ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១៨ នាក់ , រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៣៩នាក់, ជាសះស្បើយ៥៣០នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៣៩នាក់, អ្នកជំងឺចំនួន ៥៣០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៨នាក់។
សុន្ទរកថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី(២៥ ខែកញ្ញា ឆ្នាំ២០២១ )
សុន្ទរកថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី(២៥ ខែកញ្ញា ឆ្នាំ២០២១ )
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅតាមវត្តអារ៉ាមក្នុង ឱកាសកាន់បិណ្ឌរយៈពេលប៉ុន្មានថ្ងៃនេះ។
ថ្ងៃទី២៥ កញ្ញា ២០២១
(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១
(ភ្នំពេញ)៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧៨,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងនិវត្តន៍ពីប្រទេសចិន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះបានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះរាជសកម្មភាពពិនិត្យព្រះរាជសុខភាព។
សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌៖ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់លោកអ្នក» ដែលបានសហការរៀបចំជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងរៀបចំឡើងដោយផ្ទាល់ (ចំនួនមានកំណត់) និងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងចែករំលែកក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញសម្រាប់អាស៊ាន ដែលបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ការអនុវត្តធុរកិច្ចដោយត្រឹមត្រូវ នៅក្នុងបរិយាកាសពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងវិវត្ត។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ហ្វ្រាង យ៉ាត់ខឺ (Frank Jattke) ប្រធានក្...
ក្រសួងពាណិជ្ជកម្មរៀបចំពិព័រណ៍ “INDIA ELECTRICITY EXPO 2021” របស់ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់សហគ្រាស ផលិតករ សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍ “INDIA ELECTRICITY EXPO 2021” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ ៣០ ខែកញ្ញា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអនឡាញ។
ការរៀបចំពិព័រណ៍ខាងលើ ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យគ្រឿងអគ្គិសនី ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ (ចូលរួមតាមរយៈប្រព័ន្ធអនទ្បាញ)។ ដំណឹងនេះចាត់ទុកជាការអញ្ជើញ ឧកញ៉ា លោក លោកស្រី និងសាធារណជនទូទៅដែលមានការចាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមតាមរយៈតំណ https://eepcvirtualexpo.com/visitor/ovex visitor registration form/MjA ដោយឥតគិតថ្លៃ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្...



