ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក ហេង សួរ ដឹកនាំកិច្ចប្រជុំពីសកម្មភាពការងារយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណកូរ៉េ ជប៉ុន និងម៉ាឡេស៊ី

លោក ហេង សួរ ដឹកនាំកិច្ចប្រជុំពីសកម្មភាពការងារយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណកូរ៉េ ជប៉ុន និងម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
7លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណកូរ៉េ ជប៉ុន និងម៉ាឡេស៊ី (KOJAMA) បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារទទួលបន្ទុកនៅតាមតំបន់ នៃសមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សនៅប្រទេសជប៉ុន ក្រុមការងារនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងសិស្ស និស្សិត តាមរយៈប្រព័ន្ធវីដេអូ Zoom។ លោក ហេង សួរ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំនេះគឺសំខាន់លើកឡើងពីផែនការសកម្មភាពការងារ និងបានលើកឡើងពីចំណុចខ្លាំង និងបញ្ហាប្រឈមមួយចំនួនក្នុងការរក្សាទំនាក់ទំនងជាមួយសមាជិកបក្សចាស់ និងចងក្រងកសា ងសមជិកថ្មី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩។...
លោក សយ សុភាព សម្តែងការសោកស្តាយនូវការប្រមាថដ៏ធ្ងន់ធ្ងរបំផុតពីទណ្ឌិត សម រង្ស៊ី ចំពោះអង្គព្រះ មហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិង រដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន

លោក សយ សុភាព សម្តែងការសោកស្តាយនូវការប្រមាថដ៏ធ្ងន់ធ្ងរបំផុតពីទណ្ឌិត សម រង្ស៊ី ចំពោះអង្គព្រះ មហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិង រដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
យោងតាម លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌ ដើមអម្ពិលបានសរសេរលិខិតចំហរទៅទណ្ឌិត សម រង្ស៊ី ដោយលោកលើឡើងក្នុងហ្វេសប៊ុកលោកថា ជូន លោក សម រង្ស៊ី (ទណ្ឌិត សម រង្សុី) ខ្ញុំគិតថា លោក សម រង្ស៊ី ប្រហែលជានៅចាំខ្ញុំបាន ពីព្រោះខ្ញុំជាអ្នកកាសែត ដែលតែងតែសួរលោកស្ទើរគ្រប់ទីកន្លែង ជាពិសេស គឺជា អ្នករត់សំបុត្ររបស់លោក ជូន រដ្ឋបុរសសន្តិភាព សម្តេចតេ ជោ ហ៊ុនសែន នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០ ០៦ ដោយបញ្ចប់ការនិរទេស ពីបារាំង មកកាន់កម្ពុជានិង កិច្ចការ បន្តបន្ទាប់ផ្សេងទៀត ដូចជាការវិលត្រឡប់ចូលស្រុករបស់លោក ១ខែ មុនការបោះឆ្នោត នៅ ខែកក្តដា ឆ្នាំ២០១៣។ លោកបានថ្លែងថា" ខ្ញុំពិតជា មហាសោកស្តាយ នូវការប្រមាថ ដ៏ធ្ងន់ធ្ងរបំផុត ចំពោះអង្គព្រះ មហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និង រដ្ឋបុរស សន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោក បានប្រៀបធៀបទៅនឹងស្តេច ព្រមទាំង នាយករដ្ឋមន្ត្រី អ៊ីតាលី ក្នុងសម័យកាលសង្គ្រាមលោកលើកទ...
ប៉ូលីសជប៉ុនបានចាប់ខ្លួនមេខ្យល់២នាក់ ដោយសង្ស័យថា បានជួលជនបរទេសអោយធ្វើការដោយខុសច្បាប់ 

