ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បែបបទនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច-បទពិសោធន៍របស់ហ្វីលីពីន»

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បែបបទនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច-បទពិសោធន៍របស់ហ្វីលីពីន»

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មនិងលេខាធិការដ្ឋាននៃ គ.ប.ក. សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ក្រោមការឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ GIZ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញស្តីពី «បែបបទនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច» ចូលរួមចែករំលែកបទពិសោធន៍ និងបណ្តុះបណ្តាលដោយមន្រ្តីជំនាញមកពី PCC។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២-១៥ ខែសីហា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋាន ក.ប.ប. ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. រួមជាមួយលោកអគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីនៃនាយកដ្ឋានកិច្ចការប្រកួតប្រជែងសរុបចំនួន ៤៥រូប។ គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនៃ គឺដើម្បីផ្តល់នូវចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងរបស់ប្រទេសហ្វីលីពីន ជាពិសេសពាក់ព័ន...
ក្រុមហ៊ុនវិរៈប៊ុនថាំ ចុះអនុស្សរណៈនៃការយោគយល់ ត្រៀមប្រមូលទិញនិងនាំចេញស្រូវស្រង៉ែ របស់សហគមន៍កសិកម្មទំនើប

ក្រុមហ៊ុនវិរៈប៊ុនថាំ ចុះអនុស្សរណៈនៃការយោគយល់ ត្រៀមប្រមូលទិញនិងនាំចេញស្រូវស្រង៉ែ របស់សហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី១៤ខែសីហានេះបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនវ៉េត អេហ្គ្រីខលឈ័រ អ៉ីមផត អេន អិចផត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ដើម្បីរៀបចំកិច្ចសន្យាប្រមូលទិញជាមួយសហគមន៍កសិកម្មទំនើប សម្រាប់ធ្វើការនាំចេញស្រូវស្រង៉ែទៅកាន់ទីផ្សារអន្តរជាតិ។ នេះជាមោទនភាពនិងសូមកោតសរសើរអ្នកឧកញ៉ា សួរ វីរៈ ក្នុងការឈានចូលវិស័យកសិកម្ម ដើម្បីប្រមូលទិញស្រូវ និងកសិផលសំខាន់ៗសម្រាប់ការនាំចេញ ដែលនឹងតភ្ជាប់ខ្សែច្រវាក់តម្លៃពីកសិដ្ឋានខ្មែរ ដល់ទីផ្សារអន្តរជាតិ ហើយជួយពង្រឹងវិស័យដ៏សំខាន់នេះ។ ការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន ផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករយើង តាមការធានាទីផ្សារនិងតម្លៃទុកមុន និងការកាត់បន្ថយចំណាយថ្លៃដើម។ ក្រសួង នឹងបន្តជ្រោមជ្រែងការចងក្រងសហគមន៍កសិកម្មទំនើបតាមរយៈជំនួយបច្ចេកទេស ការផ្ដល់ទុនកម្ចីការប្រាក់ទាបការអភិវឌ្ឍន៍ហេដ្ឋ...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ

ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ហេង សួរ និងភរិយា សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងចូលមកដល់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកមានទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការ...
ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ស៊ីធីរ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ស៊ីធីរ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ស៊ីធីរ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងចូលមកដល់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកមានទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញរៀបចំកិច្ចប្រជុំពិភាក្សា “ស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែង ស៊ីសងគ្រប់ប្រភេទ”

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញរៀបចំកិច្ចប្រជុំពិភាក្សា “ស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែង ស៊ីសងគ្រប់ប្រភេទ”

សង្គម និងកម្សាន្ត
ភ្នំពេញ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី១៤ខែសីហាឆ្នាំ២៩២៥នេះ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញរៀបចំ កិច្ចប្រជុំពិភាក្សា “ស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។ កម្មវិធីនេះ ក្រោម ការដឹកនាំនិងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋាន កិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, មន្ទីរ/អង្គភាពជំនាញពាក់ព័ន្ធ, គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌ, ថ្នាក់ដឹ...
គម្រោងថ្មី ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

