កម្ពុជាទទួលបានទង់ស៊ីហ្គេម(Sea Game)ជាផ្លូវការហើយ ដើម្បីធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៣
ភ្នំពេញ: កម្ពុជាបានទទួលទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា«ទង់ស៊ីហ្គេម»ជាផ្លូវការហើយ ដើម្បីនាំយកមករាជធានីភ្នំពេញនិងរៀបចំពិធីដង្ហែ នាល្ងាចថ្ងៃទី២៤ ខែឧសភាសសម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នាឆ្នាំ២០២៣ ខាងមុខ ។
ពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះបានធ្វើឡើងក្នុងពិធីបិទព្រឹត្តិ ការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយនៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ ។
ក្រោយទទួលបានទង់ស៊ីហ្គេមហើយ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ CAMSOC និង NOCC នឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះពីអាកាសយានដ្ឋានអន្ដរជាតិភ្នំព...








