ឯកឧត្តម ហាំង តុលា ប្រធានក្រុមការងារប្រទេសជប៉ុន បានចេញសារលិខិតអបអរសាទរសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ
ភ្នំពេញ៖ ឯកឧត្តម ហាំង តុលា ប្រធានក្រុមការងារប្រទេសជប៉ុន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារប្រទេសជប៉ុននៃក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានតាមដានដោយយកចិត្ត ទុកដាក់នូវដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រហូតបានឈានដល់ ការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
យើងខ្ញុំទាំងអស់គ្នាជឿជាក់ថា នេះជាជំហានវិជ្ជមានដ៏សំខាន់ ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជា តំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្តែងការអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្...








