ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ

អបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួប២៣ឆ្នាំហើយ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។ នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព ៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពាជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បាន​​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩ធ្នូ​ ឆ្នាំ១៩៩៨ - ២៩ធ្នូ​ ឆ្នាំ២០២១)។ អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកម្ពស់​ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ...
លោក ហេង សួរ អញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរដល់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

លោក ហេង សួរ អញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរដល់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖លោក ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈហៅថាក្រុម១៨បានអញ្ជើញសំណេះ សំណាល និងប្រគល់ប័ណ្ណសរសើរដល់សមាជិក សមាជិកាចំនួន១៦៨នាក់ ដែលបានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះរៀបចំជូនសហជីព និងកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនិងក្រុមហ៊ុនឯកជននិងជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម នាពេលកន្លងមក រៀបចំដោយសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ សូមបញ្ជាក់ថា សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក​​ Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារនៅភូមិគ្រឹះក្រុងតាខ្មៅ។ លោក​​ Masahiro Mikami បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ។ ទាក់ទងទៅនឹងវិស័យការពារជាតិ លោក​​ Masahiro Mikami បានជម្រាបជូនសម្តេចតេ​ជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។ ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាព...
អង្គភាពរដ្ឋាករទឹកនៃមន្ទីរឧស្សាហកម្មខេត្តស្វាយរៀងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំអោយមានការយល់ច្រឡំក្នុងអំឡុងពេលនៃការចាក់ដីចូលអាងទឹកទន្លេវ៉ៃគោ

អង្គភាពរដ្ឋាករទឹកនៃមន្ទីរឧស្សាហកម្មខេត្តស្វាយរៀងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំអោយមានការយល់ច្រឡំក្នុងអំឡុងពេលនៃការចាក់ដីចូលអាងទឹកទន្លេវ៉ៃគោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង ៖អង្គភាពរដ្ឋាករទឹក នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន​វានុវត្តន៍ខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងអោយបានជ្រាបថា បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង ទើប​តែ​សម្រេចបានប្រមាណ៤៤% ប៉ុណ្ណោះ មិនអាចផ្គត់ផ្គង់តាមតម្រូវការនោះទេដូច្នេះដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង និងតំបន់ជាយក្រុងឲ្យបានគ្រប់គ្រាន់តាមសំណូមពររបស់ប្រជាពលរដ្ឋ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន និងកំពុងអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លេខ៣២៣២ ឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ៖ ការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែម ការពង្រីកបណ្តាញចែកចាយ និងស្ថានីយ៍បូមទឹកឆៅ ១កន្លែង ស្ថិតនៅក្នុងអាងទន្លេវ៉ៃគោ (ស្ថិតនៅខាងជ...
លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សូមផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សូមផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សារទំាងស្រុងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែតមានខ្លឹមសារថា«សូមផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។ កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩ លោកសមរង្ស៊ីធ្លាប់បាននិយាយមើលងាយថាសញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទាអោយលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាងដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។ ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប...
សម្តេច ស ខេង អញ្ជើញ​​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

សម្តេច ស ខេង អញ្ជើញ​​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ​​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០២១នេះ បាន​​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោក​​ វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើរបាយការណ៍ជូនសម្ដេចព្រមទាំងអង្គពិធី អំពីសវតានៃទីតាំង និងការឈានមកសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ក្នុងនោះនៅទីតាំងនេះបានបែងចែកជាបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី មណ្ឌលថែទាំងនិងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី មណ្ឌលសុខភាពបាគូរសាងសង់ដោយក្រសួងសុខាភិបាល មណ្ឌលព្យាបាលនិងស្ដារអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតសម្បទា និងត្រៀមសាងសង់មណ្ឌលស្ដារនីតិសម្បទានជនរងគ្រោះផ្សេងៗ។ លោក​​​រដ្ឋមន្រ្តីបានឱ្យដឹងថា ក្រសួងបានបើកការដ្ឋានសាងសង់មណ្ឌលយុវនីតិសម្បទានេះ កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ...
​​គម្រោង​គាំងមិន​ដំណើរ​ការ«ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ»សុំបញ្ចប់​​កិច្ចសន្យាតែឯង​​ រួច​​ធានាសងសំណងចំនួន 4,25 %ជូនអតិថិជនវិញ​​​​

​​គម្រោង​គាំងមិន​ដំណើរ​ការ«ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ»សុំបញ្ចប់​​កិច្ចសន្យាតែឯង​​ រួច​​ធានាសងសំណងចំនួន 4,25 %ជូនអតិថិជនវិញ​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ llខូ អិលធីឌី រងការចោទពីអតិថិជនខ្លួន​​ថា បាន​​បញ្ចប់កិច្ចសន្យាទិញដីនិងផ្ទះដែលក្រុមហ៊ុនបានលក់ជូនអតិថិជនទាំងបំពានច្បាប់ ហើយ​​ពួកគាត់​បាន​ស្នើ​សុំទៅក្រសួងសេដ្ឋកិច្ច​និងហរិញ្ញវត្ថុ​​​គួរ​ពិនិត្យ​​មើល​ករណី​​បំពានច្បាប់របស់​ក្រុមហ៊ុន​ខាងលើ​នេះ​ផង។​​​ អតិថិជនរបស់ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ ខូ អិលធីឌី មួយ​ចំនួន​កាលពីថ្ងៃទី២៧ខែធ្នូ​ឆ្នាំ២០២១នេះ​ បាន​បញ្ជាក់ប្រាប់សារព័ត៌មាន​ ដេលីខ្មែរ ដោយ​សុំលក្ខណ្ឌមិន​បញ្ចេញឈ្មោះ​​ ដោយ​​លើក​ឡើង​ប្រហាក់​ប្រហែកគ្នា​​ថា ​ក្រុមហ៊ុន បុរី ប៊ូយ៉ុងរបស់​កូរ៉េ​​ ដែល​មាន​​​ទីតាំង​ ស្ថិត​នៅ​ផ្សារ​អ៊ីអន២ ខណ្ឌសែនសុខ រាជ​ធានីភ្នំពេញ​បាន​លក់​គម្រោង​ឲ្យ​​អតិថិជន​​សាងសង់ជាច្រើន​ឆ្នាំហើយ​ មិន​​បញ្ចប់​គម្រោង​ធ្វើ​ឲ្យ​​គម្រោង​គាំងមិន​ដំណើរ​ការ​​រួចសុំបញ្ចប់​​កិច្ចសន្យាតែឯង​​ រួច​​ក្រុមហ៊ុន​​ធា​នាសងសំណងចំនួន 4,25 %នៃតម្លៃទិញលក់ផ្ទះសរុបទៅវិញ​​។ ​អតិថិន​ខា...
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ក.ប.ប. អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ក.ប.ប. អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បាន​​អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានសាខា អនុប្រធានសាខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីទាំងអស់ នៃអគ្គនាយកដ្ឋាន ក.ប.ប. តាមប្រព័ន្ធអនឡាញ (Zoom)។ នៅក្នុងសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២២ របស់អគ្គនាយកដ្ឋាន ក.ប.ប. ជូនអង្គសន្និបាត តាមរយៈវីដេអូ​ឃ្លីបដែលមានរយៈពេលជាងម្...
អគ្គនាយកដ្ឋាន «ក.ប.ប.» រៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១

អគ្គនាយកដ្ឋាន «ក.ប.ប.» រៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅ​ព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋាន ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន អនុប្រធានសាខា។ កិច្ចប្រជុំនាពេលនេះ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើវឌ្ឍនភាពការងារប្រចាំខែរបស់អគ្គនាយកដ្ឋាន និងការរាយការណ៍សង្ខេបរបស់នាយកដ្ឋាន និងសាខា ក.ប.ប. រាជធានី ខេត្ត ដើម្បីស្ដាប់នូវបញ្ហានានាដែលបានកើតមានឡើងក្នុងរយៈពេលអនុវត្តការងារកន្លងមក។ ក្នុងកិច្ចប្រជុំនេះ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការប្រគល់ប្រកាសស្ដីពីការតែងតាំងប្រគល់ភារ​កិច្ច និងសម្រួលភារកិច្ចមន្រ្...