ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តម ហ៊ី បាវី ចូលរួមថវិកាឧបត្ថម្ភចំនួន ២០០០ដុល្លា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ឯកឧត្តម ហ៊ី បាវី ចូលរួមថវិកាឧបត្ថម្ភចំនួន ២០០០ដុល្លា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហ៊ី បាវី ចូលរួមថវិកាឧបត្ថម្ភចំនួន ២០០០ដុល្លា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ។ សមាគមអតីយុទ្ធជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ លោកកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភថវិកាដល់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូ...
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ចូលរួមផ្សព្វផ្សាយពីសក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជាលើឆាកអន្តរជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ចូលរួមផ្សព្វផ្សាយពីសក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជាលើឆាកអន្តរជាតិ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ២៥នាក់ (ស្រី១៣នាក់) ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS-2024 Scholarship) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT University Recommendation) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ កម្មវិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញដំណើរ។ ថ្លែងក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនទាំងអស់ និងបានផ្តាំផ្ញើឱ្យចូលរួមធ្វើការផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ...
ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន«ក.ប.ប.» បានអញ្ជើញដឹកនាំសិក្ខាសាលាក្រោមប្រធានបទ «ការកំណត់អាទិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងករណី)»

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន«ក.ប.ប.» បានអញ្ជើញដឹកនាំសិក្ខាសាលាក្រោមប្រធានបទ «ការកំណត់អាទិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងករណី)»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំសិក្ខាសាលាក្រោមប្រធានបទ «ការកំណត់អាទិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងករណី (Consumer Protection Law Enforcement Priority-Setting and Case Management)» ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការ GIZ និងជំនាញការរបស់ GOPA នៃគម្រោង EU-German GATE រួមទាំងលោកអគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រីជាមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូ «ហេង ហេង I»

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូ «ហេង ហេង I»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ល.ក. បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I) តាមរយៈ សេចក្តីសម្រេចលេខ០១៧ គ.ល.ក.សសរ ចុះថ្ងៃទី២១ ខែកក្កដា គ.ស.២០២៥។ សូមបញ្កាជាក់ថា កាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I) ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ៕ តាមរយៈ សេចក្តីសម្រេចលេខ០១៧ គ.ល.ក.សសរ ចុះថ្ងៃទី២១ ខែកក្កដា គ.ស.២០២៥ហើយ ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖...
លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ អញ្ជើញចុះជួបស្វែងយល់បន្ថែមអំពីភាពជោគជ័យ និងបញ្ហាប្រឈម របស់បងស្រី អ៊ឹម ណៃស្រៀង កសិករគំរូ

លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ អញ្ជើញចុះជួបស្វែងយល់បន្ថែមអំពីភាពជោគជ័យ និងបញ្ហាប្រឈម របស់បងស្រី អ៊ឹម ណៃស្រៀង កសិករគំរូ

សង្គម និងកម្សាន្ត
ព្រះវិហារ៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះបានអញ្ជើញចុះជួបស្វែងយល់បន្ថែមអំពីភាពជោគជ័យ និងបញ្ហាប្រឈម របស់បងស្រី អ៊ឹម ណៃស្រៀង កសិករគំរូ ក្នុងឃុំស្រយ៉ង់ត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ អ្នកស្រី អ៊ឹម ណៃស្រៀង គឺជា កសិករគំរូ ក្នុងឃុំស្រយ៉ង់ត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ហើយបច្ចុប្បន្នអ្នកស្រីត្រូវបានជ្រើសរើសជាប្រធានសហគមន៍កសិកម្មក្នុងឃុំផងដែរ។...
Cambodian Information Minister presides over the Opening Ceremony of 20th Asia Media Summit

Cambodian Information Minister presides over the Opening Ceremony of 20th Asia Media Summit

សង្គម និងកម្សាន្ត
H.E. Neth Pheaktra (Pic. 1), Minister of Information of the Kingdom of Cambodia, delivers his keynote speech while he was presiding over the opening ceremony of the 20th Asia Media Summit themed: “Celebrating Two Decades of Excellence & Beyond” in Siem Reap city this morning. Photo: AKP Team —————— Photo : Equipe de l'AKP
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ   អញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥”

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥”

