ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក ឌឹម ថេង អគ្គនាយករង(កបប) ចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើកម្មវិធី សុខមាភាព និងអាហារូបត្ថម្ភ ក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយអង្គការ UNICEF

លោក ឌឹម ថេង អគ្គនាយករង(កបប) ចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើកម្មវិធី សុខមាភាព និងអាហារូបត្ថម្ភ ក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយអង្គការ UNICEF

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឌឹម ថេង អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើកម្មវិធី សុខមាភាព និងអាហារូបត្ថម្ភ ក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយអង្គការ UNICEF។ កិច្ចប្រជុំនៅថ្ងៃទី១៣ ខែកក្កដានេះ គឺដើម្បីពិនិត្យលើដំណើការកម្មវិធីរបស់ UNICEF ក្នុងគោលបំណងពង្រឹងសកម្មភាពបំពេញការងារ និងបង្កើនការអនុវត្តសកម្មភាពធានាឱ្យបានសុខមាភាព និងអាហារួបត្ថម្ភសម្រាប់ប្រជាជនកម្ពុជា ក្នុងផែនការសកម្មភាពរបស់UNICEF ក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។...
រកឃើញអ្នកឆ្លងកូវីដ១៩៖ថ្មី៨៥នាក់ ជាសះស្បើយ១០៣នាក់ និងស្លាប់ម្នាក់​ ខេត្តកំពង់ចាម

រកឃើញអ្នកឆ្លងកូវីដ១៩៖ថ្មី៨៥នាក់ ជាសះស្បើយ១០៣នាក់ និងស្លាប់ម្នាក់​ ខេត្តកំពង់ចាម

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីករណី ជាសះស្បើយចំនួន១០៣នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៥នាក់ និងករណីស្លាប់ចំនួន០១នាក់ ។
ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ19ថ្មី 830 នាក់

ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ19ថ្មី 830 នាក់

ជំងឺកូវីដ១៩
  ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 830 នាក់ទៀត ជាសះស្បើយ 1012 នាក់ និងស្លាប់ 28 នាក់ ករណីឆ្លងសហគមន៍ 613 នាក់ អ្នកដំណើរពីបរទេស 217 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១3 ខែកក្កដា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 62,700 នាក់ អ្នកជាសះស្បើយ= 4,489 នាក់ អ្នកស្លាប់= 953 នាក់។
ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ននៅកម្ពុជាជិត ៥លាននាក់

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ននៅកម្ពុជាជិត ៥លាននាក់

ព័ត៌មានជាតិ
ភ្នំពេញោ៖ គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានប្រមាណជិត ៥លាននាក់រួចហើយ ដែលស្មើនឹងប្រមាណ ៤៩.៩៧%ធៀបនឹងគោលដៅចំនួន ១០ លាននាក់។ បើតាមតួលេខនេះ កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពី សឹង្ហបូរី បើគិតនៅក្នុងតំបន់អាស៊ាន។ ប្រការនេះបានធ្វើឱ្យប្រទេស និងមជ្ឈដ្ឋានមួយចំនួនបានបើកភ្នែកធំៗ ព្រោះត្បិតនឹកស្មានមិនដល់ថា កម្ពុជាដែលជាប្រទេសតូច និងធនធានមានកម្រិត អាចមានលទ្ធភាពបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនអ្នកផ្តល់សេវាជួរមុខ មន្រ្តីរាជការ និងក្រុមជនអាទិភាពព្រមទាំងប្រជាពលរដ្ឋរបស់ខ្លួន ដូចបណ្តាប្រទេសជឿនលឿននានាដែរសោះ។ កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជ...
កូវីដ១៩៖ ខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមាន ចំនួន១១៧នាក់ថ្មី និងស្លាប់ម្នាក់

កូវីដ១៩៖ ខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមាន ចំនួន១១៧នាក់ថ្មី និងស្លាប់ម្នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៧នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១២នាក់ មកពីក្បូងឃ្មុំ ២នាក់ និងមកពី កំពង់ឆ្នាំ១នាក់ និងមាន ករណីស្លាប់ម្នាក់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ១-  ក្រុងព្រៃវែង ចំនួន ៥នាក់​ ២- មកពីខេត្តស្វាយរៀង ចំនួន ១២នាក់ ៣-ស្រុកពាមរក៍ ចំនួន ៣៤នាក់ ៤- ស្រុកបាភ្នំ ចំនួន ៩នាក់ ៥- ស្រុកពោធិ៍រៀង ចំនួន ៩នាក់ ៦- ស្រុកព្រះសេ្ដច ចំនួន ៨នាក់ ៧- ស្រុកពារាំង ចំនួន ៨នាក់ ៨- ស្រុកមេសាង ចំនួន ៦នាក់ ៩- ស្រុកស្វាយអន្ទរ ចំនួន ៦នាក់ ១០-ស្រុកកំពង់ត្របែក ចំនួន ៣នាក់ ១១-មកពីខេត្តកំពង់ឆ្នាំង ចំនួន ១នាក់ ១២-ស្រុកកញ្ច្រៀច ចំនួន ២នាក់ ១៣-ស្រុកស៊ីធរកណ្ដាល ចំនួន ២នាក់ ១៤-ស្រុកកំចាយមារ ចំនួន ៦៨នាក់  ១៥-មកពីខេត្តក្បួងឃ្មុំ ចំនួន ២នាក់ ១៦- ស្រុកពាមជរ ...
រកឃើញអ្នកឆ្លងថ្មី ១០៦នាក់ ជាសះស្បើយ១០៩នាក់ និងស្លាប់ម្នាក់ កូវីដ១៩ ខេត្តសៀមរាប