គម្រោងថ្មី ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥_សភាពអឺរ៉ុប និងអង្គការអុកស្វាម រួមជាមួយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ អង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការសីលកា ប្រកាសជាផ្លូវការស្តីពីការអនុវត្តគម្រោង ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ គម្រោងដែលមាន រយៈពេល៣ឆ្នាំ (ចាប់ពីខែមិថុនា ២០២៥ ដល់ ខែឧសភា ២០២៨) និងផ្តល់មូលនិធិដោយសភាពអឺរ៉ុបចំនួន ៣,៥ លានអឺរ៉ូ នេះមានគោលបំណងពង្រឹងការចូលរួមរបស់ពលរដ្ឋ បង្កើនតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញវត្ថុសាធារណៈ។ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានមានប្រសាសន៍ថា “ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាត្រូវបានយកចិត្តទុកដាក់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស...
អភិបាលខេត្តឧត្ដរមានជ័យ ប្រគល់ម៉ូតូជាអំណោយរបស់សម្ដេច ហោ ណាំហុង ជូនវីរកងទ័ពជួរមុខ

អភិបាលខេត្តឧត្ដរមានជ័យ ប្រគល់ម៉ូតូជាអំណោយរបស់សម្ដេច ហោ ណាំហុង ជូនវីរកងទ័ពជួរមុខ

សង្គម និងកម្សាន្ត
ខេត្តឧត្ដរមានជ័យ:នាព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាម៉ូតូចំនួន ៨គ្រឿង ជូនដល់កងទ័ពជួរមុខ ប្រចាំទិសទី៣ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។ អំណោយម៉ូតូទាំង ៨ គ្រឿងនេះ គឺជាការឧបត្ថម្ភដ៏សប្បុរសរបស់ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលះបង់របស់កងទ័ព។ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងបានថ្លែងនូវការកោតសរសើរ ព្រមទាំងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខជូន...
ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ កំពង់ផែស្វយ័តក្រុ ព្រះសីហនុសូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដ៏ មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ កំពង់ផែស្វយ័តក្រុ ព្រះសីហនុសូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដ៏ មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

សង្គម និងកម្សាន្ត
ក្រុងព្រះសីហនុ៖ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ (កសស) និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ព្រមទាំងភរិយា សូមគោរពអនុញ្ញាតសម្តែងនូវសេចក្តី សោមនស្សរីករាយ និងគោរពអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងឱកាសដ៏ មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងឈានមកដល់នាថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលកន្លងមកនិងបច្ចុប្បន្ន សម្តេច បានធ្វើពលិកម្មទាំង កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ រួមចំណែកកសាងនូវគ្រឹះសន្តិភាព ស្ថិរភាព និងឯកភាពជាតិ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ មានការរីកចម្រើនជឿនលឿនលើគ...
ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា និងស្វាមី ចូលរួមឧបត្ថម្ភថវិកា ១,០០០ដុល្លារ ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា និងស្វាមី ចូលរួមឧបត្ថម្ភថវិកា ១,០០០ដុល្លារ ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា សមាជិកសមាគមឧកញ៉ាកម្ពុជា និងស្វាមី បានប្រកាសឧបត្ថម្ភថវិកា ១,០០០ដុល្លារ តាមរយៈសមាគមឧកញ៉ាកម្ពុជា ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា និងស្វាមី គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្ស...
ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វិទ្យាល័យ ហ៊ុន សែន រ៉ូតាខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះបានក្រើនរំឭកដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងតែត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ គឺត្រូវខិតខំកសាងសមត្ថភាព និងជំនាញឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងជាតិជាមួយរាជរដ្ឋាភិបាល។ ក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល លោក លាភ សុខមាន នាយកវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្តាល នាយករងសាលាស្រុក ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ដែលមានអ្នកចូលរួមសរុបចំនួន៤១៥នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការប្រឹងប្រែងរបស់ប្អូនៗនៅថ្ងៃនេះ គឺបង្ហាញពីអនាគតដ៏ភ្លឺស្វាងទៅថ្ងៃខាងមុខ ជាពិសេសអូនៗ និងក្មួយៗ ត្រូវ...