ពលករខ្មែររាប់រយនាក់ សម្រុកឆ្លងដែនខុសច្បាប់ក្នុងទឹកដីថៃ តាមមេខ្យល់ អ្នកខ្លះត្រូវចាប់បញ្ជូនមកវិញ
បន្ទាយមានជ័យ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយចូលឆ្នាំខ្មែរកន្លងផុតទៅ ពលករខ្មែររាប់រយនាក់ បានសម្រុកឆ្លងដែនតាមច្រករបៀងព្រំដែន ដើម្បីទៅធ្វើការវិញនៅក្នុងប្រទេសថៃ ប៉ុន្តែអ្នកខ្លះត្រូវជាប់គាំងតាមបន្ទាត់ព្រំដែន ដោយរងចាំរថយន្តមេខ្យល់ថៃដឹកចូលទៅ រីឯអ្នកខ្លះទៀតត្រូវនគរបាលថៃ ចាប់បញ្ជូនមកវិញ។
មន្ត្រីនគរបាល និងទាហានខ្មែរឈរជើងតាមព្រំដែន បានឲ្យដឹងថា សកម្មភាពពលករខ្មែរឆ្លងដែនបានហើយ ប៉ុន្តែត្រូវជាប់គាំងនេះ កើតនៅក្នុងក្នុងភូមសាស្គ្រស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្ររបស់ថៃ ដែលឈមនឹងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រុមពលករខ្មែរទាំងនេះ បាននិយាយកាលពីម្សិលមិញថា ពួកគាត់ឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ខ្មែរ ដោយត្រូវបង់លុយឲ្យមេខ្យល់ម្នាក់ ជាងប្រាំពីរសែនរៀល ដើម្បីមេខ្យល់ដឹកបន្តដល់ចំណុចព្រំដែនខ្លាងាប់ ដោយមានមេខ្យល់ថៃ រងចាំទទួលនាំឆ្លងដែន និងដឹកដល់កន្លែងមានការងារធ្វើ។
ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា ...