រកឃើញអ្នកឆ្លងថ្មី ១០៦នាក់ ជាសះស្បើយ១០៩នាក់ និងស្លាប់ម្នាក់ កូវីដ១៩ ខេត្តសៀមរាប

ជំងឺកូវីដ១៩
  ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន១០៩នាក់ និងស្លាប់ម្នាក់។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥៥៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២៧នាក់ ស្លាប់២៥នាក់ និង១៥៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕...
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  បានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក អ៊ី សុខឡេង  អភិបាលក្រុងព្រះសីហនុ បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានផ្តល់នូវវ៉ាក់សាំងជូនប្រជាពរដ្ឋនៅខេត្តព្រះសីហនុចាក់ឥតគិតថ្លៃនិងរួមមន្ត្រីរាជការ។ លោកបានបញ្ជាក់លើហ្វេសប៊ុកលោកថា" ក្នុងនាមនាមរូបខ្ញុំបាទផ្ទាល់ និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃសម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងព្រះសីហនុ"។ លោក អ៊ី សុខឡេង បន្ថែមថា "ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោកជួយបីបាច់ថែរក្សា និងប្រោះព្រំពរជ័យជូនសម្តេចតេជោ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា និងប្រាជ្ញាវាងវៃ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និង...
សម្តេចតេជោ ហ៊ុន សែន ដោយអត់ទ្រាំមិនបានសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា

សម្តេចតេជោ ហ៊ុន សែន ដោយអត់ទ្រាំមិនបានសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី បានសរសេរលើហ្វេសប៊ុកសម្តេចថា  ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា។ សម្តេចបន្តទៀតថា តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ សម្តេចមានប្រសាសន៍ថា "តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបានបើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ?​ តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ"។ លើសពីនេះសម្តេចបន្ថែមថា "ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។អ្វីដែលខ្ញុំសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន"៕...
លោកស្រី យក់ សម្បត្តិ ថ្លែងថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ភាគច្រើនជាអ្នកមានជម្ងឺដូចជា ជំងឺសួត ជំងឺលើសឈាម និង ជំងឺសរសៃឈាមជាដើម

លោកស្រី យក់ សម្បត្តិ ថ្លែងថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ភាគច្រើនជាអ្នកមានជម្ងឺដូចជា ជំងឺសួត ជំងឺលើសឈាម និង ជំងឺសរសៃឈាមជាដើម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី១០ខែកក្ដដានេះថា ចំពោះករណីមរណភាពដោយសារកូវីដ១៩ ដែលនៅតែបន្តកើតមានច្រើននោះ គឺ ដោយសារអ្នកជម្ងឺភាគច្រើនដែលបានចូលសម្រាកពេទ្យ គឺមានជំងឺ រ៉ាំ រ៉ៃជាប់មកជាមួយ ដូចជាជំងឺសួត ជំងឺលើសឈាម ជំងឺសរសៃឈាម ជាដើម។ លោកស្រីរដ្ឋលេបញ្ជាក់ថា ហេតុដូច្នេះហើយនៅពេលមេរោគ កូវីដ-១៩ ចូលទៅក្នុងខ្លួនបន្ថែមទៀតនោះ បានធ្វើឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ ជាពិសេសពពួកប្រភេទបំប្លែងថ្មី អាល់ហ្វា (B.117) ដែលកំពុងតែចរាចរយ៉ាងសកម្មនៅកម្ពុជា បើទោះជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពហើយក៏ដោយ៕...
វ៉ាក់សាំងស៊ីណូហ្វាម របស់ចិនចំនួន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងស៊ីណូហ្វាម របស់ចិនចំនួន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន ៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន ១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន ៤លានដូស ក្នុងនោះ ១លានដូស ជាស៊ីណូហ្វាម ហើយ ៣លានដូសជាស៊ីណូវ៉ាក់។ ដោយឡែកនៅខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះ គឺជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូស ដែលបានកំណត់ក្នុងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួល...