ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ប្រចាំខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យសហការចុះស្រាវជ្រាវករណីពុលអាហារនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ប្រចាំខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យសហការចុះស្រាវជ្រាវករណីពុលអាហារនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបាត់ដំបង៖ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពី​​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះស្រាវជ្រាវករណីពុលអាហារដែលកើតឡើងនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការចុះស្រាវជ្រាវនេះ ក៏មានការចូលរួមសហការពីកំលាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រដ្ឋបាលស្រុក និងកំលាំងអធិការនគរបាលស្រុកគាស់ក្រឡផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំនួន៥២ អង្គ/នាក់ (ក្នុងនោះមានព្រះសង្ឃ០៥អង្គ)មានអាការៈចុកពោះ ក្អួតចង្អោរ និងរាគរូស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបានឆាន់និងបរិភោគបាញ់ហយ ដែលពុទ្ធបរិស័ទយកទៅប្រគេននិងជូន។ បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. សាខាខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការពីសមត្ថកិច្ច ន...
សង្ខេបព្រឹត្តិការណ៍សំខាន់ៗ កើតឡើង​នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ២០២២ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី៩៧

សង្ខេបព្រឹត្តិការណ៍សំខាន់ៗ កើតឡើង​នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ២០២២ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី៩៧

នយោបាយ, ព័ត៌មានអន្តរជាតិ
អំពីការប្រយុទ្ធគ្នា៖ លោក​អភិបាល​ក្រុង ម៉ារីយូប៉ូល របស់អ៊ុយក្រែន បាននិយាយថា យ៉ាងហោចណាស់សាកសពអ្នកភូមិប្រមាណ១៦ ០០០នាក់ ត្រូវគេបញ្ចុនៅក្នុងរណ្តៅរួមដ៏ធំមួយ ដែលជាកប់សពរួមច្រើនបំផុត ចាប់តាំងពីពាក់កណ្តាលខែមេសា។   លោកអភិបាលក្រុង សេវេរ៉ូដូណែត បាននិយាយថា ទាហានរុស្ស៊ីបានរុលចូលបន្ថែមទៀត ទៅក្នុងទីក្រុងសំខាន់ ក្នុងខេត្តលូហាន់ និង​បាន​ប្រយុទ្ធ​គ្នាពីផ្លូវ​ទៅ​ផ្លូវ​ជា រវាង​កង​ទ័ពអ៊ុយក្រែន និងរុស្ស៊ី ដោយ​បង្ខំមនុស្ស​រាប់​ម៉ឺន​នាក់​ សម្រេចចិត្តចាកចោល​ផ្ទះសម្បែង។   មេដឹកនាំផ្តាច់ខ្លួន ចូលជាមួយរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងគ្រប់គ្រងមួយភាគបី នៃដែនដីទីក្រុង សេវេរ៉ូដូណែត។   វិទ្យាស្ថានសម្រាប់ការសិក្សាផ្នែកសង្គ្រាម បានរាយការណ៍ថា កងកម្លាំងរុស្ស៊ី កំពុងតែគ្រប់គ្រងតំបន់ភាគច្រើននៃក្រុង សេវេរ៉ូដូណែត និងកំពុងបន្តរុលទៅគ្រប់គ្រងដែនដីនៅក្នុងទីក្រុងទាំងមូល។   ...
ក្រុមនាយពាក់មី គ្រោងរត់ចោលក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ព្រោះទ្រាំលែងបាននឹងសម្ពាធហួសហេតុពេក

ក្រុមនាយពាក់មី គ្រោងរត់ចោលក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ព្រោះទ្រាំលែងបាននឹងសម្ពាធហួសហេតុពេក

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសប្រាប់មហាជនថា លោក និងសមាជិកក្រុមសិល្បករកំប្លែង នឹងលាឈប់ពីការងារនៅក្រុមហ៊ុន ស៊ីប៊ីអេស របស់អ្នកឧកញ៉ា គិត ម៉េង ដែលគិតថា ប្រើសម្ពាធខ្លាំងពេកមកលើរូបលោក។ ក្រុមហ៊ុន ស៊ីប៊ីអេស របស់អ្នកឧកញ៉ា គិត ម៉េង គឺជាក្រុមហ៊ុនមេ ដែលគ្រប់គ្រងស្ថានីយទូរទស្សន៍ចំនួនបី រួមមាន ស្ថានីយទូរទស្សន៍ ស៊ីធីអិន, ស៊ីអិនស៊ី និងស្ថានីយទូរទស្សន៍ ម៉ាយធីវី។ លោក ចែម ចាន់រ៉ា បានសរសេរលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនថា «ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបង​ប្អូន​។  បើមិនក្រុមហ៊ុនដកចេញ​ ក៏ឈប់ខ្លួនឯងដែ​ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី​។ ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិន ដែលជាផ្ទះ​ ជាកន្លែងផ្តល់កំណើតសិល្បៈឲ្យខ្ញុំទេ​ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ​ នូវរឿងដែលរិតត្បិតតឹងតែង​ពេក​ ធ្វើឲ្យបុគ្គលិកមានសម្ពាធ។ សង្ឃឹមថា កាឈប់របស់ខ្ញុំ​ និងអ្នកកំប្លែងផ្សេងទៀ...
មេដឹកនាំចិនចំអកកិច្ចព្រមព្រៀងក្រុមសេដ្ឋកិច្ចរបស់លោក ចូ បាយដិន ប៉ុនប៉ងយកការងារសេដ្ឋកិច្ចជារឿងនយោបាយ និងបង្កការប្រឈមផ្នែកប្រដាប់អាវុធ

មេដឹកនាំចិនចំអកកិច្ចព្រមព្រៀងក្រុមសេដ្ឋកិច្ចរបស់លោក ចូ បាយដិន ប៉ុនប៉ងយកការងារសេដ្ឋកិច្ចជារឿងនយោបាយ និងបង្កការប្រឈមផ្នែកប្រដាប់អាវុធ

នយោបាយ, ព័ត៌មានអន្តរជាតិ
ប៉េកាំង៖ ជាការរិះគន់ខ្លាំងបំផុតមួយចំពោះផែនការរបស់សហរដ្ឋអាមេរិក ដើម្បីរាំងខ្ទប់ឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃនេះ បាននិយាយចំអកដល់វិសាលភាពនៃក្របខណ្ឌសេដ្ឋកិច្ចដ៏ធំល្វើងល្វើយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) ប៉ុន្តែខកខានមិបានកាត់បន្ថយពន្ធដោះដូរទំនិញរវាងប្រទេសទាំងពីរ។   ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ហ្វីជី កាលពីម្សិលមិញ លោក វ៉ា យី បានចោទជាសំណួរថា «តើអ្វីទៅដែលគេហៅថា ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលទើបដាក់ចេញនាពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិកបានទាមទារបង្កើតការបញ្ជាទិញថ្មី ដោយសេរី បើកចំហ និងបង្កើតបែបបទថ្មី។ ប៉ុន្តែតើទម្រង់សេដ្ឋកិច្ចណាមួយអាចហៅខ្លួនឯងថា ឥតគិតថ្លៃយ៉ាងដូចម្តេច ប្រសិនបើអាមេរិកមិនបញ្ចុះពន្ធផងនោះ?»   លោកបានបន្តចំអកអាមេរិកទៀតថា «តើ​​អាច​​ហៅ​ថា ​សេដ្ឋកិច្ចរួមបញ្ចូលគ្នាដោយ​របៀប​ណា ប្រសិន​បើ​អាមេរិក...
លោក ផូ ណារិន ត្រូវមក​ចូលរួមដោះស្រាយបំណុលក្រុមហ៊ុនយ៉ាង​​បំផុតត្រឹមថ្ងៃ៥ខែមិថុនាជាមួយ​ ក្រុមហ៊ុន Rolya enterprise

លោក ផូ ណារិន ត្រូវមក​ចូលរួមដោះស្រាយបំណុលក្រុមហ៊ុនយ៉ាង​​បំផុតត្រឹមថ្ងៃ៥ខែមិថុនាជាមួយ​ ក្រុមហ៊ុន Rolya enterprise

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បុគ្គលិក ឈ្មោះ​ ផូ ណារិន ត្រូវមក​ចូលរួមដោះស្រាយបំណុលក្រុមហ៊ុនយ៉ាង​​បំផុតត្រឹមថ្ងៃ៥ខែមិថុនាជាមួយ​ ក្រុមហ៊ុន Rolya enterprise ហើយ​នេះបើ​យោងតាម​ លិខិតជូនដំណឹងរបស់​ក្រុមហ៊ុន​។​​ នៅក្នុងលិខិត​នោះបញ្ជាក់ថា លោក ផូ ណូរិន សូមចូលខ្លួនមកដោះស្រាយបំណុលដែរជំពាក់ខាង ក្រុមហ៊ុន Rolya enterprise ហើយ​​ខាងក្រុមហ៊ុន បានព្យាយាមខលទាក់ទងទៅប៉ុន្តែមិនលើកទូរស័ព្ធ ហេតុដូច្នោះ​​បើសិន​មិនចូលរួមដោះស្រាយបំណុលខាងក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់។...
អ្នក​​តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ  សេរី កុសល ដឹកនាំ​​ក្រុមការងារចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

