ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព កិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព។ រមណភាពរបស់ កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លំាងបំផុតនោះទេ តែជាការបាត់បង់នូវ ធនាធានមនុស្សដ៏គម្រូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះ បង់កម្លំាងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំក្លាចនឿយហត់ជារៀងរហូតមក។ កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទទួលមរណភាព នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២ ១អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ កិត្តិនីតិកោស លបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួល មរណភាព កាលពីថ្ងៃសុក្រ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០ ២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងពីការមរណភាពរបស់ លោកបណ្ឌិត ញិល នាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ កិត្តិនីតិ កោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ...
សាររំលែកទុក្ខរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត  ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

សាររំលែកទុក្ខរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាររំលែកទុក្ខរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនឯកឧត្តម ងួន សុជាតិ ឯកឧត្តម ងួន រាសី លោកជំទាវ ងួន សុគន្ធី និងលោក ងួន រស្មី សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលត្រូវជាឪពុកបង្កើត។ ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជាដែលកន្លងមក ឯកឧត្តមបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ឌួង វិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕...
បុគ្គលិកខ្លះនៃទូរទស្សន៍របស់ឧកញ៉ា គិត ម៉េង សុខចិត្តទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុន ឯខ្លះទៀតសុំឈប់ ព្រោះឆ្អែតចិត្តពេក

បុគ្គលិកខ្លះនៃទូរទស្សន៍របស់ឧកញ៉ា គិត ម៉េង សុខចិត្តទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុន ឯខ្លះទៀតសុំឈប់ ព្រោះឆ្អែតចិត្តពេក

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីភាគីក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង មិនព្រមទទួលការស្នើជួបរបស់មេធាវីសហជីពការងារ តំណាងឲ្យអតីតបុគ្គលិកចំនួនប្រាំបួននាក់ ដែលបានទៅពឹងពាក់ឲ្យយជួយដោះស្រាយវិវាទអំពីការគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្រោយក្រុមហ៊ុនបញ្ឈប់ពីការងារ មានអ្នកមួយចំនួនហួសចិត្ត និងសុខចិត្តព្រោះមានវិបត្តិហិរញ្ញវត្ថុគ្រួសារ។ អតីតបុគ្គលិក បានលើកឡើងទៀតថា ដោយសារការតវ៉ាត្រូវអូសបន្លាយពេលយូរផង ព្រោះក្រុមហ៊ុនមិនយល់ព្រម ក៏សុខចិត្តចុះហត្ថលេខាតាមការបញ្ចប់កិច្ចសន្យាការងារ និងទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុនគិតឲ្យ រីឯបុគ្គលិកខ្លះ ដែលកំពុងបំពេញការងារក៏បានដាក់ពាក្យសូមឈប់ព្រោះសំពាធការងារផងដែរ។ សម្រាប់ការបដិសេធមិនព្រមជួបមេធាវីសហជីពការងារតំណាងឲ្យអតីតបុគ្គលិក កាលពីដើមសប្តាហ៍នេះ ភាគីក្រុមមិនប្រាប់ហេតុផលទេ ខណៈមុនការសុំជួបចរចាររបស់មេធាវី ភាគីក្រុមហ៊ុនបានចេញសេចក្ដីបំភ្លឺមួយ ដោយនៅក្នុងខ្លឹមសារខាងក្រោមនៃលិខិ...
ស្ត្រីម្នាក់ប្ដឹងឧកញ៉ា នួន អក ឲ្យលោក ម៉ៅ ធនិន ជួយរកយុត្តិធម៌ករណីឆបោកប្រាក់ជាងមួយម៉ឺនដុល្លារ បង់ថ្លៃដីខ្យល់ នៅខេត្តកំពត 

ស្ត្រីម្នាក់ប្ដឹងឧកញ៉ា នួន អក ឲ្យលោក ម៉ៅ ធនិន ជួយរកយុត្តិធម៌ករណីឆបោកប្រាក់ជាងមួយម៉ឺនដុល្លារ បង់ថ្លៃដីខ្យល់ នៅខេត្តកំពត 

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ស្ត្រីម្នាក់ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដាក់ពាក្យបណ្តឹងយជូនលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីសុំជួយរកយុត្តិធម៌ ករណីលោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ឆបោកប្រាក់អស់ជាមួយម៉ឺនដុល្លារ ក្នុងកិច្ចព្រមព្រៀងទិញ-លក់ដី។ យោងតាមពាក្យបណ្ដឹងបានឲ្យដឹងថា ស្ត្រីបាញ់បោកឈ្មោះ ឡុង សុភ័ក្រ្ត អាយុ៣៧ឆ្នាំ បានអះអាងក្នុងពាក្យបណ្តឹងនេះថា លោកឧកញ៉ា នួន អក បានឆបោកប្រាក់របស់ខ្លួនចំនួន១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍មួួយកន្លែង មានគម្រោងឈ្មោះថា ឌឺសាគូរ៉ាផាក ឡេន ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។ ពាក្យបណ្ដឹងបានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខ្លួនបានសម្រេចចិត្តទិញ (មើលតែលើក្រដាសនៅការិយាល័យលក់នៅក្រុងភ្នំពេញ) ដីមួយកន្លែង ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ពីក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា នួន អក ស្ថិតក្នុងគម្រោងឈ្មោះថា ឌីសាគូរ៉ាផាក ឡេន គឺដីឡូតិ៍លេខF...
ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង៧តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំពិធីដុតកម្ទេចចោល

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង៧តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំពិធីដុតកម្ទេចចោល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តពោធិ៍សាត់)៖មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តពោធិ៍សាត់ បានរៀបចំពិធីកម្ទេចចោលទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន ៧ ២០០ គីទ្បូក្រាម ដែលបានដកហូតពីទីផ្សារ តាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការធានាឱ្យបាននូវការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណពហុកីទ្បាដ្ឋានខេត្តពោ ធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្រី ឈុន សេរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកអ...
អ្នកឧកញ៉ា គិត ម៉េង ប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន បាន​​ដឹកនាំកិច្ចប្រជុំ​​ជាមួយនិងសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

អ្នកឧកញ៉ា គិត ម៉េង ប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន បាន​​ដឹកនាំកិច្ចប្រជុំ​​ជាមួយនិងសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំសំណេះសំណាលរវាងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន ជាមួយនិងសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ធ្វើ​ឡើងកាលពី​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អ្នកសម្របសម្រួលផ្នែកឯកជន និងវត្តមាន សហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និងសហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជនផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីឲ្យសហប្រធានក្រុមការងារផ្នែកឯកជនទាំងអស់ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលសកម្មភាពរបស់ក្រុមការងាររបស់ខ្លួន និងមានបទបង្ហាញសង្ខេបអំពីវឌ្ឍនភាព និងទិសដៅសកម...
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោក ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ  ចំពោះមរណភាពរបស់ ឯកកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោក ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ចំពោះមរណភាពរបស់ ឯកកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកជំទាវជំទាវ ចំពោះមរណភាពរបស់ ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា។
ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំពន្លាជាតិចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូអនឡាញ

ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំពន្លាជាតិចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូអនឡាញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក​​ ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូពាណិជ្ជ​កម្មកម្ពុជាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ ក្នុងពិធីសម្ពោធ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៤ (The 4th China International Import Expo) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ (Hongqiao International Economic Forum)” ដែលរៀបចំឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។ ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតពិភពលោកនេះ បានបើកសម្ពោធដោយមានការថ្លែងសុន្ទរកថា ដោយលោក​​ ស៊ី ជីនពីង ប្រធានាធិបតីនៃសា​ធារណរដ្ឋប្រជាមានិតចិន ប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្តង់ ប្រធានាធិបតីនៃសាធារណរដ្ឋហ្សាំប៊ៀ នា​យករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ អគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) អគ្គលេខាធិការនៃអង្គការ ...
កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាបានទទួលមរណៈភាពហើយ​​នៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា

កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាបានទទួលមរណៈភាពហើយ​​នៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណៈភាពនៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០​។ ២១។ ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជាដែលកន្លងមកធ្លាប់​បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។...