ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០ ២១បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី ២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅស កលឆ្នាំ ២០៣០(P4G) ស្ដីពីការលើកកម្ពស់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាបន្នពីជំងឺឆ្លងកូវីដ១៩ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០នាក់ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត។ ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហានាំឱ្យមានបម្រែបម្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាទាំងនេះ។ ក្នុងក...
អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នាំយកទៅបំផ្លាញចោល ក្រោយបង្ក្រាបបាននៅទីផ្សារ

អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នាំយកទៅបំផ្លាញចោល ក្រោយបង្ក្រាបបាននៅទីផ្សារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នាំយកទៅបំផ្លាញចោល ក្រោយបង្ក្រាបបាននៅទីផ្សារ។ ក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ "សហគមន៍ ២០កុម្ភៈ" ដោយមានការណែនាំ និងចង្អុលបង្ហាញពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្នុងការបន្តស្រាវជ្រាវ និងបង្ក្រាបករណីអាល់កុលក្លែងក្លាយ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប .» បានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ បង្កើនសកម្មភាពត្រួតពិនិត្យគុណភាពអាល់ កុល ដែលកំពុងចរាចរដាក់លក់ និងចែក ចាយក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេ...
លោករដ្ឋមន្រ្តី អ៊ិត សំហេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជធានី-ខេត្ត

លោករដ្ឋមន្រ្តី អ៊ិត សំហេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជធានី-ខេត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំបូ កសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជ ធានី-ខេត្តព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។ លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដែលបង្កឲ្យរាំងស្ទះដល់ការអភិវឌ្ឍស្ទើរតែគ្រប់វិស័យដល់សេដ្ឋកិច្ចជាតិ មិនតែប៉ុណ្ណោះក៏បានជះឥទ្ធិពលជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់ បងប្អូនរួមជាតិយើង ដែលជាក្តីកខ្វល់រួមនៃយើងទាំងអស់គ្នា។ លោកបានថ្លែងទៀតថា រាជរដ្ឋាភិបាលប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ឈានទៅដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះមុខនេះ ឲ្យវិលមិនរកភាពប្រក្រតីវិញ។ លោករដ្ឋមន្រ្តីថា  បើចង់ឲ្យសហគមន៍យើងអាចវិលមករកភាពជាប្រសើរវិញបាន ទាល់តែមានការ...
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា អំពាវនាវ​ដល់ប្អូនៗ កម្មការនីរោងចក្រគួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រមិន​គួរ​កុំ​ទៅ​ចម្លងរោគដល់ប្តី​ប្រពន្ធ​កូន​ឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួននោះទេ

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា អំពាវនាវ​ដល់ប្អូនៗ កម្មការនីរោងចក្រគួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រមិន​គួរ​កុំ​ទៅ​ចម្លងរោគដល់ប្តី​ប្រពន្ធ​កូន​ឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួននោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បាន​អំពាវនាវ​ដល់ប្អូនៗ ក្មួយ​ៗ កម្មករ កម្មការនីរោងចក្រ គួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ មិន​គួរ​កុំ​ទៅ​ចម្លងរោគដល់ប្តី​ប្រពន្ធ​កូន​ឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួននោះទេ ប្រសិន​បើ​ចត្តាឡីស័ ក​នៅ​ក្នុង​រោង​ចក្រ​ វា​ពិបាកតែម្នាក់​ឯង ប៉ុន្តែ​បើ​សិន​ជា​ទៅ​ផ្ទះ នឹង​អាច​ចម្លងរោគដល់​ច្រើន​គ្នា និង​អាច​មន្ត្រី​ជំនាញ​យក​ទៅ​ចត្តាឡី ស័ក​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​អ្នក​ទៀត។ ការលើកឡើងនេះ ក្នុងពេលចុះពិនិត្យ​ការងារ​យក​សំណាកលើក ទី៣ ដល់​​កម្មករ កម្មការនី​រោងចក្រ​យូលី១ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ក្រុង​បាវិត នៅថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២១ នេះ មានលោក​វេជ្ជបណ្ឌិត គុជ ស៊ីថា អនុ​ប្រធាន​មន្ទីរសុខា​ភិបា ល​ខេត្ត​ទទួលបន្ទុក​បច្ចេកទេស​ជំងឺ​កូវីដ-១៩​ ​លោក​វេជ្ជបណ្ឌិត ទែន សាបុណ្យ អនុ​ប្រធាន​មន្ទីរ​សុខាភិបាលខេត្ត ទទួល​បន្ទុកការងារ​រុករក​ស្រាវជ្រា...
លោក មុត ចន្ថា ទម្លាយរឿង លោក យឹម សុវណ្ណ និង គី វណ្ណដារ៉ា លួចដកយកលុយមូលនិធិព្រះអាទិត្យជាង៧០ម៉ឺនដុល្លារដោយស្ងាត់ៗ

លោក មុត ចន្ថា ទម្លាយរឿង លោក យឹម សុវណ្ណ និង គី វណ្ណដារ៉ា លួចដកយកលុយមូលនិធិព្រះអាទិត្យជាង៧០ម៉ឺនដុល្លារដោយស្ងាត់ៗ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានលាតត្រដាងអំពីការបាត់លុយជាង៧០ម៉ឺនដុល្លារ នៃមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យដោយស្ងាត់ៗ។ ករណីនេះ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា មនុស្សជំនិតរបស់ លោក សម រង្ស៉ី ជាអ្នកលួចដកចេញពីធនាគារ។ លោក មុត ចន្ថា បានរៀបរាប់ថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០ ១៥ អតីតគណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងមូលនិធិបង្កើត «ទូរទស្សន៍ព្រះអាទិត្យ» ឬ «SUN TV»។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិប្រមូលបានថវិកាដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋខ្មែរ ជាង ៧០ម៉ឺន ដុល្លារអាមេរិក។ លោកបញ្ជាក់ថា៖ «នៅក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងបន្តមកទៀតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សហ៊្វុនស៉ិនប៉ិច និងគណបក្សយុវជនកម្ពុជា រួចមក ថវិក...
លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារទទួលបាននូវគោរម្យងារជាមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេច​ព្រះសង្ឃ​រាជ​ ទេព វង្ស

លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារទទួលបាននូវគោរម្យងារជាមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេច​ព្រះសង្ឃ​រាជ​ ទេព វង្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖  លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដែលត្រូវបានទទួលនូវគោរម្យងារ ជាមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេច​ព្រះសង្ឃ​រាជ​ ទេព វង្ស។ មន្ត្រីក្រោមឱវាទសូម​គោរពជូនពរ​ លោកអភិបាលនិង​លោកភរិយា ​ព្រមទាំង បុត្រា បុត្រី ចៅៗ សូមទទួលបាននូវ សុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញា ឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំកសាង និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ ឱ្យកាន់តែរីកចម្រើន ថ្កុំថ្កើង​ បន្ថែម​ទៀត។...
វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន១លានដូស បានមកដល់កម្ពុជាយើងទៀតហើយ

វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន១លានដូស បានមកដល់កម្ពុជាយើងទៀតហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លា នដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ នេះគឺជាវ៉ាក់សាំងលើក ទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់។ ជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា។ វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់...
កម្ពុជាជឿជាក់លើយានអវកាសស៊ូរ៉ុងរបស់ចិនចុះចតដោយជោគជ័យលើភពអង្គារនឹងផ្តល់ប្រយោជន៍ដល់មនុស្សជាតិ

កម្ពុជាជឿជាក់លើយានអវកាសស៊ូរ៉ុងរបស់ចិនចុះចតដោយជោគជ័យលើភពអង្គារនឹងផ្តល់ប្រយោជន៍ដល់មនុស្សជាតិ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ ៖ ក្រោយពីយានអវកាសរបស់ចិន ឈ្មោះ «ស៊ូរ៉ុង» បានចុះចតដោយជោគជ័យលើភពអង្គារ នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជឿជាក់ថា សមិទ្ធផលដ៏ធំធេងនេះ នឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់មនុស្សជាតិទាំងមូល។ យានអវកាស ស៊ូរ៉ុង បានចុះចតដោយជោគជ័យលើភពព្រះអង្គារ ក្នុងបេសកកម្ម “ធានវិន-១» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។ ក្នុងសារលិខិតផ្ញើជូនប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីសម្តែងការអបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ដែលបានចុះចតដោយជោគជ័យលើភពអង្គារ សម្ដេចតេជោ បានអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន។ សម្ដេចតេជោ បានចាត់ទុកថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយទៀតដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ ក្នុងកម្មវិធីអវកាស និងការរុករកក្នុងលំហអាកាសរបស់ចិន។ សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះ នឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រ...
ខេត្តស្វាយរៀងរកឃើញកម្មកររោងចក្រយូលីអ្នកឆ្លងជំងឺកូវីដចំនួន៥៣ នាក់ថែមទៀត

ខេត្តស្វាយរៀងរកឃើញកម្មកររោងចក្រយូលីអ្នកឆ្លងជំងឺកូវីដចំនួន៥៣ នាក់ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានប្រាប់សារព័ត៌មានដេលីខ្មែរថា បុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែពីខេត្តស្វាយរៀងទៅផ្សារដើមគរ រាជធានីភ្នំពេ ញ ហើយបានឆ្លងជំងឺកូវីដ១៩ ដែលមានប្រពន្ធធ្វើការរោងចក្រនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត ធ្វើឱ្យចំនួនអ្នកឆ្លងបឋមរកឃើញចំនួន ៥៣នាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។ លោកបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា ចំនួន អ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង កើនឡើងដោយសារមានបុរសម្នាក់ដែលជាអ្នករកស៊ីដឹកបន្លែពីស្វាយរៀង ទៅផ្សារដើមគរ រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ១៩ ហើយមានប្រពន្ធគាត់ធ្វើការងាររោងចក្រយូលី១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត ទើបធ្វើឱ្យចំនួនអ្នកឆ្លងជាបឋមមានចំនួន៥៣នាក់ ហើយគិតត្រឹមព្រឹកនេះ និងមន្ត្រីជំនាញយើងកំពុងធ្វើតេស្តទៅលើមនុស្សជិត ៨០០នាក់បន្ថែមទៀត}។ លោកបណ្ឌិត បានបញ្ជាក់ថា ចំពោះតួរលេខអ...
លោកឧកញ៉ា​ ឆាយ​ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ​ រួមក្រុមការងារ ចែកអំណោយប្រជាពល រដ្ឋទីទាល់ក្រចំនួន៥០គ្រួសារ​នៅស្រុកឱរ៉ាល់

លោកឧកញ៉ា​ ឆាយ​ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ​ រួមក្រុមការងារ ចែកអំណោយប្រជាពល រដ្ឋទីទាល់ក្រចំនួន៥០គ្រួសារ​នៅស្រុកឱរ៉ាល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា​ ឆាយ​ សុធា​ ទីប្រឹក្សា​ សម្ដេចក្រឡាហោម​ ស​ ខេង​និងជាអគ្គនាយកក្រុម (DLA) មានសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ពាណិជ្ជកម្មដ៏ល្បីឈ្មោះនៅកម្ពុជា និងលោកជំទាវ​ ព្រមទាំង លោក​ ហោ​ សេរីវឌ្ឍន៍​ ប្រធានមូលនិធិកកម្ពុជា​ប្រឆាំងកូវីដ ១៩​ ព្រមទាំងសហការី​ នៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២១​នេះះ បានយកអំណោយ​​ទៅចែកជូន​ប្រជាពលរដ្ឋទីទាល់ក្រ​ ក្នុងភូមិត្រពាងជោ​ ឃុំត្រពាំង ជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ ចំនួន ៥០គ្រួសារ​ ដែលកំពុងខ្វះខាតនាអំឡុងពេលកូវីដ១៩​ ។ លោកឧកញ៉ា​ ឆាយ​ សុធា​ បានមានប្រសាសន៍ថា" យើងខ្ញុំសូមអធ្យាស្រ័យពីសំណាក់លោកយាយ​ លោកតា​ បងប្អូន​ អ៊ុំ​ ពូ​ មីង​ ទាំងអស់ថ្វីត្បិតអំណោយតិចតួចមែន​ មិនគ្រប់គ្រាន់​ក៍ពិតមែន​ តែបានសម្រួលដល់ការលំបាកខ្វះខាតខ្លះ ក្នុងបន្ទុកគ្រួសារបានមួយរយៈពេល​ដែរ "។ លោកឧកញ៉ាសង្កត់ធ្ងន់ថា​ ថ្ងៃនេះឯកឧត្ដមនិងនិងក្រុមការងារនៅតែបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋ​ជាបន្តបន្ទាប់ទៀតនៅស្រុក ឧរ៉ាល់...