ប៉ូលីសជប៉ុនបានចាប់ខ្លួនមេខ្យល់២នាក់ ដោយសង្ស័យថា បានជួលជនបរទេសអោយធ្វើការដោយខុសច្បាប់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប៉ូលីសជប៉ុនបានចាប់ខ្លួនមេខ្យល់២នាក់ ដោយសង្ស័យថា បានជួលជនបរទេសអោយធ្វើការដោយខុសច្បាប់ និងកំពុងស្វែងរកចាប់ខ្លួនប៉ាក់ពួកជាបន្ត។ មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភច្បាប់អន្តោប្រវេសន៍និងជនភៀសខ្លួន (ការសម្របសម្រួលការងារខុសច្បាប់) ដែលមានឈ្មោះ ស៊ឺន យុកុ (អាយុ ៤២ ឆ្នាំ) ជាមន្រ្តីនៃស្ថាប័នគាំទ្រ ជនបរទេស និង ស្វាមីនាង ឈ្មោះ ស៊ុន សាន អាយុ ៤០ឆ្នាំជាបុគ្គលិកស្ថាប័នគាំទ្រជនបរទេស ។ យោងតាមប៉ូលីសបានអោយដឹងថាពួកគេទាំង ២ នាក់ ត្រូវបានសង្ស័យថា បានជួលជនជាតិខ្មែរចំនួន ៣ នាក់ដោយខុសច្បាប់ ដែលជាសិក្ខាកាមបណ្តុះបណ្តាលផ្នែកបច្ចេកទេសអោយទៅធ្វើការនៅក្រុមហ៊ុនដែលធ្វើអាជីវកម្មសំអាត ចន្លោះខែធ្នូឆ្នាំ ២០១៨ ដល់ខែតុលាឆ្នាំ ២០១៩ ដោយគ្មានការអនុញ្ញាត។ ប៉ូលីសមិនបានបង្ហើបពីការ យល់ព្រមសារភាពទទួលទោស របស់គេទាំងពីរនៅឡើយទេ។មាានកាារសង្ស័យថា ជនសង្ស័យទាំងពីរបានទទួលសំណូក។ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងលំអិតបន្ថែម ព្រ...
វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac Vaccine)បញ្ជារទិញពីប្រទេសចិនចំនួន១លានដូសទៀតបានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac Vaccine)បញ្ជារទិញពីប្រទេសចិនចំនួន១លានដូសទៀតបានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិននៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ ដោយឡែកនៅថ្ងៃទី២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១លានដូ សទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។ វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។ គិតពីថ្ងៃទី១០ ខែកុម្ភៈ២០២១ ដល់ត្រឹមថ្ងៃទី២៥ ខែមិថ...
លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា ប្រកាសរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន

លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា ប្រកាសរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា បច្ចុប្បន្នរស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែមិថុនានេះ បានប្រកាសស្វែងរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន ខណ:កាលពីឆ្នាំ២ ០១១ លោកបានប្តូរទីតាំងផ្ទះចាស់ដែលជាផ្ទះជួលនៅផ្សារអូឬស្សី រាជធានីភ្នំពេញទៅរស់នៅស្ទឹងមានជ័យវិញ។ លោក ទិត្យ សំបូរ ជាម្ចាស់កម្មសិទ្ធផ្ទះនោះបានលើកឡើងថា លោកមានការសោកស្តាយណាស់ ចំពោះការបាត់បណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុនេះ ហើយនៅសល់តែឯកសារថតចម្លង មិនដឹងថា ច្បាប់ដើមនោះរុះបាត់នៅកន្លែងណានោះទេ កាលពីចន្លោះឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២១នេះ ។ លោកបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០០៤ ខាងមន្ទីសុរិយោដីក្រុង បានរៀបចំធ្វើប្លង់កម្មសិទ្ធអចលនវត្ថុទម្រង់ថ្មី(ប្លង់អាល់ម៉ាត)ជូនពលរដ្ឋ និងរូបលោកផង ដោយឲ្យថតចម្លងប្លង់កម្មសិទ្ធកាន់កាប់នោះ ទៅប្រគល់ឲ្យខាងមន្ទីសុរិយោដី រួចរក្សាទុកច្បាប់ដើមវិញដដែល ដើម្បីបានប្លង់គំរូថ...
លោក សយ សុភាព អ្នកកាសែតចាស់វស្សាបានចម្អកថា កុំដេកសុបិន្តថាពួកបរទេសបែបនេះស្រលាញ់ខ្មែរឱ្យសោះ

លោក សយ សុភាព អ្នកកាសែតចាស់វស្សាបានចម្អកថា កុំដេកសុបិន្តថាពួកបរទេសបែបនេះស្រលាញ់ខ្មែរឱ្យសោះ

សង្គម និងកម្សាន្ត
លោក សយ សុភាព អ្នកាសែតចាស់វស្សានៅកម្ពុជាបានចម្អកទៅក្រុមមេអង្គការមាតាធម្មជាតិលើផេកហ្វេសប៊ុកលោកថា កុំដេកសុបិន្តថា ពួកបរទេសបែបនេះស្រលាញ់ខ្មែរឱ្យសោះ ត្រូវយល់ឱ្យដល់ទីជម្រៅហេតុអ្វីគេចាត់តាំងអាឡិចចេះខ្មែរច្បាស់ឱ្យធ្វើសកម្មភាពវាយប្រហាររិះគន់ខ្មែរលើបញ្ហាព្រៃឡងដ៏ អារ៉ែង ដោយសារពួកឥណ្ឌូ-ប៉ាសុីហ្វិកប្រឆាំងចិនព្រោះពួកគេដឹងថានេះជាផែន ការប្រ៊ីដែលចិនកសាងពហុហេដ្ឋារចនាសម្ព័ន្ធរហូតដល់កំពង់ ផែរាម តារាសាគរ។ លោកបានលើកឡើងទៀតថា" ខ្ញុំពិតសោកស្តាយដែលកូនខ្មែរលង់នឹងពាក្យថែរក្សាបរិដ្ឋាន អភិរក្សសត្វព្រៃ រហូតដល់ត្រូវជាប់គុកដោយសារតែភាព ល្ងង់ខ្លៅ ចាញ់បោកពួកអ្នកទាំងនេះ។ តាមពិតមហាអំណាចប្រឆាំងគ្នាដណ្តើមឥទ្ធិពលកាន់កាប់តំបន់ និង ពិភពលោក"។ លោក សយ សុភាព មានប្រសាសន៍ថា"  ខ្ញុំធ្លាប់បាននិយាយ រាប់ឆ្នាំមុនហេតុការណ៏កើតឡើង តែ អ្នកបរិស្ថានទាំងនោះជេរខ្ញុំទៅ វិញ។ ឥឡូវហេតុការណ៏ មកដល់ហើយៗ វានឹងកើតឡើងនូវរូបភាពផ្សេងៗទៀត។ ខ្ញុំមិនចង់ឃើញ ប្...
តុលាការខេត្តកំពត ដាក់គុកបុរសម្នាក់ ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅខេត្តកែប 

