ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំសូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសចម្រើនជន្មាយុដ៏ជ័យមង្គលរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥នេះ
ភ្នំពេញ: ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំសូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសចម្រើនជន្មាយុដ៏ជ័យមង្គលរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥នេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការងាររៀបចំកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងការងារជំរុញផលិតភាពរបស់កម្ពុជា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែ ប្រសើរឡើង ...







