ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អ្នកឧកញ៉ា ហេង ឡុង ចូលរួមឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (១មុឺនដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

អ្នកឧកញ៉ា ហេង ឡុង ចូលរួមឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (១មុឺនដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានប្រកាសឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (១មុឺនដុល្លារ) តាមរយៈសមាគមឧកញ៉ាកម្ពុជា ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា និងក្រុមគ្រួសារ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្...
ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា

ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (កសស) និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំង ប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពាន និង ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ ព្រមជាមួយនឹងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា ដែលនេ...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុង វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី២

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុង វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី២

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុង វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី២ ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០២៥ កម្មវិធីនេះគឺ ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. គ្រូឧទ្ទេសប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងលោក/លោកស្រីជាបុគ្គលិកពិសេសកាស៊ីណូ សរុបចំនួនប្រមាណ ៦០ រូប។...
ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យចុះពិនិត្យជនភៀសសឹកជាង១៤០០គ្រួរសា ស្នាក់នៅស្រុកអូជ្រៅ

ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យចុះពិនិត្យជនភៀសសឹកជាង១៤០០គ្រួរសា ស្នាក់នៅស្រុកអូជ្រៅ

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំសហការីអញ្ជើញចុះពិនិត្យជនភៀសសឹកជាង១៤០០គ្រួរសា ស្នាក់នៅស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសនោះ ឯកឧត្តម តាន់ ផាន់ណារ៉ា ក៏បានផ្តល់សំភារៈបន្តិចបន្តួចជូនដល់បងបងសមត្ថកិច្ចដែលបានជ្រុមជ្រែងជួយការងារសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងសកម្ម។ ដោយឡែកកាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារ ចុះពិនិត្យទីតាំងនិងសួរសុខទុក្ខប្រជាពលរដ្ឋនិងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាព ព្រមទាំងចូលរួមពិធីប្រគល់-ទទួលសម្ភារ:និងបរិក្ខារគាំទ្រពីឯកឧត្តម អ៊ុំ រាត្រី ប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនប្រជាពលរដ្ឋនិងគ្រួសារកងទ័ពតាមបណ្តាភូមិ ឃុំជាប់ព្រំដែនដែលបានជម្លៀសមកទីទួលសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកអូរជ្រៅ ខេត្តបន្ទាយមាន...
Morning Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

Morning Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

សង្គម និងកម្សាន្ត
Morning Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand 29th July 2025. Key Interventions by H.E. LTG. Maly Socheata, Ministry of National Defense Spokesperson: 1.An immediate and unconditional ceasefire came into effect at 24:00 hrs. (local time) on 28th July 2025. This marks a crucial first step toward de-escalation and the restoration of peace and security. As a positive outcome, no exchange of fire has been reported across all military regions—reflecting the strong commitment of both countries' leadership to firmly uphold the ceasefire. 2.To ensure the effective [implementation of the ceasefire agreement], both sides must strictly adhere to the following conditions a.Cease all firing b.No ...
ឧកញ៉ា ហុង ឆេងឈុន នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ

ឧកញ៉ា ហុង ឆេងឈុន នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប និងជាប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ។ តាមរយៈបណ្តាញសង្គម លោកឧកញ៉ា ហុង ឆេងឈុន បានគូសបញ្ជាក់ កាលពីព្រលប់ថ្ងៃទី២៨ ខែកក្កដា បែបនេះថា៖ “រសៀលនេះ ឆ្លើយតបទៅតាមតម្រូវការចាំបាច់ ខ្ញុំបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន យកទៅជូនដល់យុវជនយុវនារី ដែលរងរបួសចំនួនជាង ១០០ នាក់”។ លោកឧកញ៉ាប្រធានក្រុមហ៊ុន ឈុនស៊ីង គ្រុប បានឱ្យដឹងទៀតថា ក្នុងឱកាសនោះដែរ លោកបានចូលរួមក្នុងការឧបត្ថម្ភសម្រាប់ធ្វើម្ហូប បង្គន់ចំនួន១០ និងកន្លែងងូតទឹកចំនួន១០ និងគ្រឿងប្រើប្រាស់មួយចំនួនទៀតស្មើនឹងទឹកប្រាក់សរុប ៤០,០០០,០០០រៀល ដល់បងប្អូនជនភៀសខ្លួន។ សូមជម្រាបថា កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឧកញ៉ា ហុង ឆេងឈុន ស...
ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព លោកឧត្តមសេនីយ៍ឯក ដួង សំនៀង

ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព លោកឧត្តមសេនីយ៍ឯក ដួង សំនៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលជាវីរកងទ័ពបានពលីជីវិតក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់ថៃ។ មរណភាពរបស់លោកឧត្តមសេនីយ៍ឯក ដួង សំនៀង គឺជាការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់វីរកងទ័ពស្នេហាជាតិដ៏អង់អាចក្លាហាន ដែលបានលះបង់ធ្វើពលិកម្មសព្វបែបយ៉ាងប្រកបដោយឆន្ទៈមនសិការមោះមុត ការពារអធិបតេយ្យភាព បូរណភាពដែនដី ដើម្បីធានាថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ ក្នុងសមរភូមិមុខរហូតដល់ថ្ងៃអវសាននៃជីវិត។ ជាថ្មីម្ដងទៀត ឯកឧត្តម ហេង សួរ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ឯក ដួង សំនៀង សូមឆាប់បានយោនយ...
ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ លានរៀល ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ លានរៀល ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ លានរៀល ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ កងទ័ពជួរមុខ ដែល កំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យ ជាតិ និងឧបត្ថម្ភដល់ជនភៀសសឹកដែលកំពុងត្រូវការជំនួយជាចាំបាច់។ ការឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាច និងបញ្ជាក់នូវស្មារតី “ខ្មែរស្រលាញ់ខ្មែរ” ដែលជាប្រភពនៃភាពរឹងមាំក្នុងសង្គមជាតិយើង និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ បងប្អូនកងទ័ព គឺជាបងប្អូនខ្មែររួមជាតិដែលបានលះបង់សុភមង្គលក្នុងជីវិតគ្រួសារ និងការសប្បាយផ្ទាល់ខ្លួន ដោយសុខចិត្តចាកឆ្ងាយពីមនុស្សជាទីស្រលាញ់ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាព ជាតិមាតុភូមិ និងសុខសុវត្ថិភាព សន្តិភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀតការឧបត្ថម្ភនេះរបស់ ឯកឧត្តម នង វាសនា ជាការឆ្លើយតបជាមួយគ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃលើពិភពលោកការពារសិទ្ធិពលករខ្មែរខណៈកំណើននៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃលើពិភពលោកការពារសិទ្ធិពលករខ្មែរខណៈកំណើននៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតចំហរជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។ ក្នុងលិខិតចំហរដែលចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះការកើនឡើងនៃករណីអំពើហឹង្សា និងការគំរាមកំហែងលើកម្មករចំណាកស្រុកនៅប្រទេសថៃ ដែលបានប្រព្រឹត្តឡើងថ្មីៗនេះដោយក្រុមជ្រុលនិយមថៃ សបញ្ជាក់តាមវីដេអូចាក់ផ្សាយអំពីហេតុការណ៍ច្រើនករណី អំពីការវាយប្រហារនិងធ្វើទុក្ខបុកម្និញបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ដែល ជនរងគ្រោះភាគច្រើនគឺជាពលករខ្មែរ។ តាមរយៈលិខិតដដែលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ម៉ាក និងអ្នកទិញទាំ...
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សេចក្តីថ្លែងការណ៍របស់ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែនក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ។...