួន ៥៧នាក់។ លោករដ្ឋមន្រ្តី បានថ្លែងការកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការសិក្សា និងចងក្រងឯកសារដ៏មានសារសំខាន់នេះ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់ប...
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី មុខរបរអ្នកបេីកបរ ដែលបានបាញ់សម្លាប់បុរសម្នាក់

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី មុខរបរអ្នកបេីកបរ ដែលបានបាញ់សម្លាប់បុរសម្នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី មុខរបរអ្នកបេីកបរដែលបានបាញ់សម្លាប់បុរសម្នាក់នៅផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១:០០រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។ ដោយអនុវត្តតាមជំនាញ សមត្ថកិច្ចបានចំណាយពេលស្រាវជ្រាវ ត្រឹមតែ ១៩ម៉ោង ជនសង្ស័យ ត្រូវបានឃាត់ខ្លួន៕...
លោកឧកញ៉ា ហ៊ួត ជា  ប្រកាសបរិច្ចាគថវិកាចំនួន ១ពាន់ដុល្លារជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា

លោកឧកញ៉ា ហ៊ួត ជា ប្រកាសបរិច្ចាគថវិកាចំនួន ១ពាន់ដុល្លារជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ)៖ អ្នកជំនួញម្នាក់និងអគ្គនាយកក្រុម ហ៊ួត ជា កំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជាផ្នែកផ្គត់ផ្គង់គ្រឿងសំណង់ គឺលោកឧកញ៉ា ហ៊ួត ជា ភ្លាមៗនេះក៏បានប្រកាសបរិច្ចាគថវិកាចំនួន ១,០០០ដុល្លារជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។ ការចូលរួមបរិច្ចាគថវិកានេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានាដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះ។ ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពី សម្តេចទទួលបានរបាយការណ៍ពីស្ថានភាពនៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រីនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះបានអញ្ជើញជួបសំណេះសំណាលក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើក រួចមកហើយ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។ ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។ ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទ...
អ្នកជំនួញម្នាក់ឈ្មោះ ឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកា ២ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាលសំរាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

អ្នកជំនួញម្នាក់ឈ្មោះ ឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកា ២ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាលសំរាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អ្នកជំនួញម្នាក់កំពុងមានឈ្មោះបោះសម្លងនៅកម្ពុជាគឺលោកឧកញ៉ា ហេង បូរិន ភ្លាមៗនេះក៏បានប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។
សមត្ថកិច្ចខេត្តសៀមរាប រកមិនទាន់រកឃើញមុខក្រុមចោរថ្លើមធំ លួចកាប់ឈើគ្រញូងទុកពូជ មានអាយុជាង៥០ឆ្នាំ

សមត្ថកិច្ចខេត្តសៀមរាប រកមិនទាន់រកឃើញមុខក្រុមចោរថ្លើមធំ លួចកាប់ឈើគ្រញូងទុកពូជ មានអាយុជាង៥០ឆ្នាំ

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
សៀមរាប៖ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ ស្ថាប័នរបស់លោក និងនគរបាលខេត្តសៀមរាប រកមិនទាន់ឃើញមុខក្រុមចោរថ្លើមធំនៅឡើយទេ ដែលបានកាប់ឈើគ្រញូងទុកពូជ មានអាយុជាង៥០ឆ្នាំ។ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានប្រកាសថា ដើមឈើពូជប្រភេទគ្រញូងចំនួនបួនដើម ដែលមានអាយុកាលប្រមាណជាង៥០ឆ្នាំមកហើយ និងមានតម្លៃជាទឹកប្រាក់រាប់សែនដុល្លារ ត្រូវបានចោរលួចចូលកាប់យកពីក្នុងចម្ការពូជឈើ ស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅពេលសួរថា អស់រយៈពេលជាងកន្លះខែហើយ តើមន្ទីររបស់លោករកមុខចោរលួចគ្រញូវបានហើយ ឬនៅ? លោក ទា គឹមសុទ្ធ បានមានប្រសាសន៍ «នៅពេលនេះ យើងរកមិនទាន់ឃើញនៅឡើយទេ គ្រាន់តែដឹងតិចៗថា [ក្រុមចោរបានដឹកឈើចេញតាមច្រកណាមួយហើយ]។ កំពុងតែស្រាវជ្រាវទៀត ឲ្យប៉ូលីសកំពុងស្រាវជ្រាវ។ ចាំមើលខាងស្នងការ គេស្រ...
តុលាការក្រុងកាត់ទោស លោកឧកញ៉ា លាន អាហ្វ្រីលគីនីនឲ្យជាប់ពន្ធនាគារមួយឆ្នាំតែទោសត្រូវព្យួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌ

តុលាការក្រុងកាត់ទោស លោកឧកញ៉ា លាន អាហ្វ្រីលគីនីនឲ្យជាប់ពន្ធនាគារមួយឆ្នាំតែទោសត្រូវព្យួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២២បានប្រកាសសាលក្រមលោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង«បង្វែរវត្ថុរឹបអូសឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។ ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះក៏បានប្រកាសទុកសិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីលគីនីន ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត សុទ្ធីប៉ូរ៉ាឆាត បានបើកសវនាការប្រកាសសាលក្រមកំបាំងមុខ ដោយបានសម្រេចផ្តន្ទាទោសលោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ដាក់គុករយៈពេលមួយឆ្នាំ (១ឆ្នាំ) តែទោសនោះត្រូវព្យួរ,ពិន័យជាប្រាក់ចំនួន១លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ និងបង្គាប់ឲ្យសងថ្លៃជំងឺចិត្តចំនួន២០លានរៀល ទៅភាគីខាងដើមបណ្ដឹង។ ឧកញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ត្រូវបានដើមបណ្តឹងប្តឹងពីបទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានាតាមបញ្ញត្តិមាត្រា៣៩៧នៃក្រមព្រហ្មទណ្ឌប្រព្រឹត...
ការអភិវឌ្ឍន៍ទំនាក់ទំនងយោធានៃប្រទេសចិន-អាមេរិក ទាមទារភាពស្មោះត្រង់

ការអភិវឌ្ឍន៍ទំនាក់ទំនងយោធានៃប្រទេសចិន-អាមេរិក ទាមទារភាពស្មោះត្រង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ការអភិវឌ្ឍន៍ទំនាក់ទំនងយោធានៃប្រទេសចិន-អាមេរិក ទាមទារភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែងពីភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងថា “បច្ចុប្បន្ននេះ បណ្តាញទំនាក់ទំនងរវាង យោធាទាំងពីរគឺបើកចំហ និងគ្មានការរំខាន ហើយប្រទេសចិន បើកចំហចំពោះការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសទាំងពីរ”។ លោកបានបន្ដថា មួយរយៈកន្លងមកនេះ សហរដ្ឋអាមេរិក ដែលចេញពីចិត្តគំនិតនៃសង្រ្គាមត្រជាក់ បាននិងកំពុងអនុវត្តនយោបាយប្លុក ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិក បាននិងកំពុងរឹតបន្តឹង សម្ព័ន្ធភាពយោធាទ្វេភាគី ដោយភ្ជាប់កិច្ចព្រមព្រៀងយោធា រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ឬ AUKUS ដោយបានជ្រៀតជ្រែកយន្តការ Quad និងការពង្រឹងសម្ព័ន្ធ Five Eyes Alliance លោកថា សកម្មភាពបែបនេះ ...