សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះបានអនុញ្ញាតឲ្យ លោក ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយបានជួបសំដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះ លោក ឌិញ ទៀនហ្ស៊ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសំដែងការគួរសមនាពេលនេះ។
លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជូនពរសម្តេចឲ្យទទួលបាននូវភាពជោគជ័យរាល់ភារកិច្ចទាំងឡាយ។
លោកក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ជំងឺកូវី-១៩ របស់ប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ ។
លោកក៏បានគោរពរាយការណ៍ជូនសម្តេចតេជោអំពីស្ថានភាព ក៏ដូចជាការទប់ស្កាត់ជំងឺ Covid-19 នៅរដ្ឋធានីហាណូយប្រទេសវៀត...