អ្នក​​តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ សេរី កុសល ដឹកនាំ​​ក្រុមការងារចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បន្ទាយមានជ័យ)៖ អ្នក​​តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោក សេរី កុសល និងក្រុមការងារ បានអញ្ជើញ​​ចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាភូមិឃុំនានានៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០​២២ខាងមុខនេះ។ គិតត្រឹម​​​ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ គឺមានរយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលលោក សេរី កុសល និងក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក បានចុះធ្វើយុទ្ធនាការរកសំឡេងឆ្នោត ស្របទៅតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ពិធីជួបប្រជុំសំណេះសំណាល និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតគ្រប់លើក លោក សេរី កុសល និងក្រុមការងារ បានរៀបចំនូវនំបញ្ចុក នំបុ័ងជូនសមាជិក សមាជិកាបក្សហូបរួមគ្នាក្នុងបរិយាកាសសប្បាយរីករាយ ស្និតស្នាល និងសាមគ្គីភាព ឈានទៅការជ័យជម្នះក្នុងការបោះឆ្នោ...
មេដឹកនាំសហភាពអឺរ៉ុប យល់ព្រមហាមឃាត់ប្រេងនាំចូលពីរុស្ស៊ី ចំនួន៩០ភាគរយ នៅចុងឆ្នាំ២០២២នេះ

មេដឹកនាំសហភាពអឺរ៉ុប យល់ព្រមហាមឃាត់ប្រេងនាំចូលពីរុស្ស៊ី ចំនួន៩០ភាគរយ នៅចុងឆ្នាំ២០២២នេះ

នយោបាយ, ព័ត៌មានអន្តរជាតិ
ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា កាលពីថ្ងៃច័ន្ទ ដើម្បីរាំងខ្ទប់ស្ទើរទាំងស្រុងនូវការនាំប្រេងពីរុស្ស៊ី ចូលទៅក្នុងប្លុកនេះ ដោយចូលធរមាន នៅចុងឆ្នាំ២០២២ ដើម្បីដាក់ទណ្ឌកម្មចំពោះការឈ្លានពានចូលអ៊ុយក្រែន។ ការសម្រេចនេះ គឺជាផ្នែកមួួនៃទណ្ឌកម្មថ្មីលើរដ្ឋាភិបាលទីក្រុងមូស្គូ របស់លោក វ៉្លាឌីមៀ ពូទីន ដែលនៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏ផ្តោតលើការជួយប្រទេសអ៊ុយក្រែនផង នូវកញ្ចប់ជំនួយហិរញ្ញវត្ថុថ្មីដ៏ច្រើនសម្បើម។ ការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ីនេះ គឺសម្រាប់នាំចូលមកតាមសមុទ្រប៉ុណ្ណោះ ដោយអនុញ្ញាតឲ្យមានការលើកលែងជាបណ្តោះអាសន្ន សម្រាប់ការនាំចូលតាមបំពង់ឆ្លងកាត់ប្រទេសហុងហ្គារី។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ឆាល មីសែល (Charles Michel) បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះគ្របដណ្តប់ច្រើនជាងពីរភាគបីនៃការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដោយកាត់បន្ថយការនាំចូលប្រេងប្រហែល ៩០ភាគរយនៅត្រឹមចុងឆ្នាំ២០២២នេះ។ លោក ម៉សែល បានបន្...
អ្នកកាសែតបារាំងម្នាក់ ស្លាប់ដោយគ្រាប់បែករុស្ស៊ី នៅតំបន់ដុនបាស់ ក្នុងទឹកដីអ៊ុយក្រែនគ្រប់គ្រង

អ្នកកាសែតបារាំងម្នាក់ ស្លាប់ដោយគ្រាប់បែករុស្ស៊ី នៅតំបន់ដុនបាស់ ក្នុងទឹកដីអ៊ុយក្រែនគ្រប់គ្រង

