ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រជាពលរដ្ឋអះអាងថា ល្បែងជល់មាន់ និងឡូតូអនឡាញ របស់ឈ្មោះបញ្ញា កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេងក្នុងស្រុកស្វាយជ្រុំ

ប្រជាពលរដ្ឋអះអាងថា ល្បែងជល់មាន់ និងឡូតូអនឡាញ របស់ឈ្មោះបញ្ញា កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេងក្នុងស្រុកស្វាយជ្រុំ

សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង÷ ប្រជាពលរដ្ឋរស់នៅភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ បានឱ្តដឹងថា ល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញរបស់ ឈ្មោះ បញ្ញា កំពុងតែបើកដំណើរការឱ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងសប្បាយ ស្រែកហោកញ្រ្ជៀវត្រហឹងកងរំពង។ ទីតាំងល្បែងនេះនៅក្បែរសាលាបឋមសិក្សាក្រសាំងជ្រុំ និងជិតវត្តក្រសាំងជ្រុំស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតជាចម្ងល់ថា តើល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់អនឡាញរបស់ បងបញ្ញា មួយកន្លែងនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រួស ក៏ដូចជានគរបាលស្រុកស្វាយជ្រុំ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានមន្ទិលសង្ស័យថាតិចលោក អស់លោកសមត្ថកិច្ចទាំងនោះក៏បានលាបសក្ការៈពីបងបញ្ញា ទេដឹង? រឿងល្បែងស៊ីសងមាន់ជល់,ឡូតូ..អនឡាញនេះ ធ្វើឲ្យប្រជាពលរដ្...
ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញរបស់ គ.ល.ក. បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ហ្វឺម៦១៤ ឯ.ក

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញរបស់ គ.ល.ក. បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ហ្វឺម៦១៤ ឯ.ក

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅអគាររដ្ឋបាលរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញរបស់ គ.ល.ក. នៅរសៀល ថ្ងៃអង្គារទី២ ខែកញ្ញា គ.ស.២០២៥នេះបាន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ហ្វឺម៦១៤ ឯ.ក ដឹកនាំដោយ លោកស្រី ប្រាក់ សុចិន្ដា អគ្គនាយិកាក្រុមហ៊ុន និងក្រុមហ៊ុន RGB (Macau) Limited តំណាងដោយ លោក Datuk Steven Lim នាយកប្រតិបត្តិការក្រុមហ៊ុន។ ជំនួបនេះមានគោលបំណង (១) ស្វែងយល់អំពីបច្ចុប្បន្នភាពនៃស្ថានភាពវិស័យនិងទីផ្សារល្បែងពាណិជ្ជកម្មនៅកម្ពុជា និង (២) ពិភាក្សាអំពីគម្រោងរៀបចំសន្និសីទស្ដីពីល្បែងពាណិជ្ជកម្មនៅកម្ពុជា (Cambodia Gaming Summit) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០២៧ នៅព្រះរាជាណាចក្រកម្ពុជា។ សន្និសីទនេះគឺជាវេទិកាអន្តរជាតិដែលមានសកម្មភាពចម្រុះរួមមាន៖ ការតាំងពិព័រណ៍ បង្កើតទំនាក់ទំនង និងចែករំលែកព័ត៌មាននិងចំណេះដឹង ដោយវាគ្មិនសំខាន់ៗម...
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ។ កិច្ចប្រជុំប្រចាំខែកញ្ញានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកជាង៣០០នាក់ផងដែរ។ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិតខិតខំដឹកនាំស្ថាប័នប្រកបដោយគោលបំណង វិន័យ និងការយល់ចិត្ត - ប្រមូលហិរញ្ញវត្ថុដើម្បីផ្លាស់ប្តូរសហគមន៍ជនបទ ពង្រឹងវិស័យកសិកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន...
បណ្ឌិត គុណ ញឹម អះអាងថា អង្ករដំណើបជាង៨០តោ​ន ដែលសមត្ថកិច្ចខេត្តកំពង់ធំឃាត់ ជាអង្ករនាំចូលពីប្រទេសឡាវ មិនមែនរបស់ថៃ

