ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមពិធីបិទយុទ្ធនាការ ១៦ថ្ងៃ៖ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»
(ស្វាយរៀង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាអន្តរជាតិសិទ្ធិមនុស្ស ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។
ថ្នាក់ដឹកនាំក្រសួង និងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តស្វាយរៀង រួមជាមួយអង្គការជាតិ អន្តរជាតិជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១៤០០នាក់ បានចូលរួមក្នុងពិធីនេះ។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងពីសារសំខាន់នៃការយល់ដឹងអំពីសុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ ដែលជាផ្នែកមួយនៃលក្ខខណ្ឌការងារ ដើម្បីឱ្យនិយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធបន្តចូលរួមជំរុញការលើកកម្ពស់សិ...








