ឧកញ៉ា តែ តាំង ប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ដើម្បីគាំទ្រផលិតផលក្នុងស្រុក
(ភ្នំពេញ)៖ សមាគមមូលនិធិសម្តេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំកម្មវិធីតំាងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាការរួមចំណែកដល់ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក។
នេះបើតាមបញ្ជាក់ពីឧកញ៉ា តែ តាំង ប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «ជំរុញ ផលិត និងគាំទ្រផលិតផលខ្មែរ» នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។
ឧកញ៉ា តែ តាំង ប៉ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សមាគមនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលជាការរួមចំណែកដល់ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក ក៏ដូចជាចូលរួមផ្សព្វផ្សាយ លើកកម្ពស់ផ្តល់តម្លៃ និងគាំទ្រផលិតផលខ្មែរ។
ឧកញ៉ា តែ តាំង ប...