នយោបាយ, ព័ត៌មានអន្តរជាតិ
កៀវ៖ កាលពីច្ងៃច័ន្ទ អ្នកកាសែតបារាំងម្នាក់ ដែលធ្វើការឲ្យទូរទស្សន៍ BFMTV ត្រូវបានសម្លាប់នៅក្នុងសាធារណៈរដ្ឋ លូហាន់ (Luhansk)  ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីរថយន្តរបស់លោក ត្រូវបានគេរាយការណ៍មកថា ត្រូវគ្រាប់បែកទម្លាក់ពីយន្តហោះរុស្ស៊ី  ហើយឆេះនៅលើដងផ្លូវ។ ករណីស្លាប់អ្នកកាសែតបារាំងរូបនេះ កើតឡើងនៅក្នុងទីក្រុង សេវេរ៉ូដូណែត (Severodonetsk) ដែលបណ្តាប្រទេសលោកខាងលិចទទួលស្គាល់តំបន់នេះថា ជាផ្នែកមួយស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។ ការស្លាប់របស់លោក ហ្វ្រេដឺរិច ឡឺក្លែ (Frederic Leclerc) ត្រូវបានបញ្ជាក់ដោយប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដែលបានសរសេរនៅលើ Twitter ថា អ្នកកាសែតត្រូវបាន «បាញ់សម្លាប់» ខណៈពេលព្យាយាមបង្ហាញ «ការពិត» នៃជម្លោះយោធា នៅលើទឹកដីអ៊ុយក្រែន។ លោក ម៉ាក្រុង បាននិយាយថា អ្នកកាសែតនៅលើរថយន្តក្រុងមនុស្សធម៌ជាមួយជនស៊ីវិល ដែលគេបង្ខំឲ្យភៀសខ្លួនពីការទម្លាក់គ្រាប់បែករបស់រុស្ស...
តំណាងសមាគមអ្នកសារព័ត៌មានអេឡិចត្រូនិច អឹមអេសជេ យកជំនួយឧបត្ថម្ភជូនដល់ដៃសហការី ដែលកំពុងធ្លាក់ខ្លួនឈឺ

តំណាងសមាគមអ្នកសារព័ត៌មានអេឡិចត្រូនិច អឹមអេសជេ យកជំនួយឧបត្ថម្ភជូនដល់ដៃសហការី ដែលកំពុងធ្លាក់ខ្លួនឈឺ

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
កំពត៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក អ៊ួង មករា ហៅ អ៊ួង វុឹង នាយកគ្រប់គ្រងគេហទំព័រ ខេមបូឌាប៉ុស្តិ៍ និងជាអនុប្រធានសមាគមន៍អ្នកសារព័ត៌មានអេឡិចត្រូនិច អឹមអេសជេ (AEMSJ) តំណាងឯកឧត្តមបណ្ឌិត ម៉េង សោភ័ណ ប្រធានសមាគមន៍ បាននាំយកសម្ភារៈ និងថវិកាមួយចំនួនជូនដល់ដៃសហការី ដែលកំពុងមានជំងឺជាទម្ងន់។ លោក ស៊ុង វាសនា អាយុ៤៦ឆ្នាំ ភ្នាក់ងារគេហទំព័រ ខេមបូឌាប៉ុស្តិ៍ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាល នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ សូមបញ្ជាក់ថា លោក ស៊ុង វាសនា មានស្រុកកំណើត នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេតស្ទឹងត្រែង ប៉ុន្តែបានមករស់នៅក្នុងទឹកដីខេត្តកំពត តាំងពីឆ្នាំ២០១៨ រហូតមក។ ដោយសារឃើញស្ថានភាពលំបាកជាក់ស្តែង ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមន៍ ក៏បានអំពាវនាវ ដល់សហការី និងសមាជិក សមាជិកា របស់សមាគមន៍អ្នកសារព័ត៌មានអេឡិចត្រូនិច ដើម្បីកៀងគររកជំនួយឧបត្ថម្ភ ដល់សមាជិកកំពុងធ្លាក់ខ្លួន...
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ស្វែងយល់អំពីការដាំដុះការប្រមូលផលនិងការស្តុកទុកស្វាយចន្ទីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ស្វែងយល់អំពីការដាំដុះការប្រមូលផលនិងការស្តុកទុកស្វាយចន្ទីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តសៀមរាប៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (#ARDB)នៅ​​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២បានអញ្ជើញទស្សនៈកិច្ចសិក្សានិងធ្វើការស្វែងយល់អំពីការដាំដុះការប្រមូលផលនិងការស្តុកទុកស្វាយចន្ទីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ ដែលមានអាស័យដ្ឋានស្ថិតនៅភូមិខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ តាមការបញ្ជាក់អោយដឹងពីខាងតំណាងក្រុមហ៊ុនថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើការពង្រីកការដាំដុះ បានរហូតដល់ ជាង១២០០ ហិកតា និងកំពុងប្រមូលផលស្វាយចន្ទីជាបន្តើរៗ សម្រាប់បំពេញទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅទីផ្សារបរទេស។...