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងគោលបំណងដើម្បីបន្ស៊ី និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីនយោបាយជាតិនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ឯកសារអនុលោមភាពជាមួយស្តង់ដាអន្តរជាតិ ព្រមទាំងធានាសង្គតិភាព ភាពប្រទាក់ក្រឡាជាមួយក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិ និងអនុវិស័យពាក់ព័ន្ធនានា។ មិនតែប៉ុណ្ណោះ សិក្ខាសាលានេះក៏ធ្វើ...
សាច់បង្កកអត់ច្បាប់ប្រមាណជា ៤តោនទៀត​ហើយ ត្រូវបានដឹកពីវៀត​ណាម ចូលមកប្រទេសកម្ពុជា ដើម្បីចែកចាយក្នុងរាជធានីភ្នំពេញ

សាច់បង្កកអត់ច្បាប់ប្រមាណជា ៤តោនទៀត​ហើយ ត្រូវបានដឹកពីវៀត​ណាម ចូលមកប្រទេសកម្ពុជា ដើម្បីចែកចាយក្នុងរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សាច់បង្កកអត់ច្បាប់ប្រមាណជា ៤តោនទៀត​ហើយ ត្រូវបានដឹកពីវៀត​ណាម ចូលមកប្រទេសកម្ពុជា ដើម្បីចែកចាយក្នុងរាជធានីភ្នំពេញ។ តែត្រូវមន្ត្រី​ជំនាញ​​របស់ក្រសួងកសិកម្មចាប់បានពេលដឹកតាមផ្លូវក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ នៅវេលាម៉ោង ៨៖៣០នាទីយប់នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុម​អន្ត​រាគមន៍​បង្ក្រាប​​បទ​ល្មើស​ចលនា​សត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម សហការ​ជាមួយ​​ការិយា​ល័យ​ផលិត​កម្ម និងបសុព្យាបាល​ខេត្តកំពង់ចាម បាន​ចុះឃាត់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA កំពុងដឹកសាច់បង្កក។ ក្នុងរថយន្តនេះ ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨គីឡូក្រាម ចំនួន ១៨៧កេសក្រដាស ស្មើ​នឹង​២២៤៨​គីឡូក្រាម ( ស្បែកជ្រូក ជើងជ្រូក) និងហតដកសាច់មាន់ចំនួន ៣១បាវស្មើនឹង ១៥៥០​គីឡូ​ក្រាម​។ ក្រុមការងារបានឃាត់រថយន្តនេះ ​លើផ្លូវបេតុង ឃុំជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្ត​ខាង​​លើបាន​ដឹកសាច់សត្វបង្កកទាំងនេ...
ឯកឧត្តម វង សូត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

ឯកឧត្តម វង សូត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងចូលរួមជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-អាស៊ែបៃហ្សង់លើកទី៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេលជាង ៣០មកហើយ ដែលក្នុងរយៈពេលបីទសវត្សរ៍មកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជាពិសេសក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្...
ធ្លាប់ឃើញមន្រ្តីប្តឹងអ្នកាសែត ឥឡូវអ្នកកាសែតប្ដឹងបកវិញពីបទៈបរិហារបង្កាច់កេរ្តិ៍!

ធ្លាប់ឃើញមន្រ្តីប្តឹងអ្នកាសែត ឥឡូវអ្នកកាសែតប្ដឹងបកវិញពីបទៈបរិហារបង្កាច់កេរ្តិ៍!

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្ដឹងលោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មានTNM ពីបទ"ញុះញង់ បរិហារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានមិនពិត"នោះមក!!។ ហើយបណ្ដឹង១នេះ គ្មានប្រសិទ្ធភាព ដោយត្រូវបាន សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បាត់ដំបង សម្រេចទម្លាក់បទចោទលើលោក សែម បូរ៉ា ។ លុះសាលដីកាសាលាឧទ្ធរណ៍បាត់ដំបង ចូលជាស្ថាពរ លោក សែម បូរ៉ា ក៏បានប្ដឹងលោក ម៉ិល សុផល បកវិញក្នុងបទៈ បរិហារបង្កាច់កេរ្តិ៍.ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែតុលាការ បានប្ដូរដែនសមត្ថកិច្ច ទៅសាលាដំបូងខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធី!!។ -នេះបើយោងតាម សាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបង លេខ ៧១២(ខ) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ និងពាក្យបណ្ដឹងរបស់លោក សែម បូរ៉ា។ -ក្នុងនាមជាដើមបណ្ដឹងលោក សែម បូរ៉ា បានអះអាងប្រាប់"ដើមរាំង"ថា ដើមចបដំបូង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សារព័ត៌មានTNM បានធ្វើការផ្សព្វផ្សាយ តាមសំណើរបស់ប្រជាពលរដ្ឋ...