ភ្នំពេញ៖ លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅស្រី បានផ្ញើសារគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
លោករដ្ឋខាធិការបានផ្ញើសារគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ហើយពិធីនេះធ្វើឡើងនៅក្នុងលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ខែធ្នូនេះ។
ការជ្រើសតាំងនេះធ្វើឡើង ក្នុងលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានសម្រេចជា ឯកច្ឆ័ន្ទគាំទ្រ សម្ដេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តីនិងជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។
លោករដ្ឋលេខាធិការបានផ្ញើសារថា សូមគោរពជូនពរ និងអបអរសាទរដោយស្មោះស័្មគ្រ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស...