ប្រមុខUNអំពាវនាវឲ្យបញ្ចប់ភាពតានតឹងនៅអ៊ុយក្រែនខណៈក្រុមផ្តាច់ខ្លួនចេះតែផ្គើនផ្លោងគ្រាប់កាំភ្លើងធំ
បរទេស៖ប្រមុខអង្គការសហប្រជាជាតិ(UN)លោកAntonio Guterres បាននិយាយប្រាប់ រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី និងប្រទេសអ៊ុយក្រែនថា វាដល់ពេលដែលត្រូវបន្ធូរបន្ថយភាពតានតឹង និងសកម្មភាពយោធានៅលើទឹកដីនេះហើយ ខណៈដែលកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Luhansk គ្រប់គ្រងដោយរដ្ឋាភិបាលបានអះអាងថា ពួកគេបានមើលឃើញការកើនឡើងនៃចំនួនកងទ័ពនិងសកម្មភាពយុទ្ធោបករណ៍នៅជិតព្រំដែនដែលក្រុមផ្តាច់ខ្លួនចេះតែផ្គើនផ្លោងគ្រាប់កាំភ្លើងធំកំញ៉ោញទីក្រុងកៀវ ។
ការផ្លោងគ្រាប់កាំភ្លើងធំចេញពីភាគីគ្រប់គ្រងដោយក្រុមបំបែកខ្លួន បានកើតឡើងអស់រយៈពេលជាង ៣ថ្ងៃមកហើយ ។
លោក Guterres បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកមានការព្រួយបារម្ភខ្លាំងចំពោះភាពតានតឹងដែលកើនឡើង និងលទ្ធភាពនៃជម្លោះយោធាដែលអាចកើតមាននៅអឺរ៉ុបដែលយើងមិនអាចទទួលយកបាន ខណៈមានការប្រឈមដាក់គ្នាប្រកបដោយគ្រោះមហន្តរាយបែបនេះនោះ។
លោកនិយាយថា កងកម្លាំងUNនៅតែធ្វើប្រតិបត្តិការពេញលេញនៅក្នុងប្រទេសអ៊ុយក្រ...