បណ្ឌិត គុណ ញឹម អះអាងថា អង្ករដំណើបជាង៨០តោ​ន ដែលសមត្ថកិច្ចខេត្តកំពង់ធំឃាត់ ជាអង្ករនាំចូលពីប្រទេសឡាវ មិនមែនរបស់ថៃ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ផ្ទុះការវែកញែកយ៉ាងច្រើន ករណីឃាត់រថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ដោយចោទប្រកាន់ថាអង្ករដំណើបទាំងនោះជារបស់ថៃ និងចោទថាមន្ត្រីកម្ពុជាខ្វះមនសិការជាតិនិយមផងដែរនោះ, នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អង្ករដំណើបជាង៨០តោននោះ គឺជាអង្កររបស់ប្រទេសឡាវ នាំចូលមកម្ពុជា មិនមែនជារបស់ប្រទេសថៃឡើយ។ លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «អង្ករដំណើបទាំងអស់នោះ គឺនាំចូលពីឡាវ ហើយមានបង់ពន្ធ ដូចមានលិខិតបញ្ជាក់ជូន»។ ជាមួយគ្នានេះ លោកអគ្គនាយកបានសំណូមដល់បងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គម សូមពិចារណា និងស្វែងរកការពិតឱ្យបានច្បាស់លាស់ មុននឹងបញ្ចេញមតិនានា ដែលប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ បើតាមមន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

សង្គម និងកម្សាន្ត
វៀតណាម:នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ​ព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិនិងពលីកម្មរបស់ពួកគេដើម្បីឆ្ពោះទៅ ទទួលបានសិទ្ធិស្វ័យសម្រេចត្រូវបានចងចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់,ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្ត...
អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធី RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់»

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធី RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់»

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់» ប្រពឹ្រត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម និង លោកស្រី កានូ នីគី លេខាទី១ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍ នៃស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា រួមជាមួយនឹងលោកស្រី ហេង ម៉ូលីយ៉ាណែត អ្នកគ្រប់គ្រងគម្រោង RT4D ប្រចាំប្...
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

សង្គម និងកម្សាន្ត
ភ្នំពេញ:តបតាមការអញ្ជើញរបស់ឯកឧត្ដម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុ...
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំសម្របសម្រួលក្រុមហ៊ុន Agro King Trading Co.,Ltd. មកទិញពោតក្រហម នៅក្នុងខេត្តត្បូងឃ្មុំ

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំសម្របសម្រួលក្រុមហ៊ុន Agro King Trading Co.,Ltd. មកទិញពោតក្រហម នៅក្នុងខេត្តត្បូងឃ្មុំ

សង្គម និងកម្សាន្ត
ត្បូងឃ្មុំ: ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បានសម្របសម្រួលក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជួបពិភាក្សាអំពីផែនការទិញ-លក់ពោតក្រហមជាមួយសហគមន៍កសិកម្មជីរោទិ៍រុងរឿង នៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ជាជំហានដំបូងក្រុមហ៊ុន Agro King Trading Co.ltd បានបញ្ជាទិញគ្រាប់ពោតក្រហមទាំងអស់ដែលសល់ក្នុងស្តុក ចំនួន ២៥០តោន និងត្រៀមរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ នារដូវប្រមូលផល រដូវក្រោយ នាខែកុម្ភ: ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។ ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់រវាងក្រុមហ៊ុន និងសហ...
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDBព្រមទាំងថ្នាក់ដឹកនាំ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសជ័យមង្គលនៃខួបកំណើតរបស់ដែលប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDBព្រមទាំងថ្នាក់ដឹកនាំ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសជ័យមង្គលនៃខួបកំណើតរបស់ដែលប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥

សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ព្រមទាំងថ្នាក់ដឹកនាំ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសជ័យមង្គលនៃខួបកំណើតរបស់ ឯកឧត្តម ដែលប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះបានផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ នាថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដែលបានដឹកនាំ ...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសជ័យមង្គលនៃខួបកំណើតរបស់ ឯកឧត្តម ដែលប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ

ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសជ័យមង្គលនៃខួបកំណើតរបស់ ឯកឧត្តម ដែលប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសជ័យមង្គលនៃខួបកំណើតរបស់ ឯកឧត្តម ដែលប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះបានផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ នាថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដែលបានដឹកនាំ ខ...