កម្ពុជាសិក្សាបទពិសោធពីអាល្លឺម៉ង់លើការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL)
(ទីក្រុងហ្វ្រេងហ្វឺត)៖ បន្ទាប់ពីបានចូលរួមវេទិកាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ស្តីពីការពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានបន្តដឹកនាំប្រតិភូកម្ពុជាទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាទីក្រុងហ្វ្រេងហ្វឺត (Frankfurt ) ប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងស្វែងយល់និងដកស្រង់យកបទពិសោធលើការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជាពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាលដែលរួមបញ្ចូលគ្នារវាងការសិក្សាទ្រឹស្តីនៅសាលាជាមួយការអនុវត្តការងារជាក់ស្តែងនៅកន្លែងការងារ។
នៅក្នុងឱកាសនោះ ប្រតិភូបានជួបពិភាក្សាការងារជាមួយលោក ថស៍ស្ទីន ហ្សាវហ្វឺ ហ្គាមបល (Thorsten Schafer Gumbel) ប្រធានក្រុមប្រឹក្សាភិបាលនៃទ...