តុលាការខេត្តកំពត ដាក់គុកបុរសម្នាក់ ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅខេត្តកែប 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ ចៅក្រមស់បសួរនៃសាលាដំបូងខេត្តកំពត នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនបុរសម្នាក់ នៅក្នុងពន្ធនាគារខេត្ត ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។ លោក អាំង សុភា  ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន​ត្រូវចោទ ឈ្មោះ​ ម៉ន​ សុខមាន អាយុ៤១ឆ្នាំ​ មានទីលំនៅភូមិកណ្តាល​ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។ ដីកាបង្គាប់ឲ្យឃុំខ្លួន ដែលសារព័ត៌មានកម្ពុជាតិ ទើបទទួលបាន បានឲ្យដឹងថា លោកចៅក្រមស៊ើបសួរសម្រេចដាក់គុកជនេះពីបទឆបោក ស្របតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ តាមការទាមទារពីអ្នកស្រី ប៉ុល ...
មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បើកយុទ្ធនាការចុះយកគំរូស្រាស ស្រាថ្នាំមកវិភាគរកសារធាតុមេតាណុល នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាសស្រាថ្នាំទូទាំងប្រទេស

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បើកយុទ្ធនាការចុះយកគំរូស្រាស ស្រាថ្នាំមកវិភាគរកសារធាតុមេតាណុល នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាសស្រាថ្នាំទូទាំងប្រទេស

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាប់ពីថ្មីៗនេះ មានហេតុការណ៍ពុលស្រាបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ខេត្តកំពត ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ធ្វើការស្រាវជ្រាវរកទីតាំងផលិត ចែកចាយស្រាស ស្រាថ្នាំ ដែលមានសារធាតុពុល បង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ទទួលបានការណែនាំនេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវយុទ្ធនាការឱ្យមន្រ្តីនៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ចុះយកសំណាកគំរូស្រាស ស្រាថ្នាំ នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាស ស្រាថ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស មកវិភាគរកសារធាតុមេតាណុល នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប.។ ជាក់ស្តែង ក្នុងខែមិថុនានេះ មន្រ្តីសាខា ក.ប.ប...
អាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជាង៧០០០លីត្រ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ចុះបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ

អាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជាង៧០០០លីត្រ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ចុះបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធា នីភ្នំពេញ និងមានការចូលរួមសហការដោយអាជ្ញាធរដែនដីខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០ ២១ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយអាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងដែលមានអាសយដ្ឋានស្ថិតនៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការដកយកគំរូដែលសង្ស័យថាជាអាល់កុលក្លែងក្លាយ យលមកធ្វើការវិភាគភ្លាមៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ - អាល់កុលសង្ស័យចំនួន ១២១កាន និង ៨០០ដប ស្មើនឹង ៤ ០៣០លីត្រ ត្រូវបានរកឃើញសារធាតុមេតាណុល (អាល់កុលក្លែងក្លាយ) - អាល់កុលសង្ស័យ ១០៤កាន ស្មើនឹង ៣ ១២០លីត្រ ត្រូវបានរកឃើញល្បាយសារធាតុមេតាណុល (អាល់កុលក្លែងក្លាយ) ...
​នគរបាលព្រហ្មទណ្ឌខេត្តកំពត ចាប់ខ្លួនជនឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅកែប

​នគរបាលព្រហ្មទណ្ឌខេត្តកំពត ចាប់ខ្លួនជនឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅកែប

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចាប់ខ្លួនបុសម្នាក់​ ដែលជាប់ចោទពីបទឆបោកប្រាក់គេជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប។ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានឲ្យដឹងថា​ ការចាប់ខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បន្ទាប់ពីជននេះ បានគេចវេសពីការទទួលខុសត្រូវម្តងហើយម្តងទៀតមិនអើពើរជាមួយដីកាកោះរបស់តុលាការ។ ជនត្រូវចាប់ខ្លួននេះ ឈ្មោះ​ ម៉ន​ សុខមាន អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិកណ្តាល​ ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា បុរសឈ្មោះ ម៉ន សុខមាន ត្រូវបានចាប់ខ្លួន នាវ...