ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន អញ្ជើញព្រលែងកូនត្រីក្នុងទិវាមច្ឆជាតិ១កក្កដានៅអាងត្រពាំងថ្មខេត្តបន្ទាយមានជ័យ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញព្រលែងកូនត្រីក្នុងទិវាមច្ឆជាតិ១កក្កដានៅអាងត្រពាំងថ្មខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តបន្ទាយមានជ័យ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា កូនត្រីនិងត្រីមេពូជប្រមាណ ១លានក្បាលដែលត្រូវលែងនាថ្ងៃនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏មានការលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកព្រលែងកូនត្រី និងអបអសាទរទិវាមច្ឆជាតិ១កក្កដានាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនិងនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការសុខភាពពិភពលោក(WHO)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនិងនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការសុខភាពពិភពលោក(WHO)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះបានអនុញ្ញាតឱ្យលោកបណ្ឌិត Takeshi kasaiនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការសុខភាពពិភពលោក(WHO)ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។ លោកបណ្ឌិត Takeshi kasaiបានគោរពជម្រាបជូនសម្ដេចតេជោថាសូមសម្ដែងនូវការគោរពនិងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជា មួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់និងការប្រឹងប្រែងយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមន្ទីរសុខាភិបាលយុវជនស្ម័គ្រចិត្តនិងប្រជាជនកម្ពុជា។ លោកសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកបានធ្វើការកត់សម្គាល់នៅចំណុចចំនួន ៣ រួមមាន៖ ទី១) កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សា...
អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឃាត់សកម្មភាពឈូសឆាយទន្រ្ទានយកដីដោយខុសច្បាប់ ក្នុងតំបន់មានទំទាស់

អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឃាត់សកម្មភាពឈូសឆាយទន្រ្ទានយកដីដោយខុសច្បាប់ ក្នុងតំបន់មានទំទាស់

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បាត់ដំបង៖ អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងចម្រុះឃាត់សកម្មភាពឈូសឆាយទន្រ្ទានយកដីដោយខុសច្បាប់ ក្នុងតំបន់មានទំទាស់ ដែលរដ្ឋបាលស្រុកកំពុងតែស្វែងរកដំណោះស្រាយ។ លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ និងជាប្រធានក្រុមការងារចំពោះកិច្ច បានអ្នកបើកបរត្រាក់ទ័រមួយគ្រឿងឈប់ភ្ជួររាស់លើដី ដែលមិនទាន់ទទួលសិទ្ធិកាន់កាប់ពីរដ្ឋាបាលសាលាស្រុក។ ក្នុងដំណើរចុះត្រួតពិនិត្យជាក់ស្តែងនេះ លោកអភិបាលរងស្រុក បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកបើកបរគ្រឿងចក្រកំពុងភ្ជួរឈូសឆាយដីទំហំជាងបីហិកតា នៅចំណុចអូរដេកា ប្លុកតាសេក ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ប្រសិនបើមិនបញ្ឈប់សកម្មភាពខុសច្បាប់នេះ។ មុននឹងក្រុមការងារស្រុកចុះមកដល់ទីតាំង អ្នកបើកបរត្រាក់ទ័រភ្ជួរដីនេះ ឈ្មោះ ទេព ចំណាន អាយុ២២ឆ្នាំ កំពុងតែភ្ជួរឈូសឆាយលើដីទំហំទទឹង៥០ម៉ែត្រ បណ្តោយ៧០០ម៉ែត្រ ដែលអាជ្ញាធរស្រ...
រដ្ឋាភិបាលសាធារណៈកូរ៉េពេញចិត្តជួយកម្ពុជាលើផ្នែកសុវត្ថិភាព និងសុខភាពការងារ

រដ្ឋាភិបាលសាធារណៈកូរ៉េពេញចិត្តជួយកម្ពុជាលើផ្នែកសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោក ឡេង តុង ទីប្រឹក្សាអមក្រសួងនិងជាប្រធាននាយកដ្ឋានពេទ្យការងារបានទទួលស្វាគមន៍គណ:ប្រតិភូនៃសាធារ ណ:រដ្ឋកូរ៉េ ដឹកនាំដោយលោក Soe Yongsoo អ្នកគ្រប់គ្រងជាន់ខ្ពស់នៃទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ ដើម្បីចុះទស្សន:កិច្ចសិក្សាលើការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារដែលមានរយ:ពេល ៣ឆ្នាំ (២០២២-២០២៤) ចំណាយទឹកប្រាក់ជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។ កម្មវិធីព្រមទាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ(KOSHA)។ នៅក្នុងកិច្ចប្រជុំភាគីទាំងពីរ បានសម្តែងសេចក្តីរីករាយក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ លើផ្នែកសុវត្ថិភាព និងសុខភាពការងារដែលក្នុងនោះរាជរដ្ឋាភិបាលនៃសាធារណ:កូរ៉េ តាមរយ:ទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារនិង...