ឯកឧត្រតម ដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់ចំណេះដឹងចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ភ្នំពេញ: ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រើប្រាស់ចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាល ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាមួយរាជរដ្ឋាភិបាល និងក្រសួង័ត៌មាន ឱ្យកាន់តែសស្រាកសស្រាំ ដើម្បីទប់យ៉ាងណាទប់ស្កាត់ព័ត៌មានក្លែងក្លាយកុំឱ្យកើតមានច្រើននៅក្នុងសង្គម។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយនារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា៖ «ខ្ញុំជឿថាតាមរយៈបងប្អូនអ្នកសារព័ត៌មាន និងមន្ត្រីដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនឹងចែករំលែកចំណេះដឹងដែលទទួលបាននេះដល់ក្រុមការងារ ពីរបៀបទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ តាមរយៈការបណ្តុះបណ្តាលអ្នកសារព័ត៌មានកាន់តែជ្រួតជ្រាតសម្បូរបែប ពីយុទ្ធសាស្ត្រនៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ខ្ញុំលើកទឹក...








