ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តម លូ គឹមឈន់  អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងស្វែងយល់អំពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍ របស់ កសស។ Sihanoukville Autonomous Port (PAS) : At 10 AM on Wednesday, 29th October 2025, at the venue of PAS Meeting Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, welcomed a delegation visit of the Council for the Development of Cambodia (CDC), in purpose to learn about PAS’s potentials, operations, ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ  ក្នុងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីខួបលើកទី២១នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្ដិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីខួបលើកទី ២១ (២៩ តុលា ២០០៤-២៩ តុលា ២០២៥) នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្ដិ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគ្រងជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស។ ទូលព្រះបង្គំជាខ្ញុំ កៅ ថាច សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនា និងចូលរួមថ្វាយព្រះរាជសព្ទសាធុការពរជ័...
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី និងភរិយា ព្រមទាំងមន្ត្រីការទូត សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥, ទូលព្រះបង្គំជាខ្ញុំ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី និងភរិយា ព្រមទាំងមន្ត្រីការទូត សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនា និងចូលរួមថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីមហាមង្គល ប្រកបដោយកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យបំពេញ ព្រះរាជសកម្មភាព ប្រកបដោយព្រះគុណធម៌ ព្រះមន...
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មនិងការិយាល័យការបរទេស កំមិនវ៉ែល (Commonwealth)  និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ស្តីពី «ការលើកកម្ពស់សុវត្ថិភាពផលិតផល និងកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ) ៖នាព្រឹកថ្ងៃច័ន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងលោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូត ចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាតំណាងហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «ការលើកកម្ពស់សុវត្ថិភាពផលិតផល និងកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា» ។ កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. និងតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋាន ក.ប.ប. និងការិយាល័យសុវត្ថិភាពនិងស្ដង់ដាផលិតផល (OPSS) លើការលើកកម្ពស់សុវត្ថិភាពផលិតផល កិច្ចការពារអ្នកប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធទីផ្សារដែលមា...
លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានិងលោកជំទាវ ចេញត្តិគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ក្នុងការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ»

(ភ្នំពេញ)៖ លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានិងលោកជំទាវ ចេញត្តិគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ក្នុងការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី។ នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ សូមចូលរួមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម...
ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំនិងលោកជំទាវ ចេញត្តិគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ក្នុងការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ»

(ភ្នំពេញ)៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំនិងលោកជំទាវ ចេញត្តិគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ក្នុងការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី។ នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ សូមចូលរួមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ...
ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ ចេញសារលិខិតជូនពរ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ក្នុងការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ»

ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ ចេញសារលិខិតជូនពរ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ក្នុងការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសសចេញត្តិគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ក្នុងការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី។ នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ សូមចូលរួមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្រោមការដឹកនាំរបស់ សម្តេច...
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង លោក ចាន់ ពេជ្រ បានចូលរួមក្នុងកិច្ចប្រជុំ ឭជាមួយក្រុមការងារនៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូច នៃធនាគារអភិវឌ្ឍន៍អាស៊ី

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង លោក ចាន់ ពេជ្រ បានចូលរួមក្នុងកិច្ចប្រជុំ ឭជាមួយក្រុមការងារនៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូច នៃធនាគារអភិវឌ្ឍន៍អាស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង លោក ចាន់ ពេជ្រ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នាព្រឹក ថ្ងៃអង្គារថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះបានចូលរួមក្នុងកិច្ចប្រជុំ ជាមួយក្រុមការងារនៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូច នៃធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាអំពីផលិតផលហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យផ្នែកហិរញ្ញវត្ថុក្នុងវិស័យកសិកម្ម និងបញ្ហាប្រឈមនានា។ គូសបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូចនៃធនាគារអភិវឌ្ឍន៍អាស៊ី មានគោលបំណងក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលសហគមន៍កសិកម្មត្រូវប្រឈមមុខ ដូចជា ផលិតភាពកសិកម្មទាប ការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារដែលមានកម្រិតផងដែរ។ Working Discussion with Asian Development Bank On Tuesday morning of 28 October, 2025, at the Cambodia Rice Federation, Oknha Lay Chhun...
ឯកឧត្តមបណ្ឌិត កៅ ថាច ចេញញត្ដិគាំទ្រនិងអបអរសាទរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចុះហត្ថលេខាលើ  សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពគូឡាឡាំពួ

ឯកឧត្តមបណ្ឌិត កៅ ថាច ចេញញត្ដិគាំទ្រនិងអបអរសាទរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពគូឡាឡាំពួ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ ចេញញត្ដិគាំទ្រនិងអបអរសាទរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពគូឡាឡាំពួប្រទេសម៉ាឡេស៊ី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ យើងខ្ញុំទាំងអស់គ្នាជឿជាក់ថា នេះជាជំហានវិជ្ជមានដ៏សំខាន់ ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជា តំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្តែងការអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងតួនាទី ស្គាល់របស់ ឯកឧត្តម អ...
ឯកឧត្តម ហាំង តុលា ប្រធានក្រុមការងារប្រទេសជប៉ុន បានចេញសារលិខិតអបអរសាទរសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ

ឯកឧត្តម ហាំង តុលា ប្រធានក្រុមការងារប្រទេសជប៉ុន បានចេញសារលិខិតអបអរសាទរសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម ហាំង តុលា ប្រធានក្រុមការងារប្រទេសជប៉ុន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារប្រទេសជប៉ុននៃក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានតាមដានដោយយកចិត្ត ទុកដាក់នូវដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រហូតបានឈានដល់ ការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ យើងខ្ញុំទាំងអស់គ្នាជឿជាក់ថា នេះជាជំហានវិជ្ជមានដ៏សំខាន់ ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជា តំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្តែងការអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្...