បទអត្ថាធិប្បាយ៖សញ្ញាវិជ្ជមានលេចចេញជារូបរាងឡើងនៅជំនួបរវាងក្រុមគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី
បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyyបាននិយាយថាកិច្ចចរចាជាមួយគណៈប្រតិភូរុស្ស៊ីបានផ្តល់សញ្ញាវិជ្ជមានមួយចំនួន ប៉ុន្តែបានព្រមានថារុស្ស៊ីមិនអាចជឿទុកចិត្តបានទាំងស្រុងនោះទេ ។
ប្រទេសរុស្ស៊ីបានប្រកាសបន្ទាប់ពីកិច្ចចរចាកាលពីថ្ងៃអង្គាររវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីនៅ ក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីថា ខ្លួននឹងកាត់បន្ថយប្រតិបត្តិការយោធានៅជិតរដ្ឋធានីគីវ របស់ប្រទេស អ៊ុយក្រែន និងទីក្រុងChernihiv ភាគខាងជើង ។
សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានបង្ហាញការសង្ស័យចំពោះសេចក្តីប្រកាសរបស់ប្រទេសរុស្ស៊ី។ នៅក្នុងសុន្ទរកថាវីដេអូ កាលពីយប់ថ្ងៃអង្គារ លោក Zelenskyy និយាយថាសកម្មភាព ក្លាហាន និងមានប្រសិទ្ធភាពរបស់កងទ័ពអ៊ុយក្រែន បានបង្ខំឱ្យរុស្ស៊ីកាត់បន្ថយសកម្មភាពរបស់ខ្លួន នៅជុំវិញទីក្រុងគីវ និងទីក្រុង Chernihiv ។
លោក Zelenskyy និយាយថា អ្នកចរចារបស់អ៊ុយក្រែននឹងមិនសម្របសម្រួលលើដែនអធិបតេយ្យភាព និងបូរណភាពទឹក...








