កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចេញសារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦៦ឆ្នាំចូល ៦៧ឆ្នាំ
ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦៦ឆ្នាំចូល ៦៧ឆ្នាំ ដែលនឹងឈានមកដល់ នៅ ថ្ងៃពុធទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមអបអរសាទរដឹកក់ក្តៅ និងគោរពជូនពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញា ញាណវាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព សេរីភាព និងភាពសម្បូរ សប្បាយរុងរឿងជាយូរអង្វែងដល់ប្រជាជាតិទាំងមូល។
ក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពដ៏ស្មោះចំពោះ ឯកឧត្តម សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលកន្លងមកនិងបច្ចុប្បន្ន ឯកឧត្តម បានខិតខំប្រឹងប្រែងយកអ